Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្របពេល​ដែលមាន​សាលារៀន​ល្អ សូម​សិស្សានុសិស្ស​ត្រូវយក​ចិត្ត​ទុកដាក់​រៀនសូត្រ ក្រេប​យកចំណេះ​វិជ្ជា​ដើម្បី​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ក្លាយជា​ទំពាំង​ស្នង ឬ​ស្សី​នៃ​ប្រទេសជាតិ​ប្រកបដោយ​ចំណេះ ជំនាញ​ពិតប្រាកដ​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​សុក្រ ១​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​មានប្រសាសន៍ថា ៖ ​ស្របពេល​ដែលមាន​សាលារៀន​ល្អ សូម​សិស្សានុសិស្ស​ត្រូវយក​ចិត្ត​ទុកដាក់​រៀនសូត្រ ក្រេប​យកចំណេះ​វិជ្ជា​ដើម្បី​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ក្លាយជា​ទំពាំង​ស្នង ឬ​ស្សី​នៃ​ប្រទេសជាតិ​ប្រកបដោយ​ចំណេះ ជំនាញ​ពិតប្រាកដ​។​

​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អគារសិក្សា​ថ្មី​១​ខ្នង ស្ថិតនៅ​សាលាបឋមសិក្សា​ឡឹ​ក​សំបុណ្យ ល័​ក្ខ​រាជា ស្ថិតនៅ​ភូមិ​ល័​ក្ខ​រាជា ឃុំ​កំពង់​ចក ស្រុក​រំដួល ដែលជា​អំណោយ​របស់​សប្បុរសជន រួមមាន លោក​ព្រឹទ្ធាចារ្យ ម៉ៅ លន់ និង​លោក​ឧបាសិកា យ៉ិ​ក ស៊ុ​ណ្ណារ៉ាត លោកជំទាវ ម៉ៅ ណា​រ៉ា ឯកឧត្តម ម៉ៅ សោភ័ណ រួមទាំង​សប្បុរសជន​មួយចំនួនទៀត​មាន ៥​បន្ទប់ មាន​បំពាក់គ្រឿងសង្ហារឹម សម្ភារ​សិក្សា និង​បង្គន់​អនាម័យ ១​ខ្នង ៤​បន្ទប់ ដែល​ចំណាយ​អស់​ថវិកា​សរុប ៧២.២៩០​ដុល្លារ​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ៅ សោ​ភ​ណ័ ប្រធាន​នាយកដ្ឋាន​លទ្ធកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​អស់លោក លោកស្រី​ជា​សប្បុរសជន​ជិត​ឆ្ងាយ​ជាច្រើនរូប​ផងដែរ​។​

​លោក រស់ ផា​រិ​ទ្ធ បាន​បន្តទៀតថា លោកគ្រូ អ្នកគ្រូ​គួរ​គប្បី​យកចិត្តទុកដាក់​ខិតខំ​ធ្វើការ សិក្សា​ស្រាវជ្រាវ​ស្វែងយល់​នូវ​ចំណេះដឹង​ថ្មីៗ​ថែមទៀត និង​អនុវត្តតាម​និយាម​គរុកោសល្យ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​ផ្តល់ ចំណេះដឹង​ដល់​សិស្សានុសិស្ស ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​ក្រសួង​អប់រំ​បានធ្វើការ​កំណែទម្រង់​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​មានការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន ដោយ​អនុវត្តតាម​គោលការណ៍ «​អ្នកចេះ​គឺជា​ប់​»​។​

​លោក​អភិបាលរង​ខេត្ត បាន​ជំរុញ​ដល់​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន មិនត្រូវ​ពាក់ព័ន្ធ និង​បទល្មើស​គ្រឿងញៀន មិនត្រូវ​ប្រើប្រាស់​គ្រឿងញៀន​ជាដាច់ខាត ព្រោះ​គ្រឿងញៀន​នាំ​ឲ្យ​អន្តរាយ​ដល់​សុខភាព និង​អាយុជីវិត ប៉ះពាល់​សតិបញ្ញា​ស្មារតី និង​បំផ្លាញ​អនាគត​ខ្លួនឯង និង​ប៉ះពាល់​ដល់​សង្គមជាតិ​ទៀតផង​។​

​លោក រស់​ផា​រិ​ទ្ធ បានធ្វើការ​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ការពារ​អាយុជីវិត​ផ្ទាល់ខ្លួន​និង​អ្នកដទៃ​ព្រមទាំង​ការពារ​សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ​និង​ផលប្រយោជន៍​សាធារណៈ និង​បាន​ផ្តាំផ្ញើរ​ដល់​អាជ្ញាធរ ដែនដី ស្រុក ឃុំ និង​កា​រិ​យា​ជំនាញ​ពាក់ព័ន្ធ រួមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្តតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ព្រោះ​នៅ​រដូវប្រាំង​នេះ ប្រទេស​កម្ពុជា​យើង​ទទួលរង​ដោយ​ប្រយោល​ពី​ឥ​ទ្ធ​ពល​បាតុភូត អ៊ែ​ល​នី​ណូ បង្ក​ឲ្យ​ធាតុអាកាស​ក្តៅ ហួតហែង សីតុណ្ហភាព​អាច​ឡើងដល់​៤០​ទៅ​៤២​អង្សា​សេ មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត ផ្គ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតឡើង ដូច​ច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​បញ្ចៀស​ការគ្រោះថ្នាក់​កើត​ឡើងជា​យថាហេតុ​។​

​ក្នុងនោះ​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ បន្ត​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ​ប្រសើរ ជាពិសេស​ត្រូវអនុវត្ត​គោ​លន​យោ​បាល​របស់​រាជរដ្ឋាភិបាល​ស្តីពី​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ទទួលបាន​ជោគជ័យ​ប​បន្តបន្ទាប់​ទៀត មិនត្រូវ​ឲ្យ​មាន​បងតូច​បងធំ ចោរលួច​ចោ​ប្លន់ គ្រឿងញៀន និង​ការជួញដូរ​មនុស្ស​ខុសច្បាប់ នៅ​មូលដ្ឋាន​ជាដាច់ខាត​។​

​ចុងបញ្ចប់​នៃ​ពិធី​នេះ ក៏មាន​ការចែកជូន​នូវ​អំណោយ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី​តាជី ប្រជាពលរដ្ឋ កងកម្លាំង​ទាំងបី​ប្រភេទ​និង​ប្រគល់ជូន​ថវិការ​ដល់​សាលារៀន​បឋមសិក្សា​ឡឹ​ក​សំបុណ្យ ចំនួន​៨​លាន​រៀន​ផងដែរ​ ៕ ​វ៉ៃ​កូ​

spot_img
×