Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​ហើយ​ចេះ​មាន​គេ​ជួយ ពុំនោះសោត​រឿង​អ្វី​នឹង​កើតឡើង ខណៈពេល​យុវជន​អង់គ្លេស​១​ក្រុម​ត្រូវ “​បំបរបង់​” លើក​កោះ​តូច​មួយនា​ប្រទេស​ថៃ ដែលជា​សំបុក​…​អ​សិរ​ពិស​!?

spot_img

​តាម The Sun ក្រុមយុវជន​មួយ​ទើប​ចែករំលែក​រឿង​ដែល​ពួកគេ​ជាប់គាំង​នៅលើ​កោះ​មួយ​ពោរពេញ​ដោយ “​អ​សិរ​ពិស​” នៅ​ប្រទេស​ថៃ ។​

ក្រុមយុវជន​អង់គ្លេស​ទៅ​ទេសចរ នៅ​ថៃ​កាលពី​ខែមិថុនា ឆ្នាំ ២០១៨ ។​

Emily Ince អាយុ ១៩​ឆ្នាំ មកពី Lancashire -​អង់គ្លេស​កំពុង​លេង​កំសាន្ត​និង​មិត្តភក្តិ ១៧​នាក់​ទៀត នៅ​ថៃ​ក៏​ជួប​បុរស​ថៃ​ចម្លែក ៣​នាក់ ។​

​អ្នក​ទាំង​៣​នោះបាន​អញ្ជើញ​ក្រុម​ខ្លួន​ចូលរួម​ក្នុង Tour មុជ​ក្រោម​បាតសមុទ្រ​នៅ​តំបន់​លំហែ​ខាង​ឆ្នេរសមុទ្រ Hua Hin ប៉ែក​ខាងត្បូង​បាងកក ។​

​ពួកគេ​ក៏​យល់ព្រម​ចូលរួម Tour តម្លៃ ២០ ផោន​/​ម្នាក់ នេះ​ហើយក៏​នាំគ្នា​ឡើង​នាវា​ល្បឿន​លឿន​មួយ ។​

​ប៉ុន្តែ​គ្រា​ទៅដល់​ជិត​កោះ​មួយ​បុរស​ទាំង​៣ បាន​សំណូមពរ​ឲ្យ​យុវជន​១៧​នាក់ លោត​ចុះ​សមុទ្រ ។ ពួកគេ​រង​ការបង្ខិតបង្ខំ​ត្រូវ​ហែល​ទៅកាន់​ឆ្នេរ​កោះ ហើយ​បុរស​ទាំង​៣ បាន​គ្រវែង​ឧបករណ៍​ពាក់​មុខ​សម្រាប់​មុជទឹក ២ និង​ទូន្មាន​ថា “​ចៀស​ឲ្យ​ឆ្ងាយ​ពី​ពួក​អ​សិរ​ពិស​!” ។​

Ince និង​មិត្តភក្តិ​បង្ខំចិត្ត​ត្រូវ​ហែល​ចូល​ច្រាំង​ដែល​ពោរពេញ​ទៅដោយ​ពពុះ​សមុទ្រ ។ លើ​កោះ​ពិតជា​សម្បូរ​អ​សិរ​ពិស​មែន ។​

“​ពួក​ខ្ញុំ​ពិតជា​ភ័យ​ណាស់ ខ្លាច​ត្រូវគេ​យកទៅលក់​ឬ​ធ្វើ​រឿង​អ្វី​ផ្សេងទៀត​” , Ince ពោល ។ នាង​ក៏​ប្រាប់ថា​កោះ​នេះ​ពិតជា​តូចៗ​ដល់​ថ្នាក់​គ្មាន​នៅក្នុង​…​ផែនទី ។​

​ពួកគេ​ត្រូវ​ទុកចោល​លើ​កោះ​ទាំង​គ្មាន​ទឹក អាហារ អស់​រយៈពេល ៣​ម៉ោង តែ​សំណាងល្អ​ចុងក្រោយ​មាន​ទូក​នេសាទ​ប្រជាជន​គេ​ឃើញ​ហើយក៏​ជួយសង្គ្រោះ ។​

​រឿងនេះ​កើត​នៅ​ខែ ៦/២០១៨ ប៉ុន្តែ​ឥឡូវ​ទើប​ពួកគេ​ទម្លាយ​ចេញ ។ ប្រយ័ត្ន​ណា៎​ប្រិយមិត្ត​និយម​ទេសចរណ៍​នៅ​ថៃ ៕ ចន្ទ្រា​

spot_img
×