Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​ដី​រដ្ឋ​ចែក​លោកជំទាវ កុហកថា លោកជំទាវ ជា​យោធិន​ខ្វះខាត ?

spot_img

​ខេត្ត​ព្រះសីហនុ ៖ បើ​មិន​ផ្សាយ​ទេ គេ​ឃុបឃិត​គ្នា​កុហក​ថ្នាក់​លើយក​ដី​​រដ្ឋ​ចែក​ប្រពន្ធ​កូន​គេ​ធ្វើមាន​ធ្វើ​បាន​បង្ក អោយមាន​ការ​ថ្នឹង​ថ្នាក់​ពី​ថ្នាក់ក្រោម ។ នេះ​បើតាម​លោក ​ផែង​ វណ្ណៈ​ ដែល​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក នៅ​ថ្ងៃទី 24 ខែមីនា ឆ្នាំ 2019 នេះ​។​

​លោក​ផែង វណ្ណៈ ដែល​សកម្ម​ការងារ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា​ ​បងប្អូន​និយាយ​ច្រើន​ហើ​យ ករណី​មេ​យោធា​ខេត្ត​យក​ដី​អង្គភាព​ចែក​ប្រពន្ធ ដោយ​ភូត​កុហកថា ប្រពន្ធ​ជា យោធិន​ខ្វះខាត ? តើលោកជំទាវ​ភរិយា លោក មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ ពិតជា​យោធិន​ខ្វះខាត​មែនឬ ?

​លោក​ផែង វណ្ណៈ ក៏​ជាម​ន្ត្រី​យោធា​មួយរូប​ដែរនោះ បាន​បន្ថែមទៀតថា​ ​តើអស់លោក​ហ៊ាន​ភូតកុហក​ថ្នាក់ដឹកនាំ​មិន​ខ្លាច​អភិក្រម​ទី ៥ ទេ​ឬ ? បើយក​ដី​រដ្ឋ​ចែក​យោធិន​ខ្វះខាត​ពិតប្រាកដ គ្មាន​អ្នកណា​រិះគន់​ទេ តែ​បើយកទៅអោយ​លោកជំទាវ ហើយក​ហក​ថា ជា​យោធិន​ខ្វះខាត ខាង​ថ្នាក់​លើ​មិនគួរ​អត់ឱន​អោយ​ទេ ៕ ដោយ​៖កូ​ឡាប​

spot_img
×