Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ក្មេង​ទំនើង​ជា​សិស្សសាលា 5 នាក់ មក​អប់រំ ក្រោយ​ពេល​គេច​សាលា​មិន​ចូលរៀន​

spot_img

​កណ្ដាល : នគរបាល​ស្រុក​កៀនស្វាយ បាន​រាយការណ៍​ពី ករណី​បង្ក្រាប​ក្មេង​ទំនើង ជា​សិស្ស​ដែល គេច​សាលា​។ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ឃុំ​ចុះ​ល្បាត​ក្នុង​ភូមិសាស្ត្រ ប្រទះ​ឃើញ​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា ចំនួន​៥​នាក់ ក៏​នាំខ្លួន​មក​ប៉ុស្តិ៍​សួរនាំ​ធ្វើ​កិច្ចសន្យា​និង​បាន​ហៅ​អាណាព្យាបាល មក​យក​ទៅ​អប់រំ​បន្ត ។​

​កើតហេតុ​ថ្ងៃទី​២១​មីនា​២០១៩ វេលា​ម៉ោង​១៥:៣០​នាទី ចំណុច​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល ។​
​ក្មេង​ទំនើង ០៥ នាក់ ​:

១-​ឈ្មោះ​ថន វា​សនា​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ស្ទឹង​២ ឃុំ សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

២-​ឈ្មោះ​ឈិន សម្បត្តិ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

៣-​ឈ្មោះ​ហុក លី​ហៀ​ង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

៤-​ឈ្មោះ​សុិន សុធី​ប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

៥-​ឈ្មោះ​ទិត្យ គីម​រ៉ុង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ ស្ទឹង ឃុំ សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​នៅ​ថ្ងៃ​ខែ​ឆ្នាំ និង​ពេលវេលា​ម៉ោង​ខាងលើ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ឃុំ​ចុះ​ល្បាត​ក្នុង​ភូមិសាស្ត្រ ប្រទះ​ឃើញ​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា ចំនួន​០៥​នាក់​ដូច​មាន​ឈ្មោះ​ខាងលើ​ ​ដោយ​មាន​ការសង្ស័យ​កម្លាំង​បាន​ឆែកឆេររ​ក​ឃើញ មាន​ខ្សែក្រវ៉ាត់​ដាក់​មី​ញ៉ុង​ម៉ូតូ​ចំនួន​១ និង​កូនកាំបិត​១​រួច​ក៏​នាំខ្លួន​មក​ប៉ុស្តិ៍​សួរនាំ​ធ្វើ​កិច្ចសន្យា​និង​បាន​ហៅ​អាណាព្យាបាល​មក​យក​ទៅ​អប់រំ​បន្ត ៕ ​ដោយ ​:​ កូឡាប​

spot_img
×