Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បើកបរ​មិន​ប្រកាន់​ស្តាំ​ បុក​បុរស​ជា​បុគ្គលិកកា​សុីណូ​ម្នាក់​ បណ្តាលឱ្យ​ស្លាប់​នៅហ្នឹងកន្លែ​ង​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​រថយន្ត​និង​ម៉ូតូ​ព្រលះ​គ្នា​លាន់​ដូច​រន្ទះ​បាញ់់​បណ្តាល​អោយ​បុរស​ម្នាក់​ជា​បុគ្គលិក​កា​សុីណូ​ស្លាប់​បាត់បង់​ជីវិត​យ៉ាងអា​ណោ​ច​អាធម្ម​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣:៣០ នាទី​យប់​ថ្ងៃទី​២៣​ខែ​មីនា​ឆ្នាំ​២០១៩ នៅ លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូ​ម៉ែត​លេខ ១២៩/១៣០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង​បានអោយដឹងថាៈ​មាន​រថយន្ដ​ដឹក​អ្នកដំណើរ ព​ណ៍ស ពាក់​ផ្លាកលេខ សៀមរាប 3A-0413 បើកបរ​ពី​លិច​ទៅ​កើត អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បុក​ជាមួយ​ម៉ូតូ​ពេញ​ទំហុ​ឹ​ងខ​ណះ​នោះ​អ្នកបើកបរ​រថយន្ត​បាន រត់គេច​ពី​កន្លែង​កើតហេតុ​បន្សល់​ទុក​រថយន្ដ រថយន្ដ​ខូចខាត​ស្រាល ។ ចំណែក​ឯ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង 1M-7216 បើកបរ​ដោយ​ឈ្មោះ អ៊ុក វិត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​បុគ្គលិក​កា​សុីណូ​ក្រោន រស់នៅ​ភូមិ​ស្វាយ​ប៉ោ ឃុំ ត្រពាំង​ស្ដៅ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បើកបរ​ពី​កើត​ទៅ​លិច ពាក់មួក​សុវត្ថិភាព (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ម៉ូតូ​ខូចខាត​ធ្ងន់​។​

​បច្ចុប្បន្ន មធ្យោបាយ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ខេត្ត​ស្វាយរៀង រីឯ​សព​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​មូលហេតុ​: អ្នកបើកបរ​រថយន្ដ​មិន​ប្រកាន់​ស្ដាំ ៕ ដោយ ៖ ​វ៉ៃកូ​

 

spot_img
×