Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំណុំរឿង​ចាប់ខ្លួន​ជនដៃដល់​សម្លាប់​នារី​ម្នាក់ នៅ​ស្រុក​មុខកំពូល កាលពី​១៣​ថ្ងៃមុន , ជនដៃដល់​និង​នារី​រងគ្រោះ​ធ្លាប់ ជា​សង្សារ​នឹង​គ្នា​

spot_img

​កណ្ដាល​៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​មុខកំពូល មុខកំពូល ក្រោម​ការចង្អុលបង្ហាញ​របស់លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ករណី​ឃាតកម្ម សម្លាប់​នារី​ម្នាក់​នៅ​ស្រុក​មុខកំពូល កាលពី​១៣​ថ្ងៃមុន រហូត​កំណត់​មុខសញ្ញា​បំបែក​សំណក​សំណុំរឿង​ចាប់ខ្លួន​ជនដៃដល់​ជា​ឃាតករ​ម្នាក់​។​

​មន្ដ្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល​បានឲ្យដឹងថា ឃាតករ​ដែល​ចាប់ខ្លួន​ឈ្មោះ អន អឿន អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល មុខរបរ កសិករ និង រាវ​លាស ។ ចំណែក​នារី​រងគ្រោះ​ដែល​ត្រូវ​ជនដៃដល់​សម្លាប់​ឈ្មោះ នូវ ស្រី​លាភ អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ​ព្រែក​ឬ​ស្ស ឃុំ​សំបួរមាស ស្រុក​មុខ​កំពូល ។​

​នគរបាល​ខេត្ត​កណ្តាល​បាន​រាយការណ៍​ពី​លទ្ធផល​ស៊ើបអង្កេត​បំបែក​សំណុំរឿង ករណី​ឃាតកម្ម​សម្លាប់​នារី​រងគ្រោះ ឈ្មោះ នូវ ស្រី​លាភ អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ​ព្រែក​ឬ​ស ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​កាលពី​ថ្ងៃ​ទី​៨​មីនា​២០១៩ ម៉ោង ១៣​និង​៤៧​នាទី នៅ​ចំណុច​ក្នុង​ប្រឡាយ​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល ត្រូវបាន​បំបែក សំណុំរឿង នា​ព្រឹក​ថ្ងៃទី ២១​មីនា​២០១៩ វេលា​ម៉ោង​១០​និង​០៨​នាទី ។ សមត្ថកិច្ច​ប្រើ​ពេលវេលា ស៊ើបអង្កេត ស្រាវជ្រាវ​អស់​រយៈពេល​១៣​ថ្ងៃ ទើប​ឈាន​មក​កំណត់ បាន​មុខសញ្ញា​និង​ចាប់បាន​ឃាតក ជា​ជនដៃដល់ ។​

​នគរបាល​មូលដ្ឋាន​បានបញ្ជាក់​ថា កន្លងមក ជនរងគ្រោះ​និង​ជនសង្ស័យ ជា​សង្សារ​នឹង​គ្នា​មាន​រយៈពេល​១​ឆ្នាំ​កន្លងមកហើយ​។ ក្រោយមក​បាន​ដាច់​ទំ​នាក់ ទំនង​គ្នា​ដោយសារ​ជនសង្ស័យ មិន​មាន​ទូរស័ព្ទ​ប្រើប្រាស់​សម្រាប់​ទាក់ទង​គ្នា ។ លុះ​មកដល់​ថ្ងៃទី​៧​មីនា​២០១៩ នៅវេលា​ម៉ោង ១៨ ជនសង្ស័យ បាន​ជិះ​កង់​ចេញ ពី​ផ្ទះ​របស់​ខ្លួន ក្នុង​គោលបំណង ទៅ​រក​ទិញ​ថ្នាំញៀន នៅ​សង្កាត់​ព្រែក​ព្នៅ (​រាជធានី​ភ្នំពេញ​)​ពេល​ជិះ​កង់​មក​ដល់​ចំណុច គល់ស្ពាន លី​យ៉ុង​ផាត់ ព្រែក​ព្នៅ ក៏​បាន​ជួប​ជន​រង គ្រោះ កំពុងធ្វើដំណើរ ដោយ​ថ្មើរជើង ឆ្លងកាត់​ស្ពាន មក​ត្រើយ​ខាងកើត ពេល​នោះ​ជនសង្ស័យ បាន​សួរ​ជន​រងគ្រោះ​ថា ទៅណា នារី​រងគ្រោះ​ឆ្លើយថា មក​ផ្ទះ​នៅ​ភូមិ​ព្រែក​ឬ​ស ជួយ​ជូន​ខ្ញុំ ឌុប​មក​ផ្ទះ​បាន​ដែរ​ឬ​អត់​? ជនសង្ស័យ​ឆ្លើយ​ថា​យល់ព្រម ហើយ​ក៏​ឌុប​ជនរងគ្រោះ​ចូល​ត្រឡប់​មក​ភូមិ​វិញ ពេល​ធ្វើដំណើរ កាត់​ចូលមក​ដល់ កន្លែងកើតហេតុ​ក៏​បាន​អង្គុយ​សារ​សង​គ្នា មួយសន្ទុះ​ធំ ក្រោយ​មក​ជនសង្ស័យ បាន​សុំ​រួមភេទ ប៉ុន្តែ​នារី​រងគ្រោះ មិន​យល់ព្រម ជនសង្ស័យ បាន​ស្ទុះ​ទៅ​យក​ឈើ​ចង្កូត​ទូក ដែល​នៅ​លើ​វាលស្មៅ ក្បែរ​នោះ មក​វាយ​ជនរងគ្រោះ​ពីក្រោយ​ចំនួន​២​ដង​បណ្ដាល​ឲ្យ​ជន​រង គ្រោះ ដួល​ផ្កាប់មុខ​បែក​ឈាម​បន្ទាប់​មក​ជនសង្ស័យ បាន​ទាញ​ផ្ងារ​ជនរងគ្រោះ ហើយ​វាយ​ថែម​ជាច្រើន​ដង​ថែម​ទៀត លើ​ផ្នែក​មុខ​និង​ក្បាល បន្ទាប់​បាន​ស្រាត​ខោខ្លី ចេញពី​ខ្លួន ក្នុង​បំណង​រំលោភ ដោយ​ឃើញ​មាន​ចេញឈាម​ច្រើនពេក​ជនសង្ស័យ មាន​ការភ័យខ្លាច ក៏​រត់​ចោល​ខោ​​ខ្លី បន្សល់​ទុក​ខោខ្លី នៅ​កន្លែងកើតហេតុ​រួច ជិះ​កង់​វិលត្រឡប់ មក​ផ្ទះ​វិញ ។​
​លុះ​ព្រឹក​ឡើង​ថ្ងៃទី​៨​មីនា​២០១៩ វេលា​ម៉ោង​១៣​និង​៤៧​នាទី ទើប​សមត្ថកិច្ច បានទទួល​ព័ត៌មាន ស្ដីពី​ករណី​ហេតុការណ៍​បាន​កើតឡើង ។​

​នគរបាល​បាន​សន្និដ្ឋាន​នេះ​ជា​ករណី​ឃាតកម្ម ដោយ​មូលហេតុ​នៃ ការសម្លាប់ ៖ ១.​ស្របពេល ដោយ​ចៃដន្យ ជនសង្ស័យ​ជិះ​កង់​ទៅ​រក​ទិញ​ថ្នាំញៀន នៅ​គល់​ស្ពាន លី​យ៉ុង​ផាត់​(​ព្រែក​ព្នៅ​)​បាន​ជួប​ជន​រង គ្រោះ កំពុងធ្វើដំណើរ ដោយ​ថ្មើរជើង ហើយ​បាន​ពឹង​ជន សង្ស័យ​ឲ្យជួយ​ជូន ឌុប​ចូលមក​ផ្ទះ​របស់​ខ្លួន ។​ ២.​មាន​គំនុំ ជាមួយ​ជនរងគ្រោះ​ដែល​ជា​អតីត សង្សារ​របស់​ខ្លួន​ទៅ​មាន​ប្រុស​ថ្មី ហើយ​នឹង​ទៅ​រៀបការ​ជាមួយ​អ្នកថ្មី នាពេល​ខាងមុខ​ន​ន​បន្ទាប់មក​បាន​សុំ រួមភេទ តែ​ជនរងគ្រោះ មិន​ព្រម​ឲ្យ​ទើប​ធ្វើ​សកម្មភាព យក​ឈើ ចង្កូតទូក​វាយ ជន​រង គ្រោះ បណ្ដាលឲ្យ​ស្លាប់​តែម្តង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ ជនសង្ស័យ​ជា​ឃាតករ​បាន​សារភាព​ថា ខ្លួន​និង​នារី​រងគ្រោះ​កាលពី​ជាង​មួយ​ឆ្នាំ​មុន គឺ​ជា​សង្សារ​នឹង​គ្នា តែ​ដោយ​ខ្លួន​(​ជនសង្ស័យ​)​គ្មាន​ទូរស័ព្ទ​ប្រើប្រាស់ ក៏​ដាច់​ទំនាក់ទំនង​គ្នា​តែម្ដងទៅ ។ លុះ​មកដល់​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៩ នៅ​វ​លា​ម៉ោង ១៨ ខ្លួន​(​ជនសង្ស័យ​) បាន​ជិះ​កង់​ចេញពីផ្ទះ ទៅ​សង្កាត់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ទៅ​រក​ទិញ​ថ្នាំញៀន ខ​ណះ​ជិះ​កង់​មកដល់​ចំណុច​គល់ស្ពាន​លី​យ៉ុង ផាត់ ព្រែក​ព្នៅ ក៏​បាន​ជួប​នារី​រងគ្រោះ​កំពុង​ដើរ​ឆ្លងកាត់​ស្ពាន មក​ត្រើយ​ខាងកើត ដោយ​ធ្លាប់​មាន​ការទំនាក់ទំនង​គ្នា​កាលពី​មុន ភ្លាម​នោះ​ជនសង្ស័យ បាន​សួរ​នារី​រងគ្រោះ​ថា ទៅណា​? ភ្លាម​នោះ​នារី​រងគ្រោះ​ឆ្លើយថា ទៅ​ផ្ទះ​នៅ​ភូមិ​ព្រែក​ឬ​ស ជួយ​ជូន​ខ្ញុំ ឌុប​ទៅ​ផ្ទះ​បាន​ដែរ​ឬ​អត់​? ភ្លាម​នោះ​ជនសង្ស័យ​ក៏​យល់ព្រម​ឌុប នារី​រងគ្រោះ​ទៅផ្ទះ​វិញ លុះ​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ​និង​នារី​រងគ្រោះ​បាន​អង្គុយ​សារ​សង​គ្នា​មួយ​សន្ទុះ​ធំ ក្រោយមក ជនសង្ស័យ បាន​និយាយ​លួងលោម​សុំ​រួមភេទ ប៉ុន្តែ​នារី​រងគ្រោះ​មិន​យល់ព្រម​នោះទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ជនសង្ស័យ​ខឹង ក៏​ស្ទុះ​ទៅ​យក​ឈើ​ចង្កូត​ទូក ដែល​នៅ​លើ​វាលស្មៅ​ក្បែរ​នោះ មក​វាយ​នារី​រងគ្រោះ​ពីក្រោយ ចំនួន​២​ដង បណ្ដាល​ឲ្យ​នារី​រងគ្រោះ​ដួល​ផ្កាប់មុខ បែក​ឈាម បន្ទាប់មក ជនសង្ស័យ បាន​ទាញ​ផ្ងារ​នារី​រងគ្រោះ ហើយ​វាយ​ថែម​ជាច្រើន​ដង​ទៀត លើ​ផ្នែ​កមុខ និង​ក្បាល បន្ទាប់មក ជនសង្ស័យ​បាន​ស្រាតខោ​ខ្លី​ចេញពី​ខ្លួន ក្នុង​បំណង​រំលោភ ដោយ​ឃើញ​មាន​ចេញឈាម​ច្រើនពេក ជនសង្ស័យ​មាន​ការភ័យខ្លាច ក៏​ជិះ​កង់​ត្រឡប់មកផ្ទះ​វិញ ដោយ​បន្សល់​ទុក​ខោខ្លី​នៅ​កន្លែងកើតហេតុ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​ប៉ូលីស​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​:​កូឡាប​

   

spot_img
×