Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាស​ភក្ដី ថា​រឿង​ចាក់ដី​លុប​ទន្លេបាសាក់​មុខ​ផ្សារ​អី​អន​១ កោះ​ពេជ្រ​កំពុង​ស្រាវជ្រាវ​ហើយ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​មាន​ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ជុំវិញ​ការចាក់​ដី​លុប​ទន្លេបាសា​ក់ មុខ​ផ្សារ​ទំនើប​អ៊ី​អន​១ ក្នុង​ពេល​ថ្មីៗ​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​មុខ​ប្រកាស​ថា មន្ត្រី​ជំនាញ​កំពុង​សិក្សា​ពី​ទិដ្ឋភាព​ផ្លូវច្បាប់​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​៖ សាលា​រាជ ធានី​ភ្នំពេញ​បានទទួល​ព័ត៌មាន​ជុំវិញ​បញ្ហា​ខាងលើនេះ ដែល​នៅពេលនេះ មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការងារ​លើ​បញ្ហា​នេះ​។ លោក​បាន​បញ្ជាក់ថា “​យើង​កំពុង​សួរនាំ​ឆែកឆេរ​ចំពោះ​រឿង​ហ្នឹង​ដែរ​។ ឥឡូវ​អត់​មានអី​ជូន​បានទេ ទើប​ដឹង​រឿងនេះ ឥឡូវ​យើង​ឆែក​ទាំង​ផ្លូវ​ច្បាប់ ជុំវិញ​ការងារ ទាំងអស់​នេះ​សិន​។​”

​ការប្រកាស​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​ការ​បង្ហោះ នូវ​រូបភាព​សកម្មភាព​ចាក់​លុប​ដៃ​ទន្លេបាសាក់​មុខ​ផ្សារ​ទំនើប​អ៊ី​អន​១ ស្ថិតក្នុង​សង្កាត់​ទន្លេ បាសាក់ ខណ្ឌចំការមន​ដែល​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ចំពោះ​អ្នក​ប្រើប្រាស់​បណ្តាញ​ទំ​នាក់ ទំនង​សង្គម​។​សកម្មភាព​នៃ​ការចាក់​ដី​លុប​ដៃ​ទន្លេបាសាក់​ខាងលើនេះ ត្រូវបាន​គេ​ដឹងថា គឺ បាន​កើតឡើង​ជា​ច្រើន​ថ្ងៃមុខ​ហើយ ដែល​បញ្ហា​នេះ​គឺ​ទើប​ត្រូវ បាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យក​មក​បង្ហោះ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ភ្ជាប់​នូវ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ ពិនិត្យ បញ្ហា​នេះ​ផង​៕ ​ដោយ​ :​ បញ្ញា​ស័ក្តិ​

spot_img
×