Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ ខេ​មរ​សហ​ព​ន្ទ័​កាយ​វប្បកម្ម លាលែង​តំណែង មកពី​ប្រធាន​សហ​ព​ន្ធ័ គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន

spot_img

​ភ្នំពេញ​: អគ្គលេខាធិការ ខេ​មរ​សហ​ព​ន្ទ័​កាយ​វប្បកម្ម​និង​ជា​កីឡាករ​ជម្រើសជាតិ បាន​សុំ​ប្រកាស​លាលែង​តំណែង​ពីស​ហព​ន្ធ័ មូលហេតុ​មកពី​ប្រធាន​សហ​ព​ន្ធ័ គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន ។​

លោក តឹក ប៊ុន​វី បាន​ថ្លែងថា “​ខ្ញុំបាទ តឹក ប៊ុន​វី ជា​អគ្គលេខាធិការ ខេ​មរ​សហ​ព​ន្ទ័​កាយ​វប្បកម្ម​និង​ជា​កីឡាករ​ជំរើសជាតិ​ម្នាក់​ដែរ សុំ​ប្រកាស​លាលែង​ពីស​ហព​ន្ធ័​ចាប់ពីពេលនេះ​តទៅ មូលហេតុ​មកពី​ប្រធាន​សហ​ព​ន្ធ័​គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​គិតតែ​ពី​ចំណេញ​ខ្លួន​របស់គាត់​ផ្ទាល់ ព្រោះ​រយះពេល​៣​ឆ្នាំ​មកហើយ​ដែល​សហ​ព​ន្ធ័​ត្រូវ បានទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​គ​ណៈក​ម្មា​ធិ​ការ​អូឡាំពិក​កម្ពុជា ហើយ​ខ្ញុំបាទ​ជា​កីឡា​ទទួលបាន​មេដាយមាស​អា​ស៊ីអា​គ្នេ​យ៏​មុនគេ​នៅ​ឆ្នាំ​2016 និង​មេដាយ​សំរឹទ្ធ​ពិភពលោក​នៅ​ឆ្នាំ​2016 ផងដែរ កាលនោះ​ដោយ​អាណិត​ដល់​បងប្អូន​កីឡាករ​ដូចគ្នា​ដែល​ចេញទៅ​ប្រកួត​ម្តងៗ​មិនមាន​ប្រាក់​ចេញទៅ​ប្រកួត សុខ​ចឹ​ត្ត​កាត់​ប្រាក់រង្វាន់​ខ្លួនអែង​ផ្ទាល់​ចំនួន​20%​ដើម្បី​ដាក់ចូល​ក្នុង​សហ​ព​ន្ធ័​សំរាប់​ទុកអោយ​កីឡាករ​ក្រោយៗ​ ចេញទៅ​ប្រកួត​លក្ខ​ណៈអន្តរជាតិ​ត​ទៀត ចំណែកឯ​លោក​ប្រធាន​រកបាន​ពី​ក្រៅប្រទេស​រឺ​ក្នុងប្រទេស​គាត់​មិនដែល​យកមក​ដាក់​ក្នុង​សហ​ព​ន្ធ័​ទេ គាត់​គិតតែ​យកចំណេញ​លើ​កីឡាករ​ទាំងអស់​និយាយ​រួម​គាត់​យក​កីឡាករ​ធ្វើជា​មុខ​ជំនួញ​របស់​គាត់​ដើម្បី​ដើរ​សុំ​លុយ​គេ តែ​បាន​លុយ​មិនដែល​យកមក​អោយ​កីឡាករ​ទេ​”៕ ដោយ ៖ កូឡាប

spot_img
×