Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​វ៉ាស៊ីនតោន មើលឃើញ​កម្ពុជា​នៅពេលនេះ​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​

spot_img

​ភ្នំពេញ ​: ​លោក Ericksen​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​វ៉ាស៊ីនតោន បានបញ្ជាក់ អំពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​លោក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​បើ​ប្រៀបធៀប​កាលពី លោក​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នៅ ពេល​នេះ​កម្ពុជា​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​សុក្រ ២​រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក ដុក អេ​រិ​សិន Doug Ericksen សមាជិក​ព្រឹទ្ធសភា មក​ពី​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​

​នៅក្នុង​ជំនួប​នេះ លោក Ericksen បាន​គោរព​ជម្រាបជូន សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី អំពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​លោក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​បើ​ប្រៀបធៀប​កាលពី លោក​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​។​ពេល​នេះ​កម្ពុជា​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​សុខសន្តិភាព ស្ថេរភាព​នយោបាយ ហើយ​លើសពីនោះ​ទៀត គឺ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទឹកមុខ​ស្រស់ថ្លា រីករាយ និង​មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​។​

​សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូប​នេះ ក៏​បាន​ជម្រាបជូន សម្ដេច​តេជោ ផងដែរ​ថា នៅក្នុង​ថ្ងៃ​បោះឆ្នោត កាលពី​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ គឺ​លោក​បាន​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ដែល​បាន​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ទៅ​បោះឆ្នោត​ដោយ​សេរី គ្មាន​ការភិតភ័យ និង​គ្មាន​អំពើហិង្សា​អ្វី​កើតឡើង​ឡើយ​។ នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​នូវ​ដំណើរកា​រ​លទ្ឋិប្រជាធិបតេយ្យសេ​រី​ពហុបក្ស​នៅ​កម្ពុជា ដែល​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ឋិ​បោះឆ្នោត​ជ្រើស​តំណាង និង​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​ស្របតាម​បំណងប្រាថ្នា​របស់​ប្រជា​ពល​គ្រប់ៗ​រូប​។​

​លោក Ericksen បាន​ចូលរួម​អបអរសាទរ​ចំពោះ​លទ្ឋផល​នៃ​ការបោះឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជោគជ័យ​កន្លងមកនេះ ព្រមទាំង​ចូលរួម​អបអរសាទរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ធ្វើអោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​អភិវឌ្ឍន៍​។ វត្តមាន លោក Ericksen នៅ​កម្ពុជា​ពេលនេះ គឺ​ដើម្បី​ពង្រឹង​មិត្តភាព និង​ពង្រីក​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​ល្អប្រសើ​ឡើង​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍ លោក Doug Ericksen ចំពោះ​គោលបំណង​ពង្រឹង​កិច្ចទំនាក់ទំនង​និង សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ បានបញ្ជាក់​ថា​កម្ពុជា​រីករាយ​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​​ឡើងវិញ ក្នុង​ការស្វែងរក​អដ្ឋិធាតុ ជនជាតិ​អាមេរិកាំង​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​សម័យ​សង្គ្រាម​។​

​លោក Doug Ericksen និង​តាងនាម​អោយ​ក្រុមគ្រួសារ​ជនជាតិ​អាមេរិក និង​រដ្ឋាភិបាល​អាមេរិក បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សហការ និង​ចូលរួម​ចំណែក​ជួយ​ដល់​កិច្ចការ​មនុស្សធម៌​ដ៏​សំខាន់​នេះ​៕ ដោយ​ : ​បញ្ញា​ស័ក្តិ​

spot_img
×