Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ហៅ​លោក​ឡាយ​វណ្ណ​:​និង​បក្ខពួក មក​សួរចម្លើយ​ម្តងទៀត ខណ​:​ក្រុម​មន្ត្រី​ជំនាញ​កោសល្យវិច័យ ប្រាប់​តុលាការ​ថា នាង ចេវ សុ​វឌ្ឍនា ចងក​ធ្វើអត្តឃាត​ខ្លួនឯង​

spot_img

(​ភ្នំពេញ​) ៖ សវនាការ​ជំនុំជម្រះ​សំណុំរឿង ឃាតកម្ម សម្លាប់​អ្នកនាង ចេវ សុ​វឌ្ឍនា ដែល​ជា​សង្សារលោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ តុលាការ​បាន​សាកសួរ​សាក្សីជំនាញ​កោសល្យវិច័យ​ចំនួន ៣​នាក់ ដែល​ជា​ក្រុម​មន្ត្រី​នៅ​ខេត្ត​តាកែវ​។​

ក្នុង​សវនាការ​ជំនុំជម្រះ​សំណុំរឿង សម្លាប់​ស្ត្រី​មេម៉ាយ ចេវ សុ​វឌ្ឍនា សាក្សីជំនាញ​កោសល្យវិច័យ​ចំនួន​៣​នាក់ ដែល​ជា​ក្រុម​មន្ត្រី​នៅ​ខេត្ត​តាកែវ បាន​អះអាង​ថា នាង ចេវ សុ​វឌ្ឍនា ស្លាប់​ដោយសារ ការ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​មន្ត្រី​ជំនាញ​កោសល្យវិច័យ​ទាំង​៣​នាក់​នោះ រួមមាន​៖ លោក មាស ទេ​ន នាយរង​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​, លោក អូន នឿន ប្រធាន​ផ្នែក​បច្ចេកទេស នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ និង​លោក​វិជ្ជបណ្ឌិត ឈូ​វ ឈួន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ដោយ​ពួកគេ​បាន​ឡើង​បញ្ជាក់​ការពិត អំពី​របាយការណ៍ និង​កំណត់ហេតុ​ពិនិត្យ​សាកសព​ជនរងគ្រោះ​នៅ​ពេល​កើត​ហើយ​។​

​សាក្សី​ទាំង​៣​នាក់​ខាងលើ​សុទ្ធតែ បាន​អះអាង​ការពារ​របាយការណ៍រ​បស់​ពួកគេ​ថា បន្ទាប់ពី​ពួកគេ ពិនិត្យ​ទីតាំង​កើតហេតុ​, ពិនិត្យ​សភាព​សាកសព របស់​ជនរងគ្រោះ​, ពិនិត្យ​ភស្តុតាង (​សំបុត្រ​បណ្តាំ​) ដែល​ជនរងគ្រោះ​បន្សល់ទុក និង​ស្តាប់​ចម្លើយ​របស់​អ្នក​បម្រើ​ជនរងគ្រោះ​ឈ្មោះ ចាន់ រី មន្ត្រី​ជំនាញ​ដោយ​មាន​ទាំង​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ចូលរួម​ដឹងឮ​ចំពោះ​លទ្ធផល​កោសល្យវិច័យ បានបញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់ខ្លួន​ប្រាកដ​មែន​។​

​បន្ទាប់ពី​សាកសួរ​សាក្សី​៣​នាក់ និង​អ្នកជំនាញ​ឯករាជ​កោសល្យវិច័យ​ម្នាក់​ចប់សព្វគ្រប់ លោក ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ បាន​សម្រេច​លើ​ក​ពេល​ទៅ​បើកសវនាការ​សំណុំរឿង​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ​។​

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ តុលាការ​បាន​ចោទប្រកាន់​លើ​ជន​ជាប់​៤​នាក់ ដែល​ក្នុងនោះ​ទី​១៖ ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ទី​២៖ ឈ្មោះ ឡាយ ណា​រិទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ជា​បងប្រុស របស់លោក ឡាយ វណ្ណៈ​) ពីបទ ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ យោងតាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​, ទី​៣៖ ឈ្មោះ ម៉េន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​តៃកុង​ឡាន​របស់ លោក ឡាយ វណ្ណ​: និង​ទី​៤​ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​លោកស្រី ចែវ សុ​វឌ្ឍនា ពីបទ លាក់​បំបាំង​តម្រុង​។​

​ជនរងគ្រោះ​ឈ្មោះ ចេវ សុ​វឌ្ឍនា ត្រូវ​គេ​ប្រទះ​ឃើញ​ចងក​ស្លាប់​ក្នុង​បន្ទប់​គេង​របស់​នាង នៅក្នុង​ផ្ទះ​ជួល​ដ៏​ធំ​មួយ​ដែល​លោក ឡាយ វណ្ណៈ ជា​អ្នក​ជួល​ឱ្យ​នៅ​ក្នុង​ភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅ​។​

​ភ្លាមៗ ករណី​ឃាតកម្ម​នេះ ត្រូវ​សមត្ថកិច្ច សន្និដ្ឋានថា ជា​រឿង​អត្តឃាត ព្រោះតែ​វិបត្តិ​ស្នេហា ប៉ុន្ដែ​ក្រោយពី​បើក​ការស្រាវជ្រាវ សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​រកឃើញថា ករណី​ខាងលើ មិនមែន​ជា​រឿង អត្តឃាត​ឡើយ ពោល​គឺជា​រឿង ឃាតកម្ម ដោយ​មាន​អ្នកបញ្ជា និង​រៀបចំ​ទុក​សម្លាប់​ជនរងគ្រោះ​។​ក្រោយ​ពី​បើក​ការស៊ើបអង្កេត សមត្ដ​កិច្ច​ជំនាញ បាន​ឃាត់ខ្លួន​ក្រុម​ជនជាប់ចោទ​ទាំង ៤​នាក់ ខាងលើ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​ ដោយ​ ៖ បញ្ញា​ស័ក្តិ​

   

spot_img
×