Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ស្នើឲ្យ UN ហាម​កប៉ាល់ ១០​គ្រឿង​ទៀត មិនឲ្យ​ចូលចត​គ្រប់​កំពង់ផែ ដោយសារ​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​

spot_img

​អា​មេ​រិច​បានស្នើ​ដល់​អង្គការ​សហប្រជាជាតិ​ឲ្យ​ហាមឃាត់​កប៉ាល់​ចំនួន ១០​គ្រឿង មិនឲ្យ​ចូលចត​គ្រប់​កំពង់ផែ​ទាំងអស់​ទូទាំង​ពិភពលោក ដោយសារ​ជាប់ទាក់ទង​ទៅនឹង​ការធ្វើ​ជំនួញ​ជាមួយនឹង​ប្រទេស​កូរ៉េខាងជើង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការស្នើ​របស់​អា​មេ​រិច​នេះ កើតឡើង​ក្រោយពេល​អង្គការសហប្រជាជាតិ​បានដាក់​បញ្ជូល​កប៉ាល់​ចំនួន ៤​រួចមក​ហើយ​ក្នុង​បញ្ជី​ខ្មៅ ក្នុងនោះ​រួមមាន កប៉ាល់​មួយគ្រឿង​ដែល​ត្រូវ​គេ​ចាប់បាន រត់ពន្ធ​អាវុធ​ចំនួន ៣០.០០០​ដើម​កាលពី​ឆ្នាំ ២០១៦​។​

​អ្នកនាំពាក្យ​បេសកម្ម​អ៊ីតាលី​ប្រចាំ​អង្គការសហប្រជាជាតិ​ឈ្មោះ Giovanni Davoli បាន​បញ្ជក់​ពី​ការស្នើ​របស់​អា​មេ​រិច​នេះ​។​

​ប្រទេស​អ៊ីតាលី បច្ចុប្បន្ន​គឺជា​ប្រធាន​គណៈកម្មការ​ផ្នែក​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ហើយ​គណៈកម្មការ​នេះ​មាន​តួនាទី​ចាប់​វិធានការ និង​ពង្រឹង​វិធានការ​ប្រឆាំង​នឹង​កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​របប​នេះ​។​

​ក្រសួងការបរទេស​អា​មេ​រិច និង​តំណាង​បេសកកម្ម​អា​មេ​រិច​ប្រចាំ​អង្គការ​សហប្រជាជាតិ​មិនទាន់​បាន​ធ្វើ​ការឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​សំណើរ​នោះទេ​។​

​អ្នកវិភាគ​និយាយ​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ប្រើប្រាស់​ការ​ដឹកទំនិញ​ឆបោក​តាម​កប៉ាល់​ជាច្រើន ឆ្នាំ​មកហើយ ក្នុង​គោលបំណង​ជួយ​រក​ចំណូល​សំរាប់​ផ្គត់​ផ្គងរ​បប​របស់​ខ្លួន ហើយ​សហរដ្ឋ​អា​មេ​រិច​បាន​ស្នើ​ឲ្យមាន​ការធ្វើ​កិច្ចការ​បន្ថែមទៀត​ដើម្បី​បង្ក្រាប​ការដឹកជញ្ជូន​ទំនិញ​ពី និង​ទៅ​កាន់​កូរ៉េខាងជើង​។​

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​សេចក្តីសម្រេច​មួយ​រួចមកហើយ ដោយ​បាន​ឲ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ហាមឃាត់​ការ​កប៉ាល់​ដែល​មុខសញ្ញា​មិនឲ្យ​ចូលចតក្នុង​កំពង់ផែ​របស់​ពួកគេ​៕ សុភ័ក្ត្រ​

 

spot_img
×