Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិច​នាវា​ចម្លង​នៅ​អ៊ីរ៉ាក់ ស្លាប់​មនុស្ស​ជិត ១០០​នាក់ និង​បាត់​ខ្លួន​ជាង ៦០​នាក់​

spot_img

​នាវា​ចម្លង​មួយគ្រឿង​ដែល​មាន​ផ្ទុក​មនុស្ស​យ៉ាងច្រើន បាន​លិច​នៅ​ទន្លេ Tigris River ស្ថិត​ក្បែរ​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ បណ្តាលឲ្យ​មនុស្ស​លងទឹក​ស្លាប់​ចំនួន ៩២​នាក់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែល​ជា​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​អ៊ីរ៉ាក់ និង​ថ្ងៃបុណ្យ​អ្នក​ម្តាយ​ផងដែរ​។​

​ក្នុងចំណោម​ជនរងគ្រោះ មាន​កុមារ យ៉ាងហោច​ណាស់​ចំនួន ១២​នាក់​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ាក់​។​

​មុនពេល​កើតហេតុណ៍ មាន​មនុស្ស​ចំនួន​ជិត ១៥០​នាក់​នៅ​លើ​នាវា​។ មនុស្ស​ចំនួន ៦០​នាក់​ក៏​បាន​បាត់​ខ្លួន​ផងដែរ​ក្នុង​គ្រោះ​អកុសល​នោះ​។​

​នាវា​ចម្លង​នោះបាន​ដឹកជញ្ជូន​អ្នកទេសចរ​ពី​ច្រាំងទន្លេ​ឆ្ពោះទៅ​កាន់​កោះ​ទេសចរណ៍​តូច​មួយ​ដែល​មានឈ្មោះ​ថា Umm al-Rabeein​។​

​ប្រតិបត្តិការ​ស្វែងរក​កំពុង​បន្ត ហើយ​ក្រុម​ជួយសង្គ្រោះ​ទើបតែ​អាច​រកឃើញ​សាកសព​មួយចំនួន​ប៉ុណ្ណោះ​។​

​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ធនធាន​ទឹក​បាន​ឲ្យ​ដឹងថា នាវា​នោះ​លិច​នៅ​ពាក់កណ្តាល​ផ្លូវ ដោយសារ​តែ​កម្រិត​ទឹក​ក្នុង​ទ​ន្ល​ខ្ពស់​ខ្លាំងពេក ខណៈ​ដែល​នាវា​ផ្ទុក​មនុស្ស​លើស​ចំណុះ​ហួសហេតុ​ពេក​៕

 

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×