Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្នុងអំឡុងពេល​កើនឡើង​កម្ដៅ​ធ្វើឲ្យ​កុមារ​ប្រឈម​នឹង​ជំងឺ​ពងបែក​ដៃ​ជើង​និង​មាត់​

spot_img

​ភ្នំពេញ ​: ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ការកើនឡើង​នៃ​ករណី​ជំងឺ​ពងបែក​ដៃជើង​មាត់​នៅលើ​កុមារ​អាយុ​ក្រោម 5​ឆ្នាំ​និង​ករណី​ខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​កុមារ​ដើម្បី​សង្គ្រោះបន្ទាន់​នៅក្នុង​អំឡុងពេល​នៃ​ការកើនឡើង​កម្ដៅ​ ។​

​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​មន​ប្រសាសន៍​ថា​គ្រប់​គ្រប់គ្នា​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ពងបែក​ដៃ​ជើង​និង​មាត់​នៅពេលដែល​អាកាសធាតុ​ក្តៅ ឡើង​ក្តៅ ខ្លាំង​នេះ​តាមរយៈ​ការរក្សា​អនាម័យ​ឱ្យបាន​ល្អ​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ឲ្យបាន​ញឹកញាប់​ទាំង​កុមារ​និង​អ្នក​ថែទាំ​កុមារ​បើ​កុមារ​ឬ​ទារ​កមាន​សញ្ញា​គ្រោះថ្នាក់​ដូច​ជា​សន្លឹម​ប្រកាច់​ឬ​កន្ត្រាក់ដៃ​ជើង​ឬ​រោគសញ្ញា​ផ្លូវដង្ហើម​ហត់​ត្រូវ​ប្រញាប់​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ក្រសួងសុខាភិបាល​សូម​លើក​ទឹកចិត្ត​អោយ​សាធារណជន​ទូទៅ​អនុវត្តតាម​ដំបូន្មាន​សាមញ្ញ​សាមញ្ញ​ដើម្បី​ការពារ​កុមារ​និង​ក្រុមគ្រួសារ​និង​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា​ជួបតែ​សុខភាព​ល្អ​។​

​លោក​វេជ្ជបណ្ឌិត​លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ការកើនឡើង​នៃ​ករណី​ជំងឺ​ពងបែក​ដៃជើង​មាត់​នៅលើ​កុមារ​អាយុ​ក្រោម 5​ឆ្នាំ​និង​ករណី​ខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​កុមារ​ដើម្បី​សង្គ្រោះ​បន្ទាន់​នៅក្នុង​អំឡុងពេល​នៃ​ការកើនឡើង​កម្ដៅ​នេះ​។

បើតាម​លោក​វេជ្ជបណ្ឌិត​បាន​លើកឡើង​ថា​ជំងឺ​ពងបែក​ដៃ​ជើង​និង​មាត់​គឺជា​ជំងឺឆ្លង​ប្រភេទ​កើតឡើង​ញឹកញាប់​ចំពោះ​ទារក​និង​កុមារ​។​ វា​បង្ករ​អោយមាន​រោគសញ្ញា​គ្រុនក្តៅ មាន​ដំបៅ​ឈឺ​ក្នុង​មាត់​និង​មាន​ពង​កន្ទួល​លើ​បាតដៃ​បាតជើង​និង​កំប៉េះគូទ​។ វា​កើត​មាន​នៅក្នុង​ប្រទេស​ជាច្រើន​ពេញ​ទូទាំង​ពិភពលោក​ជំងឺ​ពងបែក​ដៃជើង​និង​មាត់​ភាគច្រើន​ជា​ជំងឺ​ស្រាល​ហើយ​អ្នកជំងឺ​ស្ទើរតែ​ទាំងអស់​ជា​សះស្បើយ​ក្នុង​រយៈពេល​ពី 7​ថ្ងៃ​ទៅ 10​ថ្ងៃ​ដោយ​ពុំ​ចាំបាច់​មាន​ការព្យាបាល​ហើយ​កម្រ​មាន​ផល​ពិបាក​ណាស់​អ្នកជំងឺ​ត្រូវ​បរិភោគ​ទឹក​អោយបាន​ច្រើន​ហើយ​អ្នកជំងឺ​អាច​ត្រូវការ​ថ្នាំ​បញ្ចុះ​កំដៅ​និង​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​បណ្តាល​មកពី​ពងបែក​ក្នុង​មាត់​មិន​ត្រូវ​ប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​បញ្ចុះ​កម្ដៅ​។

លោក​វេជ្ជបណ្ឌិត​បាន​លើកឡើង​បន្ត​ថា​ជា​កម្រ​ជំងឺ​ពងបែក​ដៃជើង​និង​មាត់​អាច​បង្ក​ឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​រួម​មាន​រោគ សញ្ញា​ប្រព័ន្ធ​ប្រសាទ​សន្លឹម​ប្រកាច់​ឬ​កន្ដ្រាក់ដៃ​ជើង​និង​សញ្ញា​និង​រោគសញ្ញា​ផ្លូវដង្ហើម​ហត់​អ្នកជំងឺ​ដែល​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​។ ជំងឺ​ពងបែក​ដៃជើង​និង​មាត់​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ ដោយ​ការ ប៉ះ ពាល់​ផ្ទាល់​ជាមួយ​នឹង​វត្ថុ​នៃ​ផ្លវដង្ហើម​ទឹក​មាត់កំ​ហាក​និង​សំបោរ​ទឹករងៃ​ដែល​ចេញពី​ពងបែក​លា​មកហើយ​អ្នកជំងឺ​។ អ្នកជំងឺ​អាច​ចម្លង​ខ្លាំង​បំផុត​ក្នុង​សប្តាហ៍​ទី​មួយ​ហើយ​ជំងឺ​ពងបែក​ដៃ​ជើង​និង​មាត់​មិន​ឆ្លង​ពី​មនុស្ស​ទៅ​ក្សត្រ​ឬ​ពី​សត្វ​មក​មនុស្ស​ឡើយ​។

បងប្អូន​អាច​ការពារ​បាន​ការឆ្លង​ជំងឺ​នេះ​ដោយ​ការអនុវត្ត​អនាម័យ​និង​ការ​យក​កូន​ទៅ​ពេទ្យ​ទាន់ពេល​ប្រសិនបើ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។​អ្នក​ត្រូវ​លាងដៃ​កុមារ​ឲ្យបាន​ញឹកញាប់​ជាមួយនឹង​សាប៊ូឬ​ជាមួយ​នឹង​ទឹក​អាល់កុល​ជាពិសេស​ក្រោយ​ប៉ះ​ពងបែក​ឬ​ដំបៅ​មុនពេល​រៀបចំ​អាហារ​មុន​ពេល​បរិភោគ​មុន​បញ្ចុក​ចំណី​ដល់​ទារក​ឬ​កុមារ​ក្រោយ​ប្រើប្រាស់​បង្គន់​អនាម័យ​និង​ក្រោយ​ប្ដូរ​ទ្រនាប់​គូថ​ទារ​ករួច​ជួត​សម្អាត​រាងកាយ​កុមារ​ឆាន់​លាង​សម្អាត​ទៅ​នឹង​របស់​ដែល​ប្រឡាក់​ដោយ​ទឹក​និង​សាប៊ូ​ជៀសវាង​ការប៉ះទង្គិច​ប៉ះពាល់​ស្និទ្ធស្នាល​ថើប​អោប​ប្រើប្រាស់​សម្ភារៈ​សម្រាប់​ហូបចុក​រួមគ្នា​ជាមួយ​កុមារ​ដែល​មាន​ជំងឺ​ពងបែក​ដៃ​ជើង​និង​មាត់​អាច​កាត់បន្ថយ​ការឆ្លង​ផង​ដែរ​អាហារ​ដែល​មាន​ជីជាតិ​ច្រើន​និង​ទឹក​ស្អាត​ដល់​កុមារ​ប្រើ​ស្លាបព្រា​នឹង​ចាន​ដាច់​ដោយឡែក​សម្រាប់​កុមារ​នីមួយៗ​៕​ ​ដោយ ​:​ កូឡាប​

spot_img
×