Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សងសឹក​បែប​នេះ​ហួសហេតុ​ពេក​ទេ​ដឹង ទោះបី​គេ​ក្បត់​យើង​ក៏​គួរឲ្យ​គេ​មាន​ផ្លូវ​បន្ត​… វាសនា​របស់​ខ្លួន​គេ​ទៅ​ចុះ​!

spot_img

​​ប៉ុន្តែ​របៀប​សងសឹករ​បស់​បុរស​រូប​នេះ បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​ភាគច្រើន​ពី​អ្នកលេង​បណ្តាញ​សង្គម​ទៅវិញ ។​

​រឿងរ៉ាវ​គឺ​បុរស​ឥណ្ឌូណេស៊ី​ម្នាក់ ព្រោះតែ​ខឹង​នឹង​សង្សារ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នៅ​ខណៈពេល​រវាង​ពួកគេ​មាន​ភាព​ផ្អែមល្ហែម​សោះ តែ​ពុំ​នឹកស្មាន​ដល់​ថា នៅ​អំឡុង​ពេល​ជាមួយគ្នា​នោះ នាង​ជា​សង្សារ​បាន​លួច​ទាក់ទង​នឹង​បុរស​ម្នាក់​ទៀត​…​។​

​បុរស​រូប​នេះ​ក៏​នឹកឃើញ​វិធី​សងសឹក ដ៏​សាហាវ​មួយ​គឺ ៖ ចំណាយ​លុយ​ផ្សាយ​លើ​ប៉ាណូ​ពាណិជ្ជកម្ម​ធំ​មួយ​ថា ៖ “Risna Rahmatika អូន​បាន​ធ្វើ​ឲ្យ​បេះ​ដូង​បង​ខ្ទេចខ្ទាំ ។ អូន​បោកប្រាស់​បង ។ បង​ចង់​ចែក​ផ្លូវ​គ្នា​ជាមួយ​អូន​!” ។ ក្បែរ​នេះ​គឺជា​រូបភាព​នារី​ម្នាក់​ដែល​…​ក្បត់ចិត្ត ។​

អ្នក​ទាំង​២​ឈ្លោះ​គ្នា​តាមផ្លូវ​កុះករ​មួយ​ក្រោយពេល​នារី​នោះ​ដឹង​រឿងរ៉ាវ ។​

​តាម WOB នេះ​ជា​របៀប “​លែងលះ​” គួរឲ្យ​ចាប់​អារម្មណ៍​របស់​បុរស​សញ្ជាតិ​ឥណ្ឌូណេស៊ី​នេះ ។ គាត់​បាន​ឃើញ​មិត្តស្រី​ស្រស់​ស្អាត​ឈ្មោះ Risna Rahnatika បោកប្រាស់​ខ្លួន នែបនិត្យ​នឹង​បុរស​ម្នាក់​ផ្សេង ។​

​ព្រោះ​កំហឹង​បុរស​នេះ បាន​ចំណាយលុយ​មិន​តិច​ទេ ដើម្បី​បោះពុម្ព​រូប​ជួល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ផ្លូវធំ បំណង​ប្រាប់​អ្នកដទៃ​ថា​នាង Risna Rahnatika គឺជា​មនុស្ស “​ចាប់​ត្រី​ដៃ​២” ។​

​ខ្សែ​វីដេអូ​នៃ​រឿងនេះ មាន​មនុស្ស​ទស្សនា ១ លាន​នាក់​តាម Twintter និង ៣៤.០០០ Tweet ៕ ចន្ទ្រា​

spot_img
×