Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ហិង្សា​ដោយ​ចត​នា ជនដៃដល់​លប​កាប់​ជនរងគ្រោះ បណ្តា​ឲ្យ​ដាច់​ករ​ដៃ​ខាងឆ្វេង ក្នុង​ទំនាស់​ជិះ​ម៉ូតូ រោទិ៍​សំឡេង​ខ្លាំង​

spot_img

កណ្តាល​ ៖ នគរបាល​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា មាន​ករណី​ហិង្សា​ដោយ​ចត​នា កាប់​ដាច់​ករ​ដៃ ដោយ​ជនដៃ​ដល់​លប​កាប់​ជនរងគ្រោះ មិនដឹង​ខ្លួន បណ្តា​ឲ្យ​ដាច់​ករ​ដៃ​ខាងឆ្វេង​តែម្តង ក្នុង​ទំនាស់​ជិះ​ម៉ូតូ រោទិ៍​សំឡេង​យ៉ាងខ្លាំង​នៅមុខ​ផ្ទះ​ជនរងគ្រោះ ។​

​កើតហេតុ​នៅ​ថ្ងៃអាទិត្យ​៤​រោច​ខែផល្គុន​ឆ្នាំច​សំរិទ្ធ​ស័ ព​.​ស​២៥៦២​ត្រូវ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩និង២០​នាទីយប់ នៅ​​ចំណុច​ផ្ទះ​ជនរងគ្រោះ ឈ្មោះ​ចាន់​ថេត ភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ​ស្រុក​ល្វា​ម ខេត្តកណ្តាល ។​ ​ជនរងគ្រោះ​​ឈ្មោះ​ស៊ឹ​ម ចាន់​ថេត ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​​សព្វថ្ងៃ ភូមិ​ទួល​មាស​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ខេត្តកណ្តាល​មុខរបរ កសិករ រងរបួស​ដាច់​ករ​ដៃ​ឆ្វេង​ត្រឹម​ករ​ដៃ កំពង់​សំរាក​ព្យាបាល​គ្លី​និច្ច ២៤​ម៉ោង អរិយ​ក្សត្រ​។​ ចំណែក​ជនសង្ស័យ​​ឈ្មោះ កា ឆ​វ​ន្ត័ ភេទ ប្រុស​អាយុ​ ២៥ ​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ​កម្មករសំណង់ ជនសង្ស័យ រត់គេចខ្លួន​ក្រោយពេល​កើតហេតុ​ភ្លាមៗ ។​

​វត្ថុតាង​ចាប់យក​៖ បន្សល់​នៅ​កន្លែង​កើត​ហេតុ​ករ​ដៃ​ឆ្វេង​។​

​នគរបាល​បាន ពីស​ភាព​នៃ​រឿង​ហេតុថា មុនពេល​កើត ហេតុ​ជន​ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង ហើយ ជិះ​ម៉ូតូ រោទិ៍ យ៉ាងខ្លាំង​នៅមុខ​ផ្ទះ​ជនរងគ្រោះ ។ ឈ្មោះ​ស៊ឹម ចាន់​ថេត ប្រាប់​ទៅ​ជនសង្ស័យ​ឈ្មោះ ការ ឆ​វ​ន្ត័ ថា​ឯង​កុំមក​រោទិ៍​ម៉ូតូ នៅមុខ​ផ្ទះ​អា​ញ់ ។ ឈ្មោះ​កា ឆ​វ​ន្ត័ ជន​​សង្ស័យ ស្រវឹងស្រា ឆេវឆាវ ខឹង​ជនរងគ្រោះ​ឈ្មោះ​ស៊ឹម ចាន់ ថេត ថា​ឲ្យ បាន​ជិះ​ម៉ូតូ​ដែល​ខ្លួន​ជិះ​ស្រាប់ យក​កាំបិត ហើយ​លបចូល​កាប់​ឈ្មោះ ស៊ឹម ចាន់​ថេត ដែល​ឈរ​នៅ​គល់ ស្វាយ​មុខផ្ទះ មិនដឹង​ខ្លួន បណ្តា​ឲ្យ​ដាច់​ករ​ដៃ​ខាងឆ្វេង​តែម្តង​។ ករណី​ខាងលើនេះ កម្លាំង ប៉ុស្តិ កំពុង​បន្ត ស្រាវជ្រាវ ស្វែងរក​ចាប់​ជនសង្ស័យ​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×