Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហិង្សា​ក្នុង​គ្រួសារ ទាញ​កាំបិតផ្គាក់​ដេញ​កាប់​ឪ​ក្មេក និង​ប្រពន្ធ​ព្រោះតែ​រឿង​មិន​ព្រម​លោះ​ចិ​ញ្ជៀ​ន​យកមក​វិញ

spot_img

ខេត្តកំពង់ស្ពឺ ៖ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា អំពេ​ី​ហឹ​ង្សា​ក្នុង​គ្រួសារ​ជា​រឿង​សង្គម​នៅតែ​បន្ដ​កេ​ី​ត​មាន នៅក្នុង​រង្វង់​គ្រួសារ​ខ្មែរ​ដោយសារតែ​ខ្វះ​ការពិចារណា​អត់ធ្មត់ ជាក់ស្តែង​បុរស​ម្នាក់​ឈ្មោះ​មឿ​ន នី នៅក្នុង​ភូមិ​ត្រពាំង​ក្រ​ឡូង ឃុំ​ក្សេមក្សាន្ត ស្រុក ឧដុង្គ ទាញ​កាំបិតផ្គាក់​ដេញ​កាប់​ឪ​ក្មេក និង​ប្រពន្ធ​ព្រោះតែ​រឿង​មិន​ព្រម​លោះ​ចិ​ញ្ជៀ​ន​យកមក​វិញ ។​

បុរស​ម្នាក់​បាន​ទាញ​កាំបិតផ្គាក់​ដេញ​កាប់ ប្រពន្ធ​និង​ឪ​ក្មេក​រត់​ពេញ​ភូមិ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​២០​នាទី ព្រឹក ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ​កើតឡើង​នៅក្នុង​ភូមិ​ត្រពាំង​ក្រ​ឡូង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ជនបង្ក​ឈ្មោះ មឿ​ន នី ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ទាញ​កាំបិតផ្គាក់ ដង​ដែក ប្រវែង ៥៧ សង់ទីម៉ែត្រ ដេញ​កាប់​ទៅលើ​ឪពុកក្មេក​ឈ្មោះ មិន មួន ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ និង​ប្រពន្ធ​ខ្លួនឯង​ឈ្មោះ មួន ភឿ​ក អាយុ ៤២​ឆ្នាំ មូលហេតុដោយ​សារតែ​ជនសង្ស័យ​បាន​យក​ចិ​ញ្ជៀ​ន​មាស​ទៅ​បញ្ចាំ​គេ​យក​លុ​យ​ចាយ មកដល់​ផ្ទះ​ប្រាប់​ប្រពន្ធ​អោយ​យកលុយ​ទៅ​លោះ​មកវិញ តែមាន​ការសួរដេញដោល​លោក​ប្ដី​ខឹង​ក៏​កើ​ត​ជា​រឿង​ឈ្លោះប្រកែក​ខ្លាំង​តែម្ដង ឪពុកក្មេក​ចូល​ជួយ​អន្ដរាគមន៍​កុំអោយ​ឈ្លោះ​គ្នា​ក៏​កើត​ជា​កំហឹង​ស្ទុះ​ទាញ​កាំបិតផ្គាក់​ដេញ​រត់​ស្ទើ​សឹង​មិនទាន់​ជាន់​ចាន ជាន់​ឆ្នាំង​ផ្អើល​អ្នកភូមិ​មកជួយ​ឃាត់​ប្រគល់ជូន​សមត្ថកិច្ច​នគ​របាល​តែម្ដង និង​ដកហូត​បាន​កាំបិតផ្គាក់​មួយ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ខេត្ដ ចាត់ការ​តាម​នីតិវិធី​៕ ដោយ​:​កូ​ឡាប​

spot_img
×