Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​អាកាសធាតុ​ក្តៅ​ពេក ថ្លាន់​ក៏​ចេះ​រក​កន្លែង​ត្រជាក់​ដែរណា៎​!

spot_img

យុវតី​អាយុ ១៨ ឆ្នាំ​ម្នាក់ នៅ​ម៉ាឡេស៊ី ប៊ិះ​តែ​បន្តិច​ទៀត​ត្រូវ​ពស់ថ្លាន់​ប្រវែង​ជាង ៣ ម៉ែត្រ ឆក់យក​ជីវិត​បាត់ទៅហើយ ។​

​ពស់ថ្លាន់​នេះ​មាន​ប្រវែង​ជាង ៣ ម៉ែត្រ ទម្ងន់​ដល់​ទៅ ២៦ គីឡូក្រាម ។​

​តាម​កាសែត Sinar Harian ឲ្យដឹងថា នៅវេលា​ម៉ោង​ប្រមាណ ៤ ទៀប​ភ្លឺ ថ្ងៃទី ២០ មីនា នៅ​អគារ​ខ្ពស់​១ នា​ទីក្រុង Kuala Terengganu នាងNor Alia Aqilla Jamaluddin កំពុង​លង់​ដំណេក​ក្នុង​បន្ទប់ ។ នាង​បាន​ភ្ញាក់​ដឹងខ្លួន​ម្តង​វេលា​ម៉ោង ៣ ហើយ​ក៏​លង់​ដំណេក​វិញ ។ នៅវេលា​ម៉ោង 4 នាង​ទទួល​អារម្មណ៍​ថា​មាន​អ្វី​កំពុង​ចលនា​លើ​ក​របស់​ខ្លួន ។ ហើយ​ទទួល​អារម្មណ៍​ថា​មាន​អណ្តាត​សើ​មៗ​លិទ្ធ​កនាង ។ នាង​ក៏​ស្ទុះ​ក្រោក​ហើយ​បើកភ្លើង ។ ពុទ្ធោ​អើយ ! ថ្លាន់​ធំ​មួយ​កំពុង​ស្ថិត​ក្នុង​បន្ទប់​គេង ។​

​ប្រការ​ដែល​នាង​មិន​អស់ចិត្ត​នោះ​គឺ​នាង​រស់​នៅ​ជាន់​ទី ១៤ ហើយ​បែបណា​ដែល​វា​ឡើង​មកដល់​នោះ​!? ប៉ុន្តែ​ក្រោយ​ការបង្ក្រាប​បាន​សម្រេច នៅវេលា​ម៉ោង ៥​និង​៣០​នាទី ក្រុម​សង្គ្រោះ​ប្រាប់ថា ព្រោះ​អាកាសធាតុ​ក្តៅ​វា​ធ្វើឲ្យ​ពពួក​ល្មូ​ន​ព្យាយាម​ស្វែងរក​កន្លែង​ត្រជាក់ ហេតុ​នេះ​ត្រូវ​ប្រយ័ត្ន ។​

​កម្ពុជា​យើង​ក៏​កំពុង​ស្ថិត​ក្នុង​ស​ភាពស្រដៀងគ្នា ហេតុ​នេះ​ពលរដ្ឋ​នៅ​កៀក​តំបន់​ព្រៃ គប្បី​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន ពិសេស​ក្មេង​តូចៗ ៕​

spot_img
×