Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដើម្បី​ជជែក​អំពី​ការអនុវត្ត​ច្បាប់ ក្នុង​កិច្ច​ធានា​ឲ្យមាន​យុត្តិធ​ម៌ ជាមួយ​និង​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​

spot_img

​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី ២២ មីនា ឆ្នាំ​២០១៩ នេះ ប្រតិភូ​ដែល​មកពី​ក្រសួង​យុត្តិធម៌​ដឹកនាំ​ដោយ​លោក អង្គ វង្ស វឌ្ឍា​នា​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​ជជែក​អំពី​ការអនុវត្ត​ច្បាប់​ ​ក្នុងប្រទេស​កម្ពុជា ក្នុង​កិច្ច​ធានា​ឲ្យមាន​យុត្តិធ​ម៌ ជាមួយ​និង​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​។​

​បើក​កម្មវិធី​ហ្វេ​សប៊ុក​ផ្លូវការ​បាន​បញ្ជាក់ថា លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ បាន​នឹង​កំពុង​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិភូ​ដែល​មកពី ក្រសួង​យុត្តិធម៌​ដឹកនាំ​ដោយ​ឯកឧត្តម អង្គ វង្ស វឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដើម្បី​ជជែក​អំពី​ការអនុវត្ត​ច្បាប់​​ក្នុងប្រទេស​កម្ពុជា​ក្នុង​កិច្ច​ធានា​ឲ្យមាន​យុត្តិធ​ម៌ ។

លោក​ពេជ្រ​ស្រស់ បាន​បន្ថែមថា ក្នុង​កិច្ចប្រជុំ​នេះដែរ ខ្ញុំ​ក៏​បាន​លើក​ជា​សំនួរ​មាន​០៥​សំនួរ​តទៅ​៖ សំណួរ​របស់​ខ្ញុំ​ទៅ​កាន់​ឯកឧត្តម​រដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍា​នា ១. តើ​ក្រសួង​មាន​យន្តការ​អ្វីខ្លះ ដើម្បី​បញ្ចប់​អំពើ​និទណ្ឌភាព​នៅក្នុង​ប្រទេ​ស​កម្ពុជា ? ២. តើ​ឯកឧត្តម​រដ្ឋមន្ត្រី​នឹង​មាន​វិធានការ​បែបណា ដើម្បី​បញ្ចប់​ពាក្យ​ថា ៖ អ្នកមាន​លុយ​តែងតែ​ឈ្នះក្តី រីឯ​អ្នកក្រ​តែងតែ​ចាញ់ក្តី ? ឬក៏​អ្នកក្រ​គ្មាន​លុយ​ជួល​មេធាវី​ល្អ​ការពារ​ក្តី ?

បើដូច្នោះ​មែន តើ​ច្បាប់​មាន​អំណាច​ជាង​មេធាវី​ឬ​មេធាវី​មានអំណាច​ជាង​ច្បាប់ ? ៣.​តើ​ក្រសួងយុត្តិធម៌​មាន​ចំណាត់ការ​បែបណា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ចៅក្រម ព្រះ​រាជ្ញា និង ក្រឡាបញ្ជី ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​តុលាការ ? ៤. តើ​ឯកឧត្តម​រដ្ឋមន្ត្រី​មាន​វិធាន​ការ​បែបណា​ដើម្បី​លុបបំបាត់​ការឃុំខ្លួន​ជន​ត្រូវ​ចោទ​ហួស​រយៈពេល ដែល​ច្បាប់​បាន​កំណត់​ដោយ​បទមជ្ឈិម​គឺ​រយៈពេល ៤ ខែ និង​ទោសឧ​ក្រឹត ៦ ខែ ? ហើយ​ការឃុំខ្លួន​ហួស​រយៈពេល​កំណត់​នេះ តើ​ចៅក្រម​ស៊ើបសួរ​ដែល​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​ជន​ត្រូវច្បាប់​រូប​នោះ​នឹង​មាន​ទោស​ដែរឬទេ ? ៥. តើ​ឯកឧត្តម​រដ្ឋមន្ត្រី​មាន​វិធានការ​បែបណា ដើម្បីឲ្យ​ស្ថាប័ន​តុលាការ​អនុវត្តការ​ងារ​ឲ្យ​សកម្ម និង ប្រសិទ្ធភាព​?​ពីព្រោះ​ថា​បច្ចុប្បន្ន​នេះ​តាម​សង្កេតមើល​ទៅ​គឺ​ឃើញ​នូវ​ការ​ពន្លឿន​រឿងក្តី​រហូតដល់​នាយករដ្ឋមន្ត្រី​ស្នើ​ដល់​ស្ថាប័ន​តុលាកា​រ​ពន្លឿន​ការ​កាត់ក្តី​ឲ្យ​ឆាប់ ។​

​ចំពោះ​៥​សំណួរ​ខាងលើ​នេះ គឺជា​បញ្ហា​កំពុង​ប្រឈម​នៅក្នុង​ពេលបច្ចុប្បន្ន​នេះ ពីព្រោះ​ថា​បើ​ស្ថាប័ន​យុត្តិធម៌ មិន​មាន​នូវ​​ប្រសិទ្ធភាព​ហើយ​នោះ គឺ​អំពើ​អយុត្តិធម៌​នឹង​កើតមាន​ច្រើន​​នៅក្នុង​សង្គម​មនុស្ស​?៕ ​ដោយ​:​កូឡាប​

spot_img
×