Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនី​ហ្វេ​សប៊ុក​ព្រហ្ម​មុខ​បួន សួរ​ដេញដោល​រឿង ថវិកា​វិភាគទាន​ទូរទស្សន៍​ព្រះអាទិត្យ ជាង​៧០​ម៉ឺន​ដុល្លារ ដែល យឹម សុវណ្ណ និង គី វណ្ឌ​ដា​រ៉ា ដកចេញ​ពី​បធ​នាគារ នៅឯណា​

spot_img

​ភ្នំពេញ ​: បើ​តាម​ការចុះផ្សាយ លើ ផេ​ក facebook ផ្លូវការ ដែល​មានឈ្មោះ​ថា​ព្រហ្ម​មុខ​បួន នៅ​ថ្ងៃ​ទី 23 ខែ​មីនា​ ឆ្នាំ 2019 នេះ​ថា ថវិកា​វិភាគទាន​ទូរទស្សន៍​ព្រះអាទិត្យ ជាង $៧០​ម៉ឺន ឬ $700,000USD ដែល យឹម សុវណ្ណ និង គី វណ្ឌ​ដា​រ៉ា ដកចេញ​ពី​បធ​នាគារ នៅឯណា​?

​បើ​តាមផេក​facebook ដដែល​បាន​លើកឡើង​ថា បើសិន​បូកសរុប​ទាំង​ការប្រាក់​ក្នុង​ធនាគារ ប្រាក់​សរុប​អាច​កើន​ដល់​ជាង $80​ម៉ឺន ($800,000USD)​។ ដូច្នេ យឹម សុវណ្ណ និង គី វណ្ណដា​រ៉ា ដែល​បាន​ចុះហត្ថលេខា​ដក​ប្រាក់​នេះ​ពី​ធនាគារ​ត្រូវតែ​ទទួលខុសត្រូវ និង​ទូទាត់​សង​ទាំង​ដើម​ទាំង​ការប្រាក់​។​

​យឹម សុវណ្ណ និង គី វ​ណ្ន​បដា​រ៉ា ត្រូវ​ចេញ​មក​បញ្ជាក់​ការពិត ឬ​ត្រូវ​ប្រឈម​នឹង​បណ្តឹង​រំលោភ​លើ​សេចក្តីទុកចិត្ត និង​ឆបោក​។ បណ្តឹង​ស្នើសុំ​ទៅ​តុលាការ ដើម្បី​ចេញ​ដីកា​រក្សា​ការពារ​ទ្យ​ព្រស​ម្ប​តិ្ត​របស់ យឹម សុវណ្ណ និង គី វណ្ណដា​រ៉ា អាច​កើតមានឡើង​ដោយ​ម្ចាស់​ភាគហ៊ុន ឬ​ម្ចាស់​វិភាគទាន បើសិនជា​នៅតែ​ស្ងាត់​ដូច​ចោរលួច​សេះ​ទៀត​។​

​ករណី​ព្រហ្ម​មុខ​បួន បានបញ្ជាក់​ថា លោកស្រី មូរ សុខ​ហួរ ដែល​បាន​ចេញមុខ​អះអាង​ថា​លុយ​នៅសល់តែ $៤០​ម៉ឺន (400,000USD) ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​លុយ​នេះ​ផងដែរ ក្នុងករណី​ពុំ​មាន​ការបញ្ជាក់​ពី​បុគ្គល​ពីរ​រូប​ខាងលើ​៕​ ដោយ ​:​ បញ្ញា​ស័ក្តិ​

 

spot_img
×