Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហការ​បង្ក្រាប​ម៉ាន​ស៊ី​អារឈើ​ខុសច្បាប់ នៅ​ស្រុក​បរសេដ្ឋ​ដកហូត​បាន​ឈើ​ ៤៣ ​កំណាត់​

spot_img

​កំពង់ស្ពឺ ​៖ ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ ២០១៩ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចុះ​ទៅ​ភូមិ​ឃ្លៃ​ថ្មី ឃុំ​ពោធិ​ចំ​រើ​ន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ បាន​បង្ក្រាប​រោង​ម៉ា​សុីន​អាឈើ ១​កន្លែង​ដែល​ធ្វេី​អាជីវកម្ម​អាឈើឱ្យ​ប្រជាពលរដ្ឋ​យក​ទៅ​ធ្វេី​ផ្ទះ​ដោយ​ខុសច្បាប់ ។​

​ក្រោយ​ពី​បង្ក្រាប​កម្លាំង​ដកហូត​បាន ម៉ា​សុីន​រ៉ៃ​១​គ្រឿង ផ្លែរ​ណា​៤​ខ្សែ ម៉ូទ័​រឆាប​១​គ្រឿង ប្រគល់ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​យក​ទៅ​​រក្សាទុក​។ ដោយឡែកឈើ​ដុល​ចម្រុះ​ចំនួន ៤៣ ​កំណាត់​ បាន​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឈើ ចំណែក​ម្ចាស់​រោង​ម៉ា​សុីន​ត្រូវ​បានជំ​នាញ​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ធ្វេី​កិច្ចសន្យា​បញ្ឈប់​អាជីវកម្ម​បន្តទៀត ៕ ដោយ ​:​ បញ្ញា​ស័ក្តិ​

 

spot_img
×