Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ ៣ ​នាក់​ ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​

spot_img

​ខេត្ត​ស្វាយរៀង ​: ​មនុស្ស​ចំនួន​៣​នាក់​ត្រូវបាន​មន្ត្រី​កំលាំង​កា​រិយារិយាល័យ​ប្រឆាំង​ការជួញដូរ នឹង​ប្រើប្រាស់​គ្រឿងញៀន​ធ្វើការ​កសាង​​សំនុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹងថាៈ​កាលពី​ថ្ងៃទី ២១ ខែ​មីនា ឆ្នាំ​២០១៩ ម៉ោង ១២និង៣០ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បានទទួល ព័ត៌មាន​ពី​ភ្នាក់ងារ​ផ្តល់​ព័ត៌មាន​ថា នៅ​ចំណុច​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត មាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១ នាក់ ឈ្មោះ ឡា​ញ់ ឡា​ន់ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ដកហូត​វត្ថុតាង ​៖

– ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០១​កញ្ចប់តូច​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ លុះដល់​ម៉ោង​១៣.១០ នាទី ថ្ងៃ​ដដែល​កម្លាំង​ការិយាល័យ​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ កម្លាំង​​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ច្រក​ម្ទេស ដោយ​មាន​ការសហការ​ល្អ​ពី​ម្ចាស់​ជួល​ឈ្មោះ ព្រាប សីហា ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ សមត្ថកិច្ច​យើង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ហៀក ពេ​ជ ភេទ​ប្រុស ៣២ ឆ្នាំ មុខរបរ​បើក​បររថ​យន្ត ស្រុក​កំណើត​ភូមិ​លេខ​៩ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្ត​កណ្តាល ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣ ឆែកឆេរ​រកឃើញ​ថ្នាំ​ញៀន​ចំនួន ៦ កញ្ចប់ (​ធំ ១ កញ្ចប់​)​នឹង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។ លុះដល់​ម៉ោង​ ១៣.៥៥ នាទី សមត្ថកិច្ច​យើង​បន្ត​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​បាន​ចំនួន ០១ នាក់​ទៀត ដែល​ស្នាក់នៅ​បន្ទប់​លេខ​៥ ដែល​មានឈ្មោះ ខាន់ ស៊ី​នាថ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ​បើក​បររថ​យន្ត ស្រុក​កំណើត​នៅ​ភូមិ​គ្រោះ ឃុំ​ព្រៃ​ឃ្នាស់ ស្រុក​មេសាង ខេត្ត​ព្រៃវែង ដែល​ជួល​បន្ទប់​លេខ​៥​ស្នាក់នៅ ឆែកឆេរ​រកឃើញ​ថ្នាំ​ញៀន​ចំនួន ៩ កញ្ចប់​(​ធំ ៨ កញ្ចប់ ) នឹង​ម្ភា​រៈវេច​ខ្ចប់​មួយចំនួនទៀត​។ ដកហូត​សម្ភារ​រួមមាន​ ៖

– ម្ស៉ៅ​ក្រាមព៌​ណស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ១៦ កញ្ចប់ (​ធំ​៨ កញ្ចប់​)

– ទូរស័ព្ទដៃ ០៣ គ្រឿង​

– សម្ភារ​វេច​ខ្ចប់​មួយចំនួន​

– សម្ភារ​ប្រើប្រាស់​មួយចំនួន បច្ចុប្បន្ន​ជនសង្ស័យ នឹង​វត្ថុតាង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×