Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ហា​មន្ត្រី​ខ្លួន​យក យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ ទៅ​ចូល​កន្លែង​សប្បាយ ខារ៉ាអូខេ ក្លឹប​ម៉ាស្សា​

spot_img

​ភ្នំពេញ​ : ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​គិតដល់​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន មិនត្រូវ​ប្រើប្រាស់​យានយន្ត​ដែលមាន​ពាក់​ស្លាក​លេខ​រដ្ឋ ក្រៅពី​ម៉ោង​ដែល​ខ្លួន​ត្រូវបំពេញ​ការងារ​ឡើយ ជាពិសេស​កន្លែង​សប្បាយ​គ្រប់​ប្រភេទ​។​

​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃទី 21 ខែមីនា​ឆ្នាំ 2019 បានចេញ​សេចក្តី ណែនាំ​ស្ដីពី​ការប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ។

ក្នុង​សេចក្តី ណែនាំ​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកឡើងថា ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ធានា​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិរ​ដ​កិត្យានុភាព​និង​សេចក្តី ថ្លៃថ្នូរ​របស់​ក្រសួង​ស្ថាប័នរដ្ឋ និង​មន្ត្រី​សាធារណៈ ក្រសួង​សូម​ណែនាំ​​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ គ្រប់​ថ្នាក់ដឹកនាំ​អង្គភាព​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត នាយក​គម្រោង និង​មន្ត្រីរាជការ ដែល​ប្រើប្រាស់​យានយន្ដ ពិសេស​យានយន្ត​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា យានយន្ត​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ត្រូវ​​ប្រើប្រាស់​ពាក់​ស្លាក​លេខ​របស់​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​បើកបរប្រកបដោយ​សេចក្តី ថ្លៃថ្នូរ​និង​គោរព​ច្បាប់ ស្ដីពី​ចរាចរណ៍​ជើងគោក​ឲ្យ​បាន​ម៉ឹងម៉ាត់ មិនត្រូវ​ប្រើប្រាស់​យានយន្ត​ដែល​ពាក់​ស្លាក​លេខរ​ដ្ឋេ ក្រៅពី​ម៉ោង​ដែល​ខ្លួន​ត្រូវបំពេញ​ការងារ​ឡើយ ពិសេស​កន្លែង​សប្បាយ គ្រប់​ប្រភេទ រួមមាន ក្លឹប​កម្សាន្ត​កន្លែង​ខារ៉ាអូខេ និង​ម៉ាស្សា ជាដើម មិនត្រូវ​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​យានយន្ត ដោយមាន​ពាក់​ស្លាក​លេខ​រដ្ឋ ក្នុង​គោលបំណង​ផ្សេង​ដែល​មិន​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ការបំពេញភារកិច្ច​រប​ស់​ខ្លួន​ឡើយ ត្រូវ​ចាត់វិធានការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច ប្រសិនបើ​ឃើញ​យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ ដូច​ស្លាក​លេខ​យានយន្ត​របស់ខ្លួន​ក្នុងករណី​មិនអាច​អនុវត្តបាន ត្រូវ​រាយការណ៍​មក​ក្រសួង ដើម្បី​ក្រសួង​ស្នើសុំ​កិច្ច​អន្តរាគមន៍ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវ​ដកហូតយក​មកវិញ​ទាំងអស់ នូវ​ស្លាក​លេខ​យានយន្ត ដែល​បាន​ជម្រះ​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ គឺ​ត្រូវ​រៀបចំ​បែបបទ​ប្រគល់ជូន​ស្ថាប័ន មាន​សមត្ថកិច្ច​គ្រប់គ្រង​វិញ​ ៕ ​ដោយ​:​កូ​ឡាប

spot_img
×