Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង ២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​អ្នកដំណើរ ៥០​ នាក់​ ឆេះ​ស្លាប់​យ៉ាង​អណោចអាធ័ម​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៥០​នាក់​បាន​ឆេះ​ស្លាប់ បន្ទាប់​ពី​រថយន្តក្រុង ២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​ឆេះ​សណ្ធោរ​សណ្ធៅ​នៅក្នុង​ប្រទេស​ហ្គា​ណា​។​

​ហេតុការណ៍​អកុសល​នោះ​កើតឡើង​នៅ​ថ្ងៃ​ព្រឹក ថ្ងៃ​សុក្រ ម៉ោង ១​កន្លះ​។ រ​ថយ​ត្តដែ​ល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទាំងពីរ បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង ទើប​បណ្តាលឲ្យ​បែក​ជា​ភ្លើង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលិស​ប្រាប់ CNN​។​

​ប៉ូលីស​បញ្ជាក់ថា មាន​មនុស្ស​ប្រហែល ១០០​នាក់​នៅលើ​រថយន្ត​ក្រុង​ទាំង ២ ហើយ​ជនរងគ្រោះ​ភាគច្រើន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​។​

​មនុស្ស​ជាង ៥០​នាក់​ក៏​បាន​រងរបួស​ក្នុង​ហេតុការណ៍​នោះដែរ ហើយ​ប៉ូលីស​បញ្ជាក់ថា ចំនួន​អ្នក​ស្លាប់​អាច​កើនឡើង ខណៈ​ពួកគេ​កំពុង​វាយ​តម្លៃ​ពី​ស្ថានភាព​នៅ​កន្លែងកើតហេតុណ៍​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ឆ្នាំ ២០១៦ ក៍មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​កើតឡើង​ផង​ដែរ ក្រោយពេល​រថយន្តក្រុង​បុក​ជាមួយនឹង​រថយន្ត​ដឹក​ជំនិញ​ធុន​ធំ នៅ​ទីក្រុង Kintampo បណ្តាលឲ្យ​មនុស្ស​ចំនួន ៦១​នាក់​ស្លាប់​បាត់បង់​ជីវិត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​
​ប្រភព​៖ CNN

spot_img
×