Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

AUPP ចាប់ផ្តើម​បើក​ថ្នាក់អនុបណ្ឌិត​សម្រាប់​អ្នក​ដែល​ចង់ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅក្រៅ​ប្រទេស​គឺ​បន្ត​នៅក្នុង​ស្រុក​តែម្តង​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​មានការ​ចាប់​អារម្ភ​ណ៍​ជាច្រើន​និង​ទន្ទឹងរង់ចាំ​រាប់​ឆ្នាំកន្លងមក សាកលវិទ្យាល័យ​អាមេរិក​កាំង​​ភ្នំពេញ (AUPP) បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​19​មីនា​កន្លង​នេះ​ថា ចាប់ពី​ឆ្នាំ​២០១៩ នេះ​តទៅ​អ្នក​ដែល​ចង់ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅក្រៅ​ប្រទេស ជាពិសេស​នៅ​សហរដ្ឋអាមេរិក ពុំ​ចាំបាច់​ចំណាយ​ថវិការ​ច្រើន​ទៀត​ទេ គឺ​អាចមក​បន្ត​ការសិក្សា​នៅ​កម្ពុជា​បានតែ​ម្តង​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ទើប​ចេញផ្សាយ​មុននេះ​បន្តិច​បានឱ្យដឹងថា សាកលវិទ្យាល័យ AUPP នឹង​បើក​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​មួយចំនួន​រួមមាន​៖ អនុបណ្ឌិត​ធុរកិច្ច អនុបណ្ឌិត​ហិរញ្ញវត្ថុ អនុបណ្ឌិត​ជំនាញ​ម៉ាឃីតធីង អនុបណ្ឌិត​គោលនយោបាយ​សាធារណៈ និង​អនុបណ្ឌិត​ផ្នែក​ច្បាប់ ។

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Nial Farrell សាកលវិទ្យាធិការ​ង ទទួលបន្ទុក​ផ្នែក​កម្មវិធីសិក្សា​និង​កិច្ចការ​និស្សិត បាន​មានប្រសាសន៍ថា “​សញ្ញាបត្រ​អនុបណ្ឌិត​នៅ AUPP អាច​បន្ថែម​សក្តានុពល​ដល់​និស្សិត​មួយផ្នែកធំ​ទៀត ក្នុង​ទីផ្សារការងារ​ជាតិ​និង​អន្តរជាតិ និង​ការប្រកប​របរ​អាជីវ​កម្ម​ផ្ទាល់ខ្លួន​។​”

​ចំពោះ​និស្សិត​ឬ​បញ្ញាជន​ដែល​ជាប់រវល់​ការងារ និង​ការប្រកប​របរ​អាជីវ​កម្ម​ផ្សេងៗ​អាចមាន​ជម្រើស​សិក្សា​បាន ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ ចាប់ពី​ម៉ោង ៥:៣០ ដល់ ៨:៣០ យប់ ឬ​តែ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​។ ចូលរៀន​៖ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​។ ចាប់ផ្តើម​ទទួល​ពាក្យ​ចូលរៀន​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

AUPP ជា​សាកលវិទ្យាល័យ​ឈានមុខ​គេ និង​តែមួយគត់​នៅ​កម្ពុជា​ដែល​ផ្តល់​ជម្រើស​ឱ្យ​និស្សិត​ខ្មែរ​អាច​ជ្រើស​យក​សញ្ញាបត្រ​បាន​ពីរ សញ្ញាបត្រ​មួយ​ផ្តល់​ដោយ AUPP និង​មួយទៀត​ផ្តល់​ដោយ​សាកលវិទ្យាល័យ​ដៃគូរ​នៅ​អាមេរិក គឺ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (UA)​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ទូរ​សព្ទ​លេខ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ អ៉ី​ម៉ែ​ល info@aupp.edu.kh ឬ​ចូលទៅ​កាន់​គេហទំព័រ www.aupp.edu.kh​។ សាកលវិទ្យាល័យ AUPP មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​២៧៨H ផ្លូវ​២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ៕​ ​ដោយៈ កូ​ឡាប​

spot_img
×