Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​ចម្រុះ​ឃាត់​រថយន្ត​ដឹក​ជ្រូក ៣ គ្រឿង សង្ស័យ​លួច​ឆ្លងដែន​ពី​វៀតណាម​

spot_img

​ខេត្ត​ស្វាយរៀង ​៖ រថយន្ត​ដឹក​ជ្រូក ៣ គ្រឿង ត្រូវបាន​គេ​សង្ស័យថា ជា​ជ្រូក​បាន​លួច​ឆ្លងដែន​ពី​វៀតណាម​ត្រូវបាន​​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​និង​ឃាត់​រថយន្ត​ដឹក​ជ្រូក​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ៖ រថយន្ត​ដឹក​ជ្រូក​ទី​១​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C.2460 មាន​ជ្រូក ៣៥ ក្បាល​។ ទី ២ រថយន្ត​ម៉ាក TOYOTA HiLuX ពាក់​ស្លាក​លេខ​កំពង់ចាម 2C.2207 មាន​ជ្រូក ៧ ក្បាល​។ រួច​បញ្ជូន​ទៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ ខេត្ត​ស្វាយរៀង ដើម្បី​ពិនិត្យ​ចំណែក​មន្ត្រី​អគ្គនាយដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ក្រសួង​កសិកម្ម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មន្ទី​រ​កសិម្ម​ខេត្ត​និងទី​៣​ចាប់​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក FUSO ពាក់​ស្លាក​លេខ​ស្វាយរៀង 3A.0906 របស់​ក្រុមហ៊ុន​ស៊ី​ភី CP មាន​ជ្រូក​ចំនួន ១០៤ ក្បាល​សង្ស័យ​ថា​ជ្រូក​វៀតណាម​បាន​ចាប់​បញ្ជូន​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ដែរ​ហើយ​បាន​ធ្វើការ​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោទ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​តេស​ឈាម​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថា ៖ ករណី​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២​ខែ​មីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្លោងទ្វារ​វត្ត​ត្រពាំង​ធំ​ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ​ឃុំ​អង្គ​ប្រស្រែ​ស្រុក​រមាស​ហែក​ចំនួន ២ គ្រឿង​សត្វ​ជ្រូក​រស់​ចំនួន ៤២ ក្បាល ក្នុង​នោះ​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C.2460 ដឹក​ជ្រូក ៣៥ ក្បាល​រថយន្ត​ម៉ាក TOYOTA ហីលុ​ចពាក់​ស្លាក​លេខ​កំពង់​ចាម 2C2207 ដឹក​ជ្រូក ៧ ក្បាល​។ ដោយឡែក​នៅ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិធ្ម​ល់​សង្កាត់​ចេក​ក្រុង​ស្វាយរៀង​សម​ត្ថ​កិច្ច​បាន​ឃាត់​រថយន្ត​ម៉ាក FUSO ពាក់​ស្លាក​លេខ​ស្វាយរៀង 3A0906 ដឹក​ជ្រូក ១០៤ ក្បាល​។​

​បើ​តាម​មន្ត្រី​នគ​បាល​មូលដ្ឋាន​ឃុំ​អង្គ​ប្រស្រែ​បានឲ្យដឹងថា ដោយ​មាន​ក្រុម​ឈ្មួញ​ខិលខូច​បាន​នាំ​ជ្រូក​ពី​ប្រទស​វៀតណាម ឆ្លងដែន​ចូល​មក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រស្រែ​ស្រុក​រមាស​ហែក​ដឹក​តាម​ម៉ូតូ​រួច​មក​សាង​ដាក់​ម៉ូតូ​រ៉ឺម៉ក​និង​រថយន្ត​ក្នុង​មួយ​យប់ៗ​ដោយ​ក្នុង​១​គ្រឿង​១០​ក្បាល បើ​កូនជ្រូក ៣០ ក្បាល និង រថយន្ត​ចំនួន ៦​ទៅ​៧ គ្រឿង ក្នុង ១ គ្រឿង ៣៥ ក្បាល ទៅ ៤០ ក្បាល ដា​ក់សាង​នៅ​ចំណុច​ខាងកើត​វត្ត​ត្រពាំង​ធំ និង​កែង​វត្ត​ត្រពាំង​ព្រីង គឺ​ចាប់ពី ៣០០ ក្បាល​ទៅ ៤០០ ក្បាល (​មាន​ជ្រូក​តូច​សម្រាប់​ខ្វៃ​និង​ជ្រូក​ធំ​) ហើយ​ចាប់ផ្តើម​នាំ​ជ្រូក​វៀតណាម ចូល​មក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រស្រែ​នេះ រយៈពេល ៤ ថ្ងៃ​មក​ហើយ​ចាប់ពី​ថ្ងៃ​ទី​១៩ មីនា ២០១៩ មក​។​

​រីឯ​បុរស់​ម្នាក់​បានឲ្យដឹងថា ខ្លួន​និង​មនុស្ស​ផ្សេង​ទៀត​ជា​អ្នកស៊ីឈ្នួល​ដឹក​ជ្រូក​ឲ្យ​ឈ្មួញ​ពី​ព្រំដែន​វៀតណាម​មក​ដល់​រថយន្ត​គឺ​មួយ​ក្បាល​តម្លៃ​១​ម៉ឺន​រៀល​។​

​ទាក់ទិន​ករណី​ឃាត់​រថយន្ត​ដឹក​ជ្រូក​ត្រួតពិនិត្យ​នេះ លោក ហ៊ុន សារ៉េត​ថន មន្ត្រី​ចល័ត​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​មន្ទីរ​កសិកម្ម​ខេត្ត​មាន​ប្រសាសន៍ ការចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ ដោយ​មាន​ការសង្ស័យថា នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា​ក្នុង​រដ្ឋបាល​ខេត្ត​ស្វាយរៀង ដែល​ជ្រូក​វៀតណាម​មាន​ផ្ទុះ​ជម្ងឺ​ប៉េស​អាហ្វ្រិក​ធ្ងន់ធ្ងរ ហើយ​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណ​អភិ បាលខេត្ត​ស្វាយរៀង បាន​ចេញ​សេចក្តីណែនាំ​ស្តីពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​ដោយ​ឲ្យ​គ្រប់​ស្ថាបន័​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​សហការ​គ្នា​ផ្សព្វផ្សាយ​និង​ទប់ស្កាត់​បញ្ឈប់​ការនាំ​ជ្រូក​ពី​វៀតណាម​និង​ផលិត ផលមាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ត្រូវ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​ទើប​មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី​គយ​និង​រដ្ឋាករ​សាខា​ខេត្ត​ស្វាយ រៀង និង​មន្ត្រី​នគ​បាល​ស្រុក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចុះ​ល្បាត​តាម​ព្រំដែន ដើម្បី​ឃ្លាំមើល​ទប់ស្កាត់ និង​បង្ក្រាប​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តាម​អជីវ​ករ​ម្ចាស់​ជ្រូក​បាន​អះអាងថា គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ក៏​ប៉ុន្តែ​ជ្រូក​មួយ​ចំនួន​គឺ​ទិញ​តាម​ម៉ូតូ​ទើប​មាន​ការសង្ស័យថា នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម ទើប​ឃាត់​យក​ទៅ​ពិនិត្យ បើ​ទិញ​ជ្រូក​តាម​ផ្ទះ​ត្រូវ​មាន​សំណើរ​ពី​ម្ចាស់​ជ្រូក​និង​មាន​ចុះហត្ថលេខា​ពី​លោក​មេភូមិ​, មន្ត្រី​ពេទ្យសត្វ​ភូមិ ពេទ្យសត្វ​ស្រុក​និង​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ពិនិត្យ​ទើប​អនុញ្ញាត​ឲ្យ​នាំ​ចេញ​បាន​។ ហើយ​ជ្រូក​ក្រុមហ៊ុន CP១០៤ ក្បាល នោះ​គឺ​ដឹក​មក​ពី​កសិដ្ឋាន CP ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ច្បាប់​ដឹកជញ្ជូន​តែ ៩០ ក្បាល គឺ​ដឹក​លើស ១៤ ក្បាល សង្ស័យ​បង្កប់​ជ្រូក​នាំចូល​ពី​ប្រទេស​វៀត ដោយ​ក្នុង​ច្បាប់​ដាក់​នៅ​ខេត្ត​ស្វាយរៀង ៤៥ ក្បាល ដាក់​នៅ​ខេត្ត​ព្រៃវែង ២៥ ក្បាល​ដាក់​នៅ​ខេត្ត​កណ្តាល​២០​ក្បាល​។​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​មិនា​២០១៩​នេះ​មន្ត្រី​ជំនាញ​បាន​បូម​ឈាម ជ្រូក​ទាំងអស់​យក​ទៅ​ពិនិត្យ​មេរោគ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​បើ​រកឃើញ​​លទ្ធផល​មាន​ជម្ងឺ​យើង​និង​កំទេច​ចោល​ហើយ​បើ​គ្មាន​ជម្ងឺ​និង​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​និង​ប្រគល់​ឲ្យ​ម្ចាស់​វិញ​។​ ហើយ​និង​ដាក់​មន្ត្រី​ចុះ​អង្កេត​ឡើងវិញ​ថា​តើ​ឈ្មួញ​អះអាងថា ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​នោះ​មាន​ពិត​មែន​ឬ​អត់​គឺ​ចុះ​ដល់​ផ្ទះ​តែ​ម្តង​ដោយ​មាន​ការសង្ស័យ​ចម្លើយ​អ្នក​ដឹក​ជ្រូក​ឆ្លើយ​ទិញ​កន្លែង​ផ្សេង​រីឯ​អ្នក​រត់​ការឆ្លើយ​ផ្សេង​ហើយ​ថៅកែរ​ជ្រូក​ឆ្លើយ​ផ្សេង ក្រោយមក​ពេទ្យសត្វ​ភូមិ​ឆ្លើយ​ផ្សេង​ទៀត​ខុសគ្នា ទីតាំង​មួយចំនួន​ដែល​ប្រាប់​ថា ទិញ​ពី​ប្រជាពលរដ្ឋ​ឈ្មោះ​នោះ​គឺ​គ្មាន​ចិញ្ចឹម​ជ្រូក​សោះ​។​ដូច្នេះ​ការសន្និដ្ឋាន​របស់​មន្ត្រី​ចម្រុះ​គឺ​៖​ជ្រូក​ខ្លះ​មានច្បាប់​ជ្រូក​មួយ​ចំនួន​គ្មាន​ច្បាប់​ទិញ​តាម​ម៉ូតូ​សង្ស័យ​ជា​ជ្រូក​វៀតណាម​មានវី​សា​ចូលមក​កម្ពុជា​។​

​លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ៖ បញ្ហា​ជ្រូក​នេះ​គឺ​បាន​បញ្ជូន​ទៅ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​ពិនិត្យ​សំណុំលិខិត​ផ្សេងៗ និង​បូម​ឈាម​សត្វ​ជ្រូក​ទាំងនោះ​យក​ទៅ​ធ្វើ​ការពិសោធន៍​បើ​រក ឃើញ ថា ៖ វា​មាន​ភាពមិនប្រក្រតី​នោះ​ត្រូវ​ធ្វើ​តាម​ច្បាប់​(​បើ​ជ្រូក​មាន​ជំងឺ​ត្រូវ​ធ្វើ​ការកំទិច​ចោល​បើ​ជ្រូក​គ្មាន​លិខិតស្នាម​ច្បាស់លាស់​ត្រូវ​ធ្វើ​ការផាកពិន័យ​បង់ពន្ធ​ជូន​រដ្ឋ​)៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×