Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​យុត្តិធម៌​រដ្ឋសភា ស្នើ​ក្រសួងយុត្តិធម៌​ពន្លឿន​ការកាត់ក្តី កុំឲ្យ​សំណុំរឿង​កកស្ទះ​

spot_img

​ភ្នំពេញ ​: ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា បាន​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌ ធ្វើយ៉ាងណា​ឲ្យ​តុលាការ​ពន្លឿន​ការកាត់ក្តី ដើម្បី​កុំឲ្យ​សំណុំរឿង​កកស្ទះ ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។​

​លោក បណ្ឌិត ប៉ែន បញ្ញា និង​សហការី បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង ដើម្បី​ស្វែងយល់​ពី​ការងារ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​។ ជាមួយ​ការ​លើក​ឡើង​​នូវ​សំណើ ដូច​ខាងលើ​នេះ គណៈកម្មការ​ជំនាញ​រដ្ឋសភា បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​ការងារ​របស់​ក្រសួង​យុត្តិធម៌​បាន​សម្រេច​នៅក្នុង​នីតិកាល​ទី​៥ រដ្ឋសភា​។​

​លោក អង្គ វង្សវឌ្ឍានា បាន​មានប្រសាសន៍​ជម្រាប​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ពី​ការងារ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​របស់​រាជរដ្ឋាភិបាល និង​ការកសាង​ផែនកា​រលើ​ការងារ​តាក់តែង​ច្បាប់ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ លោក រដ្ឋមន្ត្រី បាន​លើកឡើង​ថា កន្លងមក​ក្រសួង​បាន​កសាង​ច្បាប់​គោល​សំខាន់ៗ​ចំនួន​៤ មាន​ជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធី​ព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធី​រដ្ឋប្បវេណី​។ ហើយ​ថ្មីៗ​នេះ ក៏​បាន​រៀបចំ​ច្បាប់​ធំៗ​៣​ទៀត គឺ​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​។ ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម។​

​លោក រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្រសួង​យុត្តិធម៌​មាន​ទិសដៅ បង្កើន​ការគ្រប់គ្រង​ការងារ​យុត្តិធម៌ ឲ្យបាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ និង​សង្គម ជាតិ​។ ក្រសួង​បាន​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ចៅក្រម ព្រះរាជអាជ្ញា នៅតាម​សាលាដំបូង ខេត្ត រាជធានី ។ លោក អង្គ វង្សវឌ្ឍានា បាន​គូសបញ្ជាក់ថា នៅក្នុង​នីតិកាល​ទី​៥ ក្រសួង​យុត្តិធម៌​បាន​អនុវត្ត​ការងារ​ទទួលបាន​លទ្ធ​ផល​ជាច្រើន ហើយ​នៅក្នុង​នីតិកាល​ទី​៦​នេះ​ទៀត ក្រសួង​នឹង អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​បន្ត ដោយ​នៅ​ក្នុងនោះ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ជា​ការងារ​អាទិភាព​មួយ​។ ក្រសួង​នឹង​ការរៀបចំ ក្រុមការងារ ដើម្បី​ផ្តល់​យោបល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​សាធារណជន​តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដូចជា FaceBook និង Website ជាដើម​។​

​លោក បណ្ឌិត ប៉ែន បញ្ញា បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេចបាន ក្នុងការ​ធ្វើ​ទំនើបកម្ម​ក្របខណ្ឌ​ច្បាប់ ការបង្កើន​ការយល់ដឹង និង​លើកកម្ពស់​ការអនុវត្ត​ច្បាប់ ការកែទម្រង់​ប្រព័ន្ធ​តុលាការ និង​ការពង្រឹង​លើកកម្ពស់​យន្តការ នៃ​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា នានា​៕ ​ដោយ​ :​ បញ្ញា​ស័ក្តិ​

spot_img
×