Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ផ្គត់ផ្គង់​ភ្លើង ឲ្យ​បាន​គ្រប់គ្រាន់ កម្ពុជា​ត្រូវ​ទិញ​ភ្លើង​ពី​ថៃ និង​ឡាវ​ប្រមាណ ជាង​៥០០ មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត

spot_img

​ភ្នំពេញ ​៖ ស្រប​ពេលដែល​បច្ចុប្បន្ន​នេះ​ភ្លើង​កំពុង​តែមាន​ការខ្វះ យ៉ាងច្រើន​ត្រូវបាន លោក ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា នៅពេលនេះ​អាជ្ញាធរ​អគ្គិសនី​ក៏ដូចជា​ក្រសួង​រ៉ែ​និង​ថាមពល កំពុង​ស្វះ​ស្វែងរក​ភ្លើង ពី​ប្រទេស​ឡាវ និង​ប្រទេស​ថៃ ដើម្បី​មក​ផ្គត់ផ្គង់ នៅ​ប្រទេស​កម្ពុជា ជាពិសេស​អគ្គិសនី​កម្ពុជា បាននិងកំពុង​ចរចា​ជាមួយ​តួ​ក​គី ដើម្បី​នាំយក​នាវា​ម៉ាស៊ីនភ្លើង​ដែលមាន​ទំហំ 200 មេ​ហ្គា​វ៉ា​ត់ ដើម្បី​យកមក​ផ្គត់ផ្គង់​តម្រូវការ​ជាក់ស្ដែង​។​

លោក​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​បន្ថែមទៀតថា​ដើម្បី​ដោះស្រាយ​បញ្ហា​ដូចនេះ នៅ​ឆ្នាំ​២០២០ ខាងមុខនេះ បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី​នៅ​កម្ពុជា នឹងមិន​ចោទ​ជា​បញ្ហា​ទៀត​ទេ ដោយសារតែ​កម្ពុជា ចាប់ផ្តើម​ដំណើរការ​ម៉ាស៊ីន​ប្រើ​ថាមពល​សូ​ឡា និង​ទិញ​អគ្គិសនី​ពី​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ដែលមាន​ថាមពល​អគ្គិសនី សរុប​៥៤០​មេ​ហ្គា​វ៉ា​ត់​។​

​ការបញ្ជាក់​បែបនេះ​រប​ស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល បានធ្វើ​ឡើង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី បញ្ហា​ថាមពល​អគ្គិសនី​នៅ​កម្ពុជា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ​។​

​លោក​បាន​ថ្លែងថា ក្នុងនាម​ក្រសួង​រ៉ែ និង​ថាមពល ខ្ញុំ​បាន​សន្យា​នៅទីនេះ​ហើយ​ថា នៅ​ឆ្នាំ​២០២០ ហើយ​បន្តទៀត (​បញ្ហា​អគ្គិសនី​) មិនកើត​មាន​ទេ ព្រោះ​យើង​រៀនសូត្រ​ពីបទ​ពិសោធន៍​នៅថ្ងៃនេះ គ្រោះរាំងស្ងួត​ជា​បញ្ហា​មួយ​។ យើង​ដឹង​ហើយ​ថា​វា​រី​អគ្គិសនី នៅ​ខែវស្សា​វារ​ត់​ក្នុង​ល្បឿន​ប្រហែលជា 7 ប៉ុន្តែ​ដល់​ខែប្រាំង​វា​រត់លឿន​ត្រឹមតែ​បី​ប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្វះ​ភ្លើង ហើយ​នៅ​ឆ្នាំ 2020 ឬ​ឆ្នាំ 2021 មិន​អាចមាន​បញ្ហា​ដូច្នេះ​កើតឡើង​ទៀត​នោះទេ​ ព្រោះ​ដោយសារ​យើង​ត្រៀម​ផែនការ​យ៉ាង​ល្អិតល្អន់រ​ចរាល់​អស់ហើយ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើង​ទៀតថា នៅ​ចុងឆ្នាំ​២០១៩​នេះ នឹងមាន​ម៉ាស៊ីន​ថ្មីៗ ដែល​កម្ពុជា​បាន​ត្រៀម នឹង​ចាប់ផ្តើម​ដំណើរការ ជាមួយនឹង​ថាមពល​អគ្គិសនី​១៥០​មេ​ហ្គា​វ៉ា​ត់ បញ្ចេញ​សូ​ឡា​ថាមពល​ពន្លឺព្រះអាទិត្យ ៦០​មេ​ហ្គា​វ៉ា​ត់​ដែល​ដំឡើង​នៅ​ថ្មា​ត​ពង ទិញ​ពី​ថៃ ២៥០ មេ​ហ្គា​វ៉ា​ត់ និង​ទិញ​ពី​ឡាវ​ជាង​២០០​មេ​ហ្គា​វ៉ា​ត់​។ លោក​បាន​បន្ថែមថា ភ្លើង​ដែល​ត្រូវ​ទិញ​ពី​​ឡាវ​និង​ពី​ថៃ​ប្រមាណ​ជា 540 មេ​ហ្គា​វ៉ា​ត់ ដែល​នឹង​អាច​ផ្គត់ផ្គង់​គ្រប់​នៅ​ឆ្នាំ 2020 ហើយ​យើង​នឹង​ត្រៀម​បម្រុង​ចំពោះ​ផែន​ការគិត​ទៅមុខ​បន្ថែមទៀត ថា​តើ​យើង​ត្រូវធ្វើ​យ៉ាងម៉េច ដើម្បី​ជៀសវាង​កុំ​ឲ​មាន​បញ្ហា ហើយ​យើង​សង្ឃឹមថា​នៅ​ឆ្នាំ 2020 ឬ 2021​និង 2022 នឹង​មិនមាន​បញ្ហា​កើតឡើង​ដូច្នេះ​ទៀត​នោះទេ​។ យើង​នឹង​ចៀសឱ្យផុត​ពី​ការខ្វះ ភ្លើង​ដូច​ពេលនេះ​។​

​សូមបញ្ជាក់ថា ក្នុង​រដូវប្រាំង​នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​ក្តី​ហួតហែង​ខ្លាំង ជាពិសេស​ក្នុងអំឡុង​ខែមេសា និង​ឧសភា ខាងមុខ ដែល​កម្តៅ​នឹង​ហក់​ឡើងដល់​៤០ ទៅ​៤២​អង្សា ដោយសារតែ​ការរង​ដោយ​ប្រយោល​នៃ​ឥទ្ធិពល បាតុភូត​អែល​នី​ណូ (El Nino) ដែល​ធ្វើឱ្យ​វា​រី​អគ្គិសនី មិនអាច​ផលិត​ថាមពល​បាន​គ្រប់គ្រាន់​។ កម្ពុជា​កំពុង​ខ្វះ​ថាមពល​អគ្គិសនី ប្រមាណ​៤០០​មេ​ហ្គា​វ៉ា​ត់ ហើយ​កម្ពុជា​ក៏​កំពុង​ចរចា​រទិញ​អគ្គិសនី ពី​ប្រទេស​តួ​ក​គី ចំនួន​២០០​មេ​ហ្គា​វ៉ា​ត់ ផងដែរ​។​

​ចំពោះ​កង្វះខាត​អគ្គិសនី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ មាន​ភាព​អត់ធ្មត់ និង​យោគយល់​អធ្យាស្រ័យ​។ សម្តេច​បាន​បញ្ជាក់ថា កង្វះ​ថាមពល​អគ្គិសនី​នេះ មិនទាន់​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​នៅតាម​រោងចក្រ សហគ្រាស​នៅឡើយ​ទេ ព្រោះ​កម្ពុជា​នៅមាន​ថាមពល​អគ្គិសនី រហូតដល់​ជាង ១០០០ មេ​ហ្គា​វ៉ា​ត់​ទៀត​៕ ដោយ​:​កូ​ឡាប​

spot_img
×