Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WOW! OPPO បង្ហាញ​ខ្លូន F11 Pro ជា​ផ្លូវកា​រហើយ​

spot_img

កម្មវិធី Launching Event ទូរស័ព្ទ F11 Pro របស់ OPPO នៅ​កម្ពុជា​ពិតជា​ប្លែក និង ទាក់ទាញ​មែន​!

ជា​ការពិត​ណាស់​ក្រោយពី​មាន​ព័ត៌មាន​បែកធ្លាយ​ទាក់ទង​នឹង​ផលិតផល​ថ្មី F11 Pro ជាច្រើន​ដង​រួច​មក​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មិនា ឆ្នាំ​២០១៩ នេះ ។

ក្រុមហ៊ុន​ទូរស័ព្ទ​OPPO ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស និង បង្ហាញខ្លួន​ជា​ផ្លូវការ នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ប្រាកដ​មែន នោះ​គឺ​ទូរស័ព្ទ F11 Pro ដ៏​ស្រស់​សង្ហា និង ដ៏​ទាក់ទាញ​បំផុត ដោយ​កម្ម​វិធី Launching Event នេះ គឺ​មាន​អ្នកចូលរួម​ច្រើន ស្ទើរតែ​មិន​គួរឲ្យ​ជឿ​ដែល​រួមមាន​ក្រុមការងារ​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ​OPPO ​ទាំង​នៅ​កម្ពុជា និង ក្រៅប្រទេស​ដែល​រួម​មាន​បងប្អូន​ជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ មាន​ក្រុម​តារា​តំណាង​ឲ្យ​ផលិតផល​ទូរ​ស័​ព្ទដៃ OPPO ទាំង​បី​ដួង​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​នៅ​កម្ពុជា គឺ​អ្នកនាង​ពេជ្រ​សោភា កញ្ញា​រ៉េ​តស៊ូ​ហ្សា​ណា និង លោក​Step, ក្រុម​តារា​ដៃគូ​សហការ​ផ្សព្វផ្សាយ​(KOL) ទូរស័ព្ទដៃ OPPO, ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ មកពី​គ្រប់​ស្ថាប័ន​ព័ត៌មាន ព្រមទាំង​ក្រុម​អ្នកគាំទ្រ​ផលិតផល​ទូរស័ព្ទដៃ OPPO ជាច្រើន​នាក់​ទៀត​ផង​ដែរ ។

ដោយ​ក្នុង​នោះ​ក៏​មាន​កិច្ចសម្ភាសន៍​អំពី​ចំណាប់អារម្មណ៍​របស់​អតិថិជន​ដែល​មានសំណាង​ទទួលបាន​ឱកាស​ចូលរួម ក្រោយ​ពី​កម្មវិធី Blind Order F11 Pro ដែល​ជ្រើសរើស​ដោយ System របស់​ក្រុមហ៊ុន ហើយក៏​មាន​ការប្រកាស​តម្លៃ​លក់​ទូរស័ព្ទ F11 Pro ជា​ផ្លូវការ​ផងដែរ​ក្នុង​តម្លៃ​339$ ។

អ្វី​ដែល​ធ្វើឲ្យ​អ្នកចូលរួម​ទាំងអស់​មាន​ការពេញ​ចិត្ត និង ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ គឺ​ការ​រចនា Experience Zone​របស់ F11 Pro ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ល្អ​ឥតខ្ចោះ​ពី​មួយ​ដំណាក់កាល ទៅ​មួយ​ដំណាក់កាល​ពិតជា​ប្លែក និង បាន​បន្សល់ទុក​នូវ​អនុ​ស្សារី​រយ៍​ជាច្រើន​ជាមួយ​គ្នា​មិន​អាច​បំភ្លេចបាន ដោយ​ក្រុមហ៊ុន​OPPO នៅ​កម្ពុជា​បាន​រៀបចំ​រចនា​ឡើង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ រហូត​ចូល​ដល់​ទីតាំង​ប្រារព្ធ​ពិធី​តែម្តង​។

F11 Pro របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO​បាន​ធ្វើឲ្យ​អ្នក​និយម​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ទូទាំង​ពិភពលោក និង នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយសារតែ​ការ​រចនា​រូបរាង​ថ្មី​របស់ F11 Pro មាន​ភាព​ប្លែក និង ទាក់ទាញ​ជាង​ម៉ូឌែល​មុនៗ​របស់ OPPO ទាំង​រូបរាង បច្ចេកវិទ្យា និង កម្លាំង​ម៉ាស៊ីន ជាពិសេស​គឺ ការថតរូប Portrait ច្បាស់​ឥតខ្ជោះ​នៅទី​ងងឹត​។

ដូច​លោក​អ្នក​ធ្លាប់​បាន​ជ្រាប​ស្រាប់​ហើយ តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ OPPO នា​ពេល​កន្លងមក​បានឲ្យដឹងថា កូនពៅ​ត្រកូល F នៅ​ដើមឆ្នាំ​២០១៩​រូបនេះ មិន​ធ្វើឲ្យ​អ្នកប្រើប្រាស់​ខកចិត្ត​នោះទេ ព្រោះ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅ​តាម​តម្រូវការ​ចង់បាន​របស់​អតិថិជន​ជា​ក់​ស្តែង និង ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទាំង​តម្លៃ និង គុណភាព​។

F11 Pro ដែល​នឹង​ត្រូវ​ដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា មាន​ពីរ​ពណ៌ គឺ ពណ៌ Thunder Black​និង ពណ៌ Aurora Green ហើយ​OPPO F11 Pro មាន​ពាក្យស្លោក​ទូទៅ​ថា Brilliant Portrait in Low Light​ដែល​មានន័យថា​Portrait ច្បាស់​ឥតខ្ជោះ​នៅទី​ងងឹត​ដែល​ញ៉ាំង​ឲ្យ​យើង​អស់​ក្តីបារម្ភ​ពី​បញ្ហា​បន្ថែម​ពន្លឺ​ដោយសារ​តែ​វា​មាន កា​ម៉េរា​ភ្លោះ​ខាងក្រោយ​ទំហំ​48MP, និង កាមេរ៉ា​មុខ​បង្កប់ខ្លួន​នៅ​ចំណុចកណ្តាល​ដ៏​ទាន់សម័យ​,​វា​មាន​អេក្រង់​លាត​ពេញ​ពិតប្រាកដ​ទំហំ 6.5Inch អម​មក​ជា​មួយ​កម្រិត​បង្ហាញ​FHD+, វា​មាន​បច្ចេក​វិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC ជំនាន់ 3.0 ថាមពល​ថ្ម​4000mAh, មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​Hyper Boost , ហើយ​F11 Pro មាន​Ram​ទំហំ​6GB​និង​Rom​ទំហំ​64GB​ថែមទៀត​ផង ដែល​ចំណុច​ទាំងអស់នេះ​ហើយ​បាន​ជម្រុញ​ឲ្យ​អតិថិជន​ដែល​ស្រលាញ់​គាំទ្រ​ស្មា​ត​ហ្វូន OPPO បាន​ចូលរួម​ធ្វើការ Blind OrderF11 Pro ឬ ការ​កម្មង់​ទុក​មុន​ចំពោះ​ទូរស័ព្ទ F11 Pro យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​គ្មាន​ការរារែក​អ្វី​ឡើយ និង​បន្ទាប់​ពី​កម្មវិធី Blind Order និង Launching Event នេះ​ទៅ ក្រុមហ៊ុន​OPPO បាន​បញ្ជាក់​ឲ្យដឹងថា នឹង​មាន​កម្មវិធីំ​បន្តទៀត​សម្រាប់​អតិថិជនរប​ស់​ពួកគេ នោះ​គឺ កម្មវិធី Pre-Order F11 Pro​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី ២១ ដល់ ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៩ និង​កម្មវិធី First SaleF11 Pro​នៅ​ថ្ងៃ​ទី​២៨ ខែ​មិនា ឆ្នាំ​២០១៩​នេះ​ផង​ដែរ សម្រាប់​អតិថិជន​ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមបញ្ជាក់​ថា OPPO គឺជា​ក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខ​ក្នុង​ពិភពលោក ដោយ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ OPPO បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន ទាំង​នៅក្នុង​តំបន់ និង អន្តរជាតិ​ប្រមាណ​ជា​៤០ ប្រទេស​រួចមកហើយ ដែល​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ចំនួន 6 នៅ​ទូទាំង​ពិភពលោក​និង​មជ្ឈមណ្ឌល​រចនា​អន្តរជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡុងស៍ ដែល​មាន​ក្រុមការងារ​ប្រមាណ​ជាង 40.000 នាក់ ក្នុង​ការបង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​ឥតឈប់ឈរ​នៅ​ជុំវិញ​ពិភពលោក​៕​ ដោយ ៖ សិលា

spot_img
×