Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទា​ហ៊ាន​កូរ៉េខាងជើង​ម្នាក់ទៀត រត់​ផ្តាច់ខ្លួន​ទៅ​កូរ៉េខាងត្បូង​ទាំង​គ្រោះថ្នាក់​

spot_img

​ទា​ហ៊ាន​កូរ៉េខាងជើង​ម្នាក់​ទៀត​ហើយ​បាន​រត់​ចូល​កូរ៉េខាងត្បូង​តាម​ច្រក​នៃ​តំបន់​គ្មាន​កងទ័ព (DMZ) នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​មាន​ការ​បាញ់កាំភ្លើង​ពី​ភាគី​ទាំងពីរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​យោធា​កូរ៉េខាងត្បូង ហើយ​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​សារព៌តមាន Yonhap​។​

“​ទា​ហ៊ាន​ជាន់​ទាប​ម្នាក់​បាន​លេចមុខ​នៅខាងមុខ​ប៉ុស្តិ៍​យាម នៅ​ម៉ោង​ប្រហែល ៨​ព្រឹក​ក្រោយពេល​មាន​ការចុះ​អ័ព្ទ​ខ្លាំង​”​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​សេនាធិការ​កូរ៉េខាងត្បូង​។​

​មន្ត្រី​ដដែល​បញ្ជាក់​ប្រាប់​អ្នក​សារព៌តមាន​ថា ក្រោយ​ពេល​រត់​ផ្តាច់ខ្លួន​ចូល​កូរ៉េខាងត្បូង ទា​ហ៊ាន​យាម​ព្រំដែន​របស់​កូរ៉េ​ខាងជើង​បាន​ដើរ​មក​ក្បែរ​បន្ទាប់​ព្រំដែន​យោធា ដើម្បី​ស្វែងរក​មើល​អ្នក​រត់​គេច​ខ្លួន​។​

​ជា​ការឆ្លើយតប ទា​ហ៊ាន​កូរ៉េខាងត្បូង​បាន​បាញ់​ព្រមាន​ប្រហែល ២០​គ្រាប់​នៅ​ម៉ោង​ប្រហែល ៩ និង ៣០​នាទី​ព្រឹក​ដដែល​។​

​ទា​ហ៊ាន​ដែល​បាន​រត់​ផ្តាច់ខ្លួន​នេះ ឥឡូវ​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន ហើយ​ទីក្រុង​សេ​អ៊ូ​ល​កំពុង​ធ្វើ​ការស៊ើបអង្កេត​ពី​គោលបំណង​នៃ​ការរត់​ផ្តាច់ខ្លួន​របស់គាត់​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ខែ​មុន​ក៍មាន​ទា​ហ៊ាន​កូរ៉េខាងជើង​ម្នាក់​បាន​ផ្សងគ្រោះថ្នាក់ ដើម្បី​រត់​ផ្តាច់ខ្លួន​ចូល​មក​កាន់​កូរ៉េខាងត្បូង​។ ក្នុង​កំឡុង​រត់​ផ្តាច់ខ្លួន គាត់​ត្រូវបាន​ទា​ហ៊ាន​កូរ៉េខាងជើង​គ្នាអែង​បាញ់​ឲ្យ​រងរបួស​ធ្ងន់ ក្រោយពេល​បើក​ឡាន និង​រត់​ចូល​កូរ៉េខាងត្បូង​តាម​តំបន់​គ្មាន​កងទ័ព ដែល​ជា​តំបន់​យាមកាម​តឹង​តែ​បំផុត​៕ សុភ័ក្ត្រ​

 

spot_img
×