Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីវរ​ធំ​ហើ​យ! ​ព្រះរាជអាជ្ញា​ចេញ​ដីកា​បញ្ជា​អោយ សាន្ត សុខុម ចូលខ្លួន​

spot_img

​ព្រះរាជអាជ្ញា ខេត្តកំពង់ចាម​នៅ​ថ្ងៃទី 24 ខែមីនា ​ឆ្នាំ 2016 នេះ​បាន ចេញ​ដីកា​បញ្ជា​អោយ សាន្ត សុខុម ដែលជា​ប៉េអឹម​ពាក់​ស័ក្តិ​4 ចូលខ្លួន​មក​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ ។​

​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម នៅ​ថ្ងៃទី 24 ខែមីនា​ ឆ្នាំ 2019​ នេះ​ បានចេញ​ដីកា​បង្គាប់​ឲ្យ​ប៉េអឹម​ឈ្មោះ​សាន្ត សុខុម​ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កំពង​ចាម ជា​កំហិត ​។​ លោក​ហាក់ ហ៊ាន់ តំណាង​អយ្យការ​អម​សាលាដំបូង​ខត្ត​កំពង់​​ចាម បានចេញ​ដីកា​បង្គាប់​ឲ្យ ចូលខ្លួន​ដោយយោង​តាម​មាត្រា 94 និង​មាត្រា 114 នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ លោក​តំណាង​អយ្យការ​បានឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ លេខ 165 ចុះ​ថ្ងៃទី 24 ខែមីនា​ឆ្នាំ 2019 របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​។ បើតាម​លោក​ហាក់ ហ៊ាន់ យល់ឃើញថា កាលពី​ថ្ងៃទី 18 ខែមីនា​ឆ្នាំ 2019 វេលា​ម៉ោង 23 និង 45 នាទី​ ខណៈពេលដែល​ឈ្មោះ​វ៉ាន់ ចាន់​អ​ទិ​ច្ចប​ញ្ញា ភេទ​ប្រុស​អាយុ 25 ឆ្នាំ​និង​ឈ្មោះ​យ៉េ ចិន្តា ភេទ​ប្រុស​អាយុ 28​ឆ្នាំ កំពុង​លេង​ហ្គេម​តាម​អន​ឡាញ​នៅផ្ទះ​ណេ​ត យីហោ 507 ស្ថិតនៅ​ក្នុងភូមិ​ទី 1 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម ស្រាប់តែ​មានឈ្មោះ សា​ន្ត្ សុខុម ភេទ​ប្រុស​អាយុ​ប្រហែល 30​ឆ្នាំ​បាន​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ស​ស្លាក​លេខ​ខេមរភូមិន្ទ​ពីរ​នាក់​អ្នកបើកបរ​បានមក​ចាប់ទាញ​ឈ្មោះ​ វ៉ាន់​ ចាន់​អ​ទិ​ច្ច​បញ្ញា​ និង​ឈ្មោះ ​យ៉េ​ ចិន្តា​ ចូលក្នុង​រថយន្ត​និង​បាន​ដក​កាំភ្លើងខ្លី​ម៉ា​ក ឡុក​បញ្ចូល​គ្រាប់ ភ្ជង់ឈ្មោះ​វ៉ាន់​ចាន់​អ​ទិ​ច្ចប​ញ្ញា និង​ឈ្មោះ​យ៉េ ចិន្តា តែ​ពួកគេ​ទាំង 2 នាក់​ បាន​រត់​ចុះ​ពីលើ​រថយន្ត​ហើយ​ឈ្មោះ​សាន្ត សុខុម​ បាន​តាម​ទៅ​វាយ​ជនរងគ្រោះ​ជាច្រើន​ដៃ​ក្នុង​ណេ​ត និង​ភ្ជង់​គំរាម​ម្តងទៀត​។

បើតាម​លោក​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង​ចាម បាន​បញ្ជា​ឲ្យ​ឈ្មោះ សាន្ត សុខុម ភេទ ប្រុស​អាយុ 30​ឆ្នាំ ​ជាតិខ្មែរ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ 6 សង្កាត់​វាលវង់ ​ក្រុង​កំពង់ចាម ​ខេត្តកំពង់ចាម​ ចូលរួម​បង្ហាញខ្លួន​នៅ​អម​យ្យ​ការ​សាលាដំបូង​ខេត្តកំពង់ចាម​ឲ្យ​បាន​មុន​ថ្ងៃទី 26 ខែមេសា​ឆ្នាំ 2019 នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​គំរាមកំហែង​នឹង​អាវុធ​។ លោក​តំណាង​អយ្យការ​ក៏បាន​បង្គាប់​មក​លោកស្នងកា​រ​ខត្ត​កំពង់ចាម​ត្រូវអនុវត្ត​ដីកា​នេះ​ឲ្យ​បានសម្រេច ​៕ ដោយ​៖កូ​ឡាប​

spot_img
×