Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ចេញ​សេចក្តីប្រកាស​ព័ត៌មាន ជុំវិញ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ទាក់ទង​នឹង​បញ្ហា​អគ្គិសនី និង​ទឹក​ដោយសារ​អភូតហេតុ​បម្រែបម្រួល​អាកាសធាតុ​

spot_img

​ភ្នំពេញ​ ៖ លោក ផៃ ស៉ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ជុំវិញ​ការអំពាវនាវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទាក់ទង​ទៅនឹង​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​និង​ការរអាក់រអួល​ក្នុងការ​ប្រើប្រាស់​ទឹក​តើ​កម្ពុជា​កំពុង​ប្រឈម​និង​អព្ភូតហេតុ​បម្រែបម្រួល​អាកាសធាតុ​នៅក្នុង​រដូវប្រាំង​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​សម្ដែង​នូវ​កិច្ច​គោរព​អំណរគុណ ចំពោះ​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ដ៏​ក្លៀវក្លា​ជាមួយ​សេចក្តីអំពាវនាវ របស់​សម្តេច​ប​តី​តេ​ជោ ហ៊ុន សែន នាយករ​ដុ្ឋ​មន្ត្រី​នៃ​កម្ពុជា «​ចំពោះ​កិច្ច​យោគយល់ និង​អធ្យាស្រ័យ​»​ឆ្លើយតប​នឹង កង្វះខាត​ថាមពល​អគ្គិសនី ក៏ដូចជា​ភាពរអាក់រអួល ក្នុង​ការទទួល​បានកា​រ​ប្រើប្រាស់​ទឹក ដែល​កម្ពុជា​ក៏ដូចជា​ប្រទេសមួយ​ចំនួន​បាន​ប្រឈម​នឹង​អភូតហេតុ «​បម្រែបម្រួល​អាកាសធាតុ​» នៅក្នុង​រដូវប្រាំង​នេះ​។​
​អភូត​ហេតុនេះ គឺ​បណ្ដាលមកពី​អាកាសធាតុ​ក្ដៅ​ខ្លាំង​កើតចេញពី​បម្រែបម្រួល​អាកាសធាតុ គឺ​នាំឱ្យមាន​ការខ្វះ​ទឹក​ខុស​ប្រក្រតី រួមផ្សំ​នឹង​ការកើនឡើង នូវ​ការប្រើប្រាស់​យ៉ាងគំហុក ក្នុង​វិស័យ​សំណង់​ផងដែរ ដែលមាន​កំណើន​៧០០​ភាគរយ បានធ្វើឱ្យ​ប្រភព​ថាមពល​អគ្គិសនី ពុំ​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ដូច​រដូវប្រាំង​សព្វមួយដង​។ ទោះជា​យ៉ាងណា នេះ​គឺជា​ការ​ប្រឈម​ក្នុង​រយៈពេល​ខ្លី​មួយ​សម្រាប់​កម្ពុជា ហើយ​អាច​អូសបន្លាយ​ដល់​ត្រឹម​ចុងខែ​ឧសភា ពោល​គឺមាន​រយៈពេល​៧២​ថ្ងៃ ដែលមាន​កង្វះខាត​ថាមពល​អគ្គិសនី​ចំនួន ៤០០​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​១៣% សម្រាប់​ផ្គត់ផ្គង់​ជាទូទៅ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​បន្ទាន់ ចំពោះ​ករណី​ខាងលើនេះ ក្នុង​កិច្ច​ឆ្លើយតប​នឹង​ការប្រើប្រាស់​ជា​ប្រក្រតី​របស់​មហាជន​។ សូម​រំលឹក​ផងដែរ សម្ដេច​តេ​ជោ បាន​លើកឡើងថា «​សូមឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ម៉ា​ស៉ី​ន​ភ្លើង អាច​ប្រើប្រាស់​ម៉ា​ស៉ី​ន​ភ្លើង​ជំនួស នៅពេលដែល​មានការ​ដាច់​ភ្លើង ឬ​ត្រូវ​ការផ្ដាច់​ភ្លើង​»​។ នេះ​ជា​សំណូមពរ ដើម្បី​ផ្ដល់​ការយោគយល់​ចំពោះ​រាជរដ្ឋាភិបាល ទៅលើ​បញ្ហា​ដ៏​លំបាក​ក្នុង​រយៈពេល​ខ្លី​នេះ​។​

​ជាមួយនេះ​ផងដែរ សម្ដេច​តេ​ជោ​បាន​ចាត់ លោក កែវ រតនៈ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី ក្នុងការ​ចាក​ចេញទៅ​ប្រទេស​តួ​ក​គី​ជាបន្ទាន់ ដើម្បី​ចរចា​នាំ​នាវា​ផលិត​អគ្គិសនី (២០០​មេ​ហ្កា​វ៉ា​ត់​) មកកាន់​កម្ពុជា ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នេះ​ផងដែរ​។ អ្វី​ដែលជា​ផល​លំបាក នៃ​ការ​ប្រឈម​ក្នុង​រយៈពេល​ខ្លី​នេះ ទឹក​ក៏​ជា​បញ្ហា​រួមផ្សំ​នឹង​អគ្គិសនី​ផងដែរ ដូច្នេះ​សូម​ប្រជាពលរដ្ឋ ត្រូវ​នាំគ្នា​ខិតខំ​សន្សំសំចៃ​ការប្រើប្រាស់​ទឹក ទាំង​នៅ​ទីក្រុង ក៏​ដូច​នៅ​ជនបទ ដោយសារ​ឆ្នាំនេះ គឺជា​ឆ្នាំ​ដែល​រាំងស្ងួត​ក្នុង​រយៈពេល​វែង ហើយ​អូសបន្លាយ​រហូតដល់​ចុងខែ​ឧសភា​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មាន​ជំនឿ​យ៉ាង​មុតមាំ​ថា អ្វីដែល​ជាការ​ពិសោធន៍​របស់​ប្រជាពលរដ្ឋ ដែលមាន​ថាមពល និង​សាមគ្គីភាព​យ៉ាង​មាំ​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​ជំនឿ​លើ​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​រួមគ្នា​ឆ្លងកាត់​ឧបសគ្គ​ស្លា​ប់រស់ ក្នុងការ​រំលាយ​ក្បាល​ម៉ា​ស៉ី​ន​ថ្នាក់ដឹកនាំ​ខ្មែរក្រហម ដើម្បី​ដណ្ដើម​យកបាន​សន្ដិភាព និង​កិច្ចការពារ​ផលប្រយោជន៍​របស់​ជាតិ​រួម​និង​វិបុលភាព រហូតដល់​បច្ចុប្បន្ននេះ គឺជា​បទពិសោធន៍​ប្រកបដោយ​មោទនភាព និង​ជោគជ័យ​យ៉ាងច្បាស់​លាស់ ដែល​បង្ហាញ​នូវ​កិច្ចប្រឹងប្រែង​រួមគ្នា ប្រាកដ​ណាស់​នឹង​ជម្នះ​លើ​ភាពលំបាក​បណ្ដោះអាសន្ន ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​៕ ដោយ​ :​ កូ​ឡាប

spot_img
×