Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ជាង​អគ្គិសនី​ម្នាក់ បាន​ឆក់​ស្លាប់ ដោយ​ដួល​ប៉ះ​តំណខ្សែ​ភ្លើង​

spot_img

កណ្តាល​: នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ណាស់ កម្មករ​ជាជាង​អគ្គិសនី​ម្នាក់ បាន​ឆក់​ស្លាប់ ដោយ​ដួល​ប៉ះ​តំណខ្សែ​ភ្លើង​។ ករណី​គួរ​ឲ្យ​អនិច្ចា​នេះ កើតហេតុ​ថ្ងៃ​សៅរ៍ ៣​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធ​ស​ក័ ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០.៥០​នាទី នៅ​ចំណុច​ភូមិ សិត្បូ ឃុំ សិត្បូ ស្រុក​ស្អាង ខេត្ត កណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ពៅ រតនា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​ជនជាតិ ខ្មែរ​មុខរបរ កម្មករ​រោងចក្រ (​ជាង​ភ្លើង​) មាន​ទីលំនៅ​ភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង កណ្តាល ។ នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ ជាជាង​ភ្លើង បាន​ទៅបង្វិល​អំពូល ដែល​អត់​ភ្លឺ ពេលនោះ​ក៏​រអិល​ជើង​ពី​កៅអី ទៅ​ប៉ះ​នឹង​តំណរ​ខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​តែម្ដង ។ ភ្លាមៗ​នោះ ខាង​តំណាង​រោងចក្រ AMK (​រោងចក្រ​ខោ​ខូវប៊យ​) បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ តែ​ពេល​ដល់​ពេទ្យ ជនរងគ្រោះ បាន​ស្លាប់​បាត់ទៅ​ហើយ និង​បាន​បញ្ជូនមក​ផ្ទះ​វិញ​។

ក្រោយ​ទទួល​ព័​ត៍​មាន​កម្លាំង​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យ បានធ្វើការ​ពិនិត្យ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួ​ឲ្យ​កត់សម្គាល់​ឡើយ​។​

ពិនិត្យ​រួច​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​ដោយ​:​កូ​ឡាប​

spot_img
×