Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​និង​ម៉ូតូ​រ៉ឺម៉ក បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់ 3 នាក់​

spot_img

​ជល​គិរី ​: នៅ​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ​វេលា​ម៉ោង ១៤និង៤០​នាទី រសៀល នៅ​ចំណុច​ផ្លូវកែង​មុខផ្ទះ​ឈ្មោះ ធី​ម ហៅ​តា​ម៉ឹ​ល​ក្នុងភូមិ ជំ​ពារ ឃុំ ព្រៃ​គ្រី ស្រុក ជល​គិរី ខេត្តកំពង់ឆ្នាំង មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ កើតឡើង​រវាង​ម៉ូតូ​ ​និង​ម៉ូតូ​រ៉ឺម៉ក​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​បីនាក់​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ ​ម៉ាក​ HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1H 0២៨៩ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស្រន ជ្រឿ​ន ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ​ជនជាតិខ្មែរ ស្លាប់ នៅ​ភូមិ​ព្រៃ​គ្រី​ជើង ឃុំ ព្រៃ​គ្រី ស្រុក ជល​គិរី ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរ ២ នាក់ ឈ្មោះ ម៉ែត ភូម ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ ឈ្មោះ ជ្រឿ​ន ស្រី​ណាក់ ភេទ ស្រី អាយុ ២៦ ឆ្នាំ​ជនជាតិខ្មែរ​ត្រូវ ជា​ប្រពន្ធ​និង​កូន​របស់​អ្នកបើកបរ​ម៉ូតូ ចេញពី​ទិស​ខាងជើង​ឆ្ពោះ ទៅ​ទិស​ខាងត្បូង បុក​និង​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទឹកកក បើកបរ​ដោយ​ឈ្មោះ បឿន ថេត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ព្រៃ​គ្រី​ត្បូង ឃុំ ឃុំ​ព្រៃ​គ្រី ស្រុក ជល​គិរី ខេត្តកំពង់ឆ្នាំង បើកបរ​ពី​ទិសខាងកើត​ឆ្ពោះទៅ​ទិស​ខាងលិច បណ្តាល​ឲ្យ ស្លាប់ មនុស្ស ១ នាក់ ប្រុស នៅ​កន្លែងកើតហេតុ របួស ៣ នាក់ ស្រី ២ នាក់ ហើយ​យកមក​ស​ង្ក្រោះ​នៅ មណ្ឌល សុខភាព​ព្រៃ​គ្រី និង​បញ្ជូនទៅ​ពេទ្យ​បង្អែក​ស្រុក​បាធាយ​។

​មូលហេតុ នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​បាំង​កែង​ថ្លូ​វ ក្នុង​ស្ថាន ភាពគ្រោះថ្នាក់​។ ខូចខាត​ម៉ូតូ មួយគ្រឿង និង រ៉ឺម៉ក​ម៉ូតូ វត្ថុតាង​យកមក​រក្សាទុក នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ព្រៃ​គ្រី ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់ ៕ ដោយ ​: ​កូ​ឡាប​

 

spot_img
×