Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ធនាគារ​មួយ កោតសរសើរ ពី​ស្នាដៃ​និង​ភាពស្មោះត្រង់ បុគ្គលិក​ឆ្នើម​មួយរូប ជា​សាធារណៈ​

spot_img

​ភ្នំពេញ ​៖ ប្រធាន​ធនាគារ​មួយ នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​បើកសម្ពោធ​ជា​ផ្លូវការ នាពេល​ឆាប់ៗ​ខាងមុខនេះ បានបង្ហាញ​ជា​សាធារណៈ នូវ​ជំនឿ​ទុកចិត្ត ចំពោះ​បុគ្គលិក​ឆ្នើម​មួយរូប ដែល​បាន​បំពេញការងារ នៅក្នុង​ធនាគារ​បាន​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ​ប្រធាន​ធនាគារ ពេញចិត្ត និង​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ភាពស្មោះត្រង់​របស់​បុគ្គលិក​រូបនេះ​។

​ក្នុង​កិច្ចសម្ភាសន៍ ជាមួយ​អ្នកសារព័ត៌មាន​កាសែត​កម្ពុ​ជាថ្មី នា​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩​នេះ ​ប្រធាន​ធនាគារ​រូបនេះ បាន​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹងថា ខាង​ធនាគារ គឺ​ពិតជា​មានការ​ពេញចិត្ត ពេញ​ថ្លើម​យ៉ាងខ្លាំង​ចំពោះ​បុគ្គលិក​ឆ្នើម​មួយរូប គឺ​លោក​គួច ផល់​លី អាយុ​៣៤​ឆ្នាំ​។ លោកស្រី បាន​បញ្ជាក់ថា លោក​គួច ផល់​លី កាលពីមុន គាត់​ជា​បុគ្គលិក​បម្រើ​ការងារ ឲ្យ​ធនាគារ​មួយ នៅ​រាជធានី​ភ្នំពេញ ហើយ​ក្រោយមក​ក៏បាន​ចូលមក​បម្រើ​ការងារ ឲ្យ​ធនាគារ​របស់លោក​ស្រី ហើយ​កាលណោះ​លោកស្រី ហាក់ដូចជា​មិនទាន់មាន​ការជឿទុកចិត្ត​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ក្រោយពេល​បម្រើ​ការងារ ជាមួយ​លោកស្រី បាន​ប្រមាណ​១​ឆ្នាំ លោកស្រី​បាន​មើលឃើញថា បុគ្គលិក​រូបនេះ បាន​បម្រើ​ការងារ​បាន​ល្អ និង​មាន​ភាពស្មោះត្រង់ ជាមួយ​ធនាគារ រហូត​លោកស្រី បានផ្តល់​ភាពជឿ​ទុកចិត្ត និង​បានផ្តល់​តួនាទី​ទទួលបន្ទុក​ផ្នែក​គ្រប់​គ្រង់​មួយ នៅក្នុង​ធនាគារ​នេះ​។ ទន្ទឹមនឹង​ការបម្រើ​ការងារ បាន​យ៉ាង​ល្អ និង​ទទួលបាន​ការជឿទុកចិត្ត ពី​ធនាគារ លោកស្រី តែងតែ​ទំនុកបម្រុង​សម្ភារ និង​ថវិកា ជាដើម ដល់​លោក​គួច ផល់​លី និង​ក្រុមគ្រួសារ​ថែមទៀត​។

​ក្នុង​កិច្ចសម្ភាសន៍​នោះដែរ លោកស្រី ក៏បាន​ធ្វើការ​អំពាវ​នា​ដល់​បុគ្គលិក​ផ្សេងៗ​ទៀត គួរ​យក​គំរូ​តាម​បុគ្គលិក​ឆ្នើម គួច ផល់​លី បើ​បុគ្គលិក​ធនាគារ​បម្រើការ​ងារ​ល្អ និង​ស្មោះត្រង់ ធនាគារ​នឹង​ផ្តល់នូវ​ការ​តបស្នង មានន័យថា បើ​ធនាគារ​រីកចម្រើន បុគ្គលិក​ដែល​បម្រើ​ក្នុង​ធនាគារ នឹងមាន​ជីវភាព​ធូ​ធារ​។ ដូច្នេះ​ទេ សុំ​ឲ្យ​បុគ្គលិក ក្នុង​ធនាគារ​ទាំងអស់ សហការ សាមគ្គី​គ្នា លើកកម្ពស់​ការទទួល​ខុសត្រូវ​ខ្ពស់ បង្កើន​ភាពស្មោះត្រង់ នោះ​នឹងធ្វើ​ឲ្យ​ធនាគារ​រីកចម្រើន ស្ថិតស្ថេរ​ជា​រៀងរហូត ។​

​ឆ្លៀតឱកាស​នោះដែរ លោកស្រី ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ នៅក្នុង​ធនាគារ​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង ក្នុង​រយៈកាល​កន្លងមក ដើម្បី​ឲ្យ​ធនាគារ​អាច​ដំណើរការ​សម្ពោធ​នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយក៏​សូម​ជូនពរ ឲ្យ​បុគ្គលិក​ទាំងអស់​មាន​សុខភាព​ល្អ មានសំណាង​ល្អ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​ផងដែរ​ ៕ ដោយ ៖ កូឡាប

spot_img
×