Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភូមិគ្រិះ​តម្លៃ ២ ​ប៊ី​លាន​ដុល្លារ នៅ​ឥណ្ឌា សល់​លុយ​ធ្វើ​អ្វី​ក៏​សម ទាស់​ត្រង់​បើ​អ្នកក្រ​ដឹង តើ​គាត់​តូចចិត្ត​នឹង​…​វាសនា​ប៉ុណ្ណា​ទៅ​!

spot_img

​នេះ​គឺជា​ភូមិគ្រឹះ​ថ្លៃ​បំផុត​លើ​ពិភពលោក ស្ថិត​នៅ​ប្រទេស​សម្បូរ​អ្នកក្រីក្រ -​នោះ​គឺ​ឥណ្ឌា ។ វា​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី Mukesh Ambani ។ ព្រោះ​ទំហំ​ធំ និង​ជ្រើន​ជាន់​ព្រម​ទាំ​បំពាក់​បរិក្ខារ​ទំនើបៗ ហេតុនេះ​ដើម្បី​ដំណើរការ​ឲ្យ​រលូន​វា​តម្រូវ​អ្នកបម្រើ​ប្រចាំការ​ដល់​ទៅ​… ៦០០​នាក់ ។ ព្រោះ​តែ​គាត់​មាន​ទ្រព្យសម្បត្តិ​ដល់​ទៅ ៥៤ ប៊ី​លាន​ដុល្លារ ហេតុនេះ​លុយ ២​ប៊ី​លាន​ដុល្លារ​ពុំ​ជា​ជា​បញ្ហា​ធំដុំ​អ្វី​ទេ ។​

​វា​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី ៣៧.០០០​ម៉ែត្រ​ការេ ស្ថិត​នៅ​មហាវិថី​ភាគខាងត្បូង Mumbai រដ្ឋធានី​របស់​ឥណ្ឌា ។​

​ភូមិគ្រិះ​នេះ​សាងសង់​រួចរាល់​ពី​ឆ្នាំ ២០១០ ដោយ​ប្រើ​ពេល ៤ ឆ្នាំ ។​

​វា​មាន ២៧ ជាន់ តែ​បើ​គិត​ទាំង​ទីលាន​លំហែ​នេះ​វា​មាន ៤០​ជាន់ ។​

​មាន​ទាំង​កន្លែង​ស្នាក់នៅ​របស់​អ្នកបម្រើ ភ្នាក់ងារ​សន្តិសុខ​…​ទាំងអស់ ៦០០​នាក់ ។​

​ភូមិគ្រិះ​នេះ​មាន​គ្រប់​យ៉ាងតាំង​ពី​កន្លែង​ស្ទី​ម Salon បន្ទប់​រាំ អាង​ហែល​ទឹក ៣ បន្ទប់​ហាត់ប្រាណ​គ្រប់​យ៉ាង​ច្រើន​ទៀត ។​

​រោងភាពយន្ត​ទំនើប​ផ្ទុក​មនុស្ស​បាន ៥០​នាក់ ។​

​មាន​ចំណត​រថយន្ត​ក្រោម​ដី ៦ អាច​ផ្ទុក​រថយន្ត​បាន ១៦៨ គ្រឿង ។​

​នៅ​មាន​ជណ្តើរយន្ត ៩ សម្រាប់​បម្រើ​ភ្ញៀវ អ្នកផ្ទះ និង​អ្នក​បម្រើការ ។​

​រចនាបថ​ចំរុះ ប្រើប្រាស់​ត្បូងថ្ម​មានតម្លៃ​លំអរ​បន្ថែម ។​

​លើដំបូល​អាច​ផ្ទុក​យន្តហោះ ឧទ្ធម្ភាចក្រ ៣ គ្រឿង ។​

​ឯ​នេះ​ជា​មហាសេដ្ឋី Mukesh Ambani អាយុ ៦១​ឆ្នាំ ជា​ម្ចាស់​ភូមិគ្រិះ ៕

​ចន្ទ្រា​

spot_img
×