Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ត្រឹម​ខឹង​អាន​រក ទាត់​ធាក់​មនុស្ស​ចាស់​ទេ តែ​ពួក “​ប្រេត​” នៅក្បែរៗ​នោះបាន​ត្រឹម​ស្រែក​ពុំ​ហ៊ាន​អន្តរាគមន៍​ក៏​មិនគួរ​លើកលែង​… (វីដេអូ)

spot_img

​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​រថភ្លើង​ក្រោម​ដី នៃ​បូរី​ញូវយ៉ក ។​

​តាមរយៈ​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​លើ Twitter នោះ​គឺ​បុរស​ម្នាក់​បាន​វាយ​ធ្វើបាប​យាយ​ចំណាស់ ៧៨​ឆ្នាំ ដែល​អង្គុយ​ម្នាក់ឯង​លើ​កៅអី​រថភ្លើង នៅ​ស្ថានីយ៍ Nereid Ave សង្កាត់ Bronk នៅវេលា​ម៉ោង ៣ ព្រឹក ថ្ងៃទី ១០ មីនា ។​

​ខណៈពេលដែល​បុរស​នោះ​ទាត់​ធាក់​គាត់ គាត់​បាន​ត្រឹម​ប្រឹង​ការពារ​ខ្លួនឯង​ប៉ុណ្ណោះ ចំណែក​អ្នកដំណើរ​នៅក្បែរនោះ បាន​ត្រឹម​…​ស្រែក តែ​មិន​ហ៊ាន​អន្តរាគមន៍​អ្វី​ទាំងអស់ ។​

​ពេល​រថភ្លើង​ឈប់​នៅ​ស្ថានីយ៍​បុរស​រូបនេះ​បាន​ស្រែក​ខ្លាំងៗ​ដាក់​ជនរងគ្រោះ រួច​ងាក​មក​សំឡឹង​កាមេរ៉ា ជេរប្រទេច​១​ម៉ាត់ មុនពេល​វា​ចាក​ចេញពី​រថភ្លើង​យ៉ាង​…​ស្រួល ។​

​តាម​ប៉ូលិស​គឺ​ពុំមាន​អ្នក​ទូរស័ព្ទ​ប្រាប់​នៅ​អំឡុង​គ្រា​កើតហេតុ​ទេ ។ ចំណែក​អ្នក​លប​ថត​វីដេអូ នៅ​បន្ត​ថត​ទិដ្ឋភាព​យាយ​ចាស់​យកដៃ​បិទបាំង​មុខ​ក្នុង​សភាព​ឈឺចាប់ ។ ពេល​រថភ្លើង​ទៅដល់​ស្ថានីយ៍​មួយទៀត​ទើប​ប៉ូលិស​ដឹង ។​

​ជនរងគ្រោះ​មាន​ស្នាមរបួស​ហូរឈាម និង​ហើម ប៉ុន្តែ​ក្រោយពេល​គ្រូពេទ្យ​លាង​ស្នាមរបួស​ហើយ គាត់​បដិសេធ​ពុំ​ទៅពិនិត្យ ហើយ​ចាក​ចេញទៅ ។​

​ប៉ុន្តែ​ប៉ូលិស​ប្រាប់ថា គេ​នឹង​យក​ចម្លើយ​របស់​ជនរ​ង​គ្រោះ​ក្រោយពេល​ស្មារតី​របស់គាត់​វិល​មក​ធម្មតា និង​អំពាវ​នាវ​ដល់​ពលរដ្ឋ​ដែល​ឃើញ​ជន​កោងកាច​នេះ​ជួយ​ផ្តល់ព័ត៌មាន ដើម្បី​ប៉ូលិស​ចាត់ការ​តាមច្បាប់ ។​

​ប្រិយមិត្ត ! ប្រសិនបើ​ហេតុការណ៍​បែបនេះ​កើតឡើង​ពីមុខ​យើង តើ​អ្នកមាន​ប្រតិកម្ម​យ៉ាងណា​ដែរ​? ៕ ចន្ទ្រា​

spot_img
×