Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់​បង្គោល​ព្រំដែន​បំពេញបន្ថែម និង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន រវាង​ខេត្ត​រតនគិរី និង​ខេត្ត​កន្ទុម ខេត្ត​យ៉ា​ឡាយ​

spot_img

​រតនគិរី ៖ អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក កិច្ចការ​ព្រំដែន និង​អភិបាលខេត្ត​រតនគិរី ចុះ​ពិនិត្យ ការសាងសង់​បង្គោលព្រំ​ដែន បំពេញបន្ថែម និង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​រវាង ខេត្ត​រតនគិរី ប្រទេស​កម្ពុជា និង​ខេត្ត​កន្ទុម ខេត្ត​យ៉ា​ឡាយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

​លោកស្រី​បណ្ឌិត កុយ ពិសី អនុប្រធាន​លេខាធិកាដ្ឋាន អ​ច​ន្ត្រៃ​យ៍ នៃ​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​អញ្ជើញ​ចុះ​ពិនិត្យ ការងារ​សាងសង់ បង្គោល​ព្រំដែន​បំពេញបន្ថែម និង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន រវាង​ខេត្ត​រតនគិរី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​កន្ទុម ខេត្ត​យ៉ា​ឡាយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​នេះ លោកស្រី កុយ ពិសី និង​លោក ថង សាវុន បាន​អញ្ជើញ ចាក់គ្រឹះ​បង្គោល​ព្រំដែន​បំពេញបន្ថែម​លេខ ១៩/១ លេខ ១៩/៣ និង​លេខ ១៩/៧ ដែល​បង្គោល​ទាំង ៣ នេះ​បច្ចុប្បន្ន​កំពុង​ដំណើរកា​រ​សាងសង់ ព្រមទាំង​បាន​អញ្ជើញ​ពិនិត្យ បង្គោល​ព្រំដែន បំពេញបន្ថែម ដែល​បាន​សាងសង់​រួច មាន​បង្គោល​ព្រំដែន លេខ ១៩/៥ លេខ ២០/១ ។ ត្រួតពិនិត្យ តំបន់​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២២ លេខ​២៣ ត្រួតពិនិត្យ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន នៅ​ទីតាំង​បង្គោល លេខ​១៩ និង​បង្គោល​លេខ​២០ ។ ពិនិត្យមើល​បង្គោល​ព្រំដែន​បំពេញបន្ថែម ចាប់ពី បង្គោល​លេខ ២៩/៣ លេខ ២៧/១ ។ ពិនិត្យ​មើល​ផ្លូវ​ក្រវ៉ាត់​ព្រំដែន នៅ​ជិត​បង្គោល​លេខ​២៩ លេខ​២៧ ។ ពិនិត្យ ការជួសជុល បង្គោល​ព្រំដែន នៅ​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ លេខ​៣០ ព្រមទាំង​បាន​ពិនិត្យមើល​ផងដែរ ព្រំដែន​នៅ​ភូមិសាស្ត្រ ចន្លោះ​បង្គោល​លេខ ៤០ និង លេខ ៤១ ។​

​នៅ​គ្រប់​ទីតាំង​ចំណុច​បោះបង្គោល​ព្រំដែន ដែល​បាន​ចុះ​ត្រួតពិនិត្យ លោកស្រី​បណ្ឌិត កុយ ពិសី បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​បច្ចេកទេស និង​វាស់វែង​របស់​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង អនុវត្តន៍​តួនាទី ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​លើ​ការងារ​សាងសង់ និង​បោះបង្គោល​ខណ្ឌសីមា ព្រំដែន​កម្ពុជា តាម​ខ្សែក្រវ៉ាត់​ព្រំដែន ខេត្ត​រតនគិរី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​កន្ទូ​ម ខេត្ត​យ៉ា​ឡាយ នៃ​សារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ។ លោកស្រី បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​ស ធ្វើ​យ៉ាង​ត្រូវ​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ធានា​គុណភាព បង្គោល​ព្រំដែន​បាន​រឹងមាំ​ល្អ ជា​ពិសេស​ត្រូវ​ពន្លឿ​ន កិច្ចការងារ​របស់​ខ្លួន អោយបាន​តាម​ផែនការ​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ។​

​ក្នុងឱកាស​នៃ​ការចុះ​សួរសុខទុក្ខ​នៃ​ផង​ដែរ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែ​និង​អភិបាលខេត្ត​រតនគិរី បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងកម្លាំង​ទាំងអស់ និង​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ចំពោះ​បងប្អូន​កងកម្លាំង​ការពារ​ព្រំដែន និង​សូម​ឲ្យ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អនា​រដូវ​រងានេះ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×