Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ទូ​ទាំង​ញូ​វ​សឺឡែន​នាំគ្នា​ពាក់​កន្សែង​លើក្បាល ដើម្បី​សំដែង​ភាព​សាមគ្គី​គ្នា ក្រោយ​ព្រឹត្តិការណ៍​បាញ់សម្លាប់​រង្គាល​នៅ​ព្រះវិហារ​

spot_img

​​ស្ត្រី​ជា​ច្រើន​ទូទាំង​ប្រទេសញូវ​សឺឡែន​បាននាំគ្នា​ពាក់កន្សែងនៅ​ក្បាល ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គីភាព​ជាមួយ​នឹង​សហគមន៍​អ៊ីស្លាម ក្រោយ​មាន​ព្រឹត្តិការណ៍​បាញ់សម្លាប់ រង្គាល​នៅ​ព្រះវិហារ​កាលពី​សប្តាហ៍​មុន​។​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ដែរ មាន​មនុស្ស​រាប់ពាន់​នាក់​បាន​ចូលរួម​បួងសួង និង​ធ្វើ​ការស្ងៀមស្ងាត់​រយៈពេល ២​នាទី ដើម្បី​ជា​ការគោរព​ទៅ​ដល់​ជនរងគ្រោះ​ទាំងអស់​។​

​នាយករដ្ឋមន្ត្រី​ញូ​វ​សឺឡែន អ្នកស្រី Jacinda Ardern បាន​ដឹកនាំ​ក្បួន​ដោយ​មាន​មនុស្ស​ប្រមាណ ៥.០០០​នាក់ ឈរ​យ៉ាង​ស្ងៀមស្ងាត់​នៅ​សួន Hagley Park ដែល​ស្ថិតនៅ​មុខ​ព្រះវិហារ Al Noor កន្លែង​ដែល​ជនរងគ្រោះ​ភាគច្រើន​ត្រូវបាន​បាញ់សម្លាប់​ដោយ​ខ្មាន់កាំភ្លើង។​

​អ្នកស្រី​បាន​ថ្លែងថា “​ប្រទេសញូវ​សឺឡែន​នៅ​ជាមួយអ្នក​។ ពួក​យើង​ជា​មនុស្ស​តែមួយ​”​។​

​សូម​រំលឹក​ថា ព្រឹត្តិការណ៍​បាញ់សម្លាប់​ដ៏​សាហាវ​ឃោរឃៅ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅ​ព្រះវិហារ ២​កន្លែង​ស្ថិតក្នុង​ទីក្រុង Christchurch បណ្តាលឲ្យ​មនុស្ស​ចំនួន ៥០​នាក់​បាត់បង់​ជីវិត និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រងរបួស​។​

​ខ្មាន់កាំភ្លើង​ជា​ជនជាតិ​អូស្ត្រាលី ហើយ​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ thisisinsider

spot_img
×