Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ សព​ជនរងគ្រោះ ដែល​ជនជាតិ​ជប៉ុន​អា​រក​សម្លាប់​

spot_img

ក្រុង​សៀមរាប ​: ក្រុមការងារ​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ សព​ជនរងគ្រោះ ដែល​បានទទួល​មរណៈ ក្នុងករណី ឃាតកម្ម​និង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស កាល​ប៉ុន្មាន​ថ្ងៃមុន​។​

​នៅវេលា​ម៉ោង​០៨និង០០​នាទី​ព្រឹក ​ថ្ងៃទី​២៣ ​ខែ​មិនា​ ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ក្រុមទី​០៩ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម រួម​ដំណើរ ជាមួយ ក្រុមការងារ​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​និង​សប្បុរសជន​ជប៉ុន ដោយមាន​វត្តមាន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​នគរបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សព​លោក ហ៊ឹម ចាន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ រត់​តាក់ស៊ី ដែល​បានទទួល​មរណៈ ក្នុងករណី បទ​ឃាតកម្ម​និង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​សម្លាប់​ប្លន់​យក​រថយន្ត​) ដែល​បង្ករ​ឡើង​ដោយ​ជនជាតិ​ជប៉ុន កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧និង០០​នាទី​កន្លងទៅ ត្រង់ចំណុច ខាងលិច​ជាប់​ស្ថានីយ ថ្លឹង​រថយន្ត​ស្រុក​ពួក ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​ក្នុងនាម អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប យើងខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុមគ្រួសារ​នៃ​សព និង​សូម​បួងសួង ដល់​ដួង វិញ្ញាណក្ខន្ធ សូម​បាន ដល់​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ ដោយ​:​កូ​ឡាប​

spot_img
×