Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុំ​ជឿ​ថា​មាន “​ខ្មោច​” ជួយ​គ្រា​របស់របរ​រាយប៉ាយ​លើ​តុ​ពី​រសៀល ព្រឹក​ឡើង​ត្រូវបាន​រៀប​ចូលក្នុង​កេស​យ៉ាង​ល្អ ទ្រាំ​លែង​បាន​បង្កប់​កាមេរ៉ា​តាម​ស្រាប់តែ​… (​វីដេអូ​)

spot_img

​តាម The Sun លោកតា Stephen Mckears ជា​ជាងភ្លើង​ចូលនិវត្តន៍ មាន​អាយុ ៧២ ឆ្នាំ រស់​នៅ​មណ្ឌល Glou cester ប្រទេស​អង់គ្លេស​បាន​សង្កេតឃើញ​របស់ របរ​លើ​តុ​របស់​ខ្លួន​ប្តូ​ទីកន្លែង​ជា​ប្រចាំ​តាំងពី​១​ខែ​មុន ។ របស់របរ​ខ្ចៅ​ខ្ចងលើ​តុ តែង​ត្រូវបាន “​ចលនា​” ចូល​ក្នុង​កេស​ជ័រ​មួយ​ក្បែរ​នោះ ។​

លោក Stephen Mckears ។​

​ដំបូង​លោក​គិត​ថា​ប្រហែល​ភាព​ចងចាំ​របស់ខ្លួន​ចុះផ្សាយ ហេតុនេះ​ដើម្បី​បញ្ជាក់​ការពិត លោក​បាន​រៀបចំ​កាមេរ៉ា ដើម្បី​លប​ថត ។ របស់របរ​ដែល​លោក​ចេតនា​ដាក់​រាយប៉ាយ ត្រូវបាន​តម្រៀប​ចូល​ក្នុង​កេស​ជានិច្ច ។​

​លោក​ក៏​យក​វីដេអូ​ពី​កាមេរ៉ា​មក​ពិនិត្យមើល ហើយ​ស្ទើ​ពុំ​ជឿ​ថា អ្នក​ជួយ​រៀបចំ​របស់រ​បរទាំង​នោះ គឺជា​កណ្តុរ​មួយ​ក្បាល​ទៅ​វិញ ។ វា​ពិតជា​ប្រឹងប្រែង​ដែល​សូម្បី​វត្ថុ​មាន​ទម្ងន់​ទ្វេដង វា​ក៏​ខាំ​ទាញ​ចូល​កេស​ដែរ ។​

​កណ្តុរ​ចម្លែក​នេះ​តែង​ចេញ​ធ្វើការ “​រៀបចំ​” នៅវេលា​អធ្រាត ដល់​ម៉ោង​ប្រហែល ២​និង​៣០​នាទី ទៀប​ភ្លឺ​។ មានន័យ​ថា​វា​បាន​ធ្វើ​កិច្ចការ​នេះ ១​ខែ​មក​ហើយ ។​

​លោក Stephen ចែករំលែក​ថា ៖ ដំបូង​ឡើយ​ក្មេងៗ​ចេះ​តែ​និយាយថា​ទង្វើ​បែប​នេះ មានតែ​…​ខ្មោច ។ ឥឡូវ​គឺ​ច្បាស់​ហើយ កណ្តុ​រសោះ ។ ខ្ញុំ​នឹង​បន្ត​ទុក​ឲ្យ​វា​ធ្វើ​ការងារ​ដែល​វា​…​ចង់ ។​

​ដើម្បី​ឲ្យ​ប្រាកដ​ប្រិយមិត្ត​ទស្សនា​វីដេអូ​

spot_img
×