Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក យឹម សារ៉ាន់ ៖ បង្ក្រាប​ក្រុមចោរប្លន់ និង​អ្នកទទួលផល​ចោរកម្ម​ចាប់ខ្លួន​៧​នាក់ ដកហូត​ម៉ូតូ​ជាច្រើន​គ្រឿង​

spot_img

​ភ្នំពេញ ៖ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុមចោរប្លន់ និង​ទទួល​ផល​ចោរកម្ម​មួយ​សំបុក​ធំ​ចំនួន​៧​នាក់ ក្រុម​នេះ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​កាប់ វាយ​ប្លន់​យក​ម៉ូតូ ក្នុងនោះ​មាន​ម្នាក់ ជា​មេក្លោង​ទទួលផល​ចោរកម្ម និង​រៀបចំ​គំរោង​ធ្វើ សកម្មភាព​ទាំងអស់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​។​

​លោក យឹម សារ៉ាន់ បានឱ្យដឹងថា ៖ ប្រតិបត្តិការ​បង្ក្រាប​ក្រុមចោរប្លន់ និង​ទទួល​ផល​ចោរកម្ម ដែល​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កើតមានឡើង បន្ទាបពី​ជនសង្ស័យ​បាន​កាប់ វាយ​ប្លន់​យក​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រតិបត្តិការ​ធ្វើឡើង​នៅ រសៀល ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧​កង កម្លាំង​នគរបាល ចាប់​ជនសង្ស័យ​ចោរប្លន់ បាន​ទាំង​សម្បុ​ក នៅក្នុង​ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ចុះ​ទៅដល់​កន្លែង​ទទួលផល​ចោរកម្ម នៅផ្ទះ​ជា​ង​ជួសជុល​ទិញ លក់​ម៉ូតូ តាមផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ដោយ​រក​ឃើញ​ម៉ូតូ​ជាច្រើន​គ្រឿង មិន​ប្រក្រតី​។​

លោក យឹម សារ៉ាន់ បានបញ្ជាក់​ថា ជនសង្ស័យ និង​ជន​ពាក់ព័ន្ធ​ទាំង​៧​នាក់ ដែល​ត្រូវបាន​កម្លាំង​នគរបាល​របស់​លោក​ចាប់ខ្លួន​នោះ​រួមមាន​៖
​ទី​១៖ ឈ្មោះ ហួន វិចិត្រ អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ និង​ទិញ​លក់​ម៉ូតូ​ជាប់​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​
​ទី​២៖ ឈ្មោះ ផល ចា​រ៉ា​ន់ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ តា​ឥន្ទ សង្កាត់​ស្នោ​
​ទី​៣៖ ឈ្មោះ វ៉ាន់ សុខ​នី​ត អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទី​លំ​ភូមិ​សាមគ្គី​៥ សង្កាត់​ត្រពាំង​ក្រសាំង​
​ទី​៤៖ ឈ្មោះ អេង លី​ហុ័ង អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្រែអំពិល សង្កាត់​សំរោងក្រោម​
​ទី​៥៖ ឈ្មោះ ប៊ុត ជា​លីនុ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង​
​ទី​៦៖ ឈ្មោះ ភាព មករា អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្រែតេ​ជ្ជៈ សង្កាត់​សំរោងក្រោម​
​ទី​៧៖ ឈ្មោះ លី សុគន្ធ​បញ្ញា អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក ជនរងគ្រោះ​លើកចុងក្រោយ​ឈ្មោះ ឈាង ផាន្នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ក្រោយ​ប្រតិបត្តិការ​សមត្ថកិច្ច​បា​នរក​ឃើញ​ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​វាយ​ប្លន់ យក​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-9384 ត្រូវបាន​រកឃើញ​នៅ​ផ្ទះ​ទទួល​បញ្ចាំ ទិញ​លក់​ខាងលើ តែ​ត្រូវបាន​ម្ចាស់ផ្ទះ ដោះ​គ្រឿង​បំបែកចេញ​អស់ សល់​តែ​តួ​ឆ្អឹង​ប៉ុណ្ណោះ​។

​លោក យឹម សារ៉ាន់ បាន​បន្តទៀតថា ក្រោយពី​ស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរប្លន់​សកម្ម​ក្នុង​មូលដ្ឋាន ហើយ​ឈានដល់​ឃាត់ខ្លួន​អ្នកទទួលផល​ចោរកម្ម និង​ឆែកឆេរ​ផ្ទះ ក៏​រក​ឃើញ​ផ្ទះ​ចំនួន​៤​កន្លែង ស្តុក ទុក​ម៉ូតូ ចម្រុះ មាន​ទាំង​ម៉ូតូ​បញ្ចាំ ម៉ូតូ ទិញ​ពី​ក្រុមចោរ​លួច ចោរប្លន់ ជាច្រើន​គ្រឿង ក្រោម​ការសម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​កម្លាំង ចុះ​ឆែក​ត្រួតពិនិត្យ ផ្ទះ​ទាំង​៤ រក​ឃើញ​ទាំង​សម្ភារ គ្រឿង សម្រាប់​ផ្លាស់ប្តូ កែច្នៃ​បំភ័ណ្ឌ​ម៉ូតូ​ទៀតផង​។​

លោក​បន្ត​ទៀត​ថា​៖​ជនសង្ស័យ និង​ជន​ពាក់ព័ន្ធ រួម និង​ម៉ូតូ​ទាំងអស់ ព្រមទាំង​គ្រឿង​ម៉ូតូ​ជា​ច្រើន ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់ និង​សាកសួរ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×