Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច តេជោ​ហ៊ុន សែន និយាយ​ពី​រឿង កូន​មេ​ប៉េអឹម​ខេត្តក្រចេះ ភ្ជង់​គំរាម និង​នគរបាល​ខេត្ត​ព្រៃវែង បាញ់​សម្លាប់​មនុស្ស​

spot_img

​ភ្នំពេញ ​: សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​ផ្តាំ​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ សូម​បញ្ចុះបញ្ចូល​កូន​របស់​ខ្លួន​ចូល​មក​កាន់​តុលាការ ក្រោយពី​មាន​ដីកា​កោះហៅ​របស់​តុលាការខេត្ត​កំពង់ចាម ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ដោយ​ប្រើប្រាស់​កាំភ្លើង​ភ្ជង់​ក្នុង​ទំនាស់​មួយ​ក្នុង​ហាង​អ៊ី​ន​ធឺ​ណេត​។​

​ចំណែក​ករណី បាញ់សម្លាប់ មនុស្ស​ម្នាក់ និង​របួស​ម្នាក់នៅស្រុកព្រះស្តេច ខេត្ត​ព្រៃវែង ក៏មានមន្ត្រីនគរបាលម្នាក់ ត្រូវបានចាប់ខ្លួន និងម្នាក់ទៀត កំពុងរត់គេច ។ សមត្ថកិច្ច ដែល ត្រូវបាន ចាប់ខ្លួន ដោយសារ ការបាញ់សម្លាប់បុរសម្នាក់នោះ គឺជាកូនមេនគរបាល ខេត្ត​ព្រៃវែង ។ នេះ ជាការ បញ្ជាក់ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ។​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមចូលរួមមរណទុក្ខ ជាមួយគ្រួសារសព អ្នកបើករថយន្ត ដែលគេចោទថា ជាចោរលួចឡាន។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យចាប់បានម្នាក់ហើយ នៅសល់ម្នាក់ទៀត។ បើទោះបីវាជាចោរមែនក៏ដោយ ប៉ុន្តែនៅពេលយើងតាម វាជាប់ហើយ ត្រូវចាប់វា អត់ត្រូវបាញ់អីចឹងទេ តែនេះហេតុអីបានជាធ្វើដល់ថ្នាក់បែបហ្នឹង ខ្ញុំមិនយល់ទេ ហេតុអីបានវាទៅអីចឹង។ ឥឡូវចាប់បានមួយហើយ នៅសល់មួយទៀត រឿងអស់នេះត្រូវប្រយ័ត្នប្រយែង ប្រតិបត្តិការកាត់សេចក្តី ដោយអាវុធមិនមែន ជាជម្រើសល្អទេ»។ សម្តេចតេជោ ថ្លែងទៀតថា «តាមដឹងអ្នកដែលបាញ់នោះ គឺជាកូនមេប៉ូលិសទៀតផង ហើយមេប៉ូលិសនោះ ត្រូវតែតាមរកប៉ូលិស ដែលបាញ់នោះឲ្យឃើញ បើមិនអីចឹងទេ ទៅទាំងមេប៉ូលិសនេះ»

​ពិធីចែកសញ្ញាបត្រនសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ នៅព្រឹកថ្ងៃទី ២៥ មីនា សម្ដេចតេជោ​នាយ រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា ឲ្យ សមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់បុរសម្នាក់ ដែលត្រូវគេចោទថា ជាចោរលួចឡាន ។​

​ចំពោះការបាញ់សម្លាប់នេះ សម្ដេច ហ៊ុន សែន ចាត់ទុកជាទង្វើខុសច្បាប់ ដែលជាសកម្មភាពមិនគួរគប្បីឡើយ ។ សម្រាប់សម្ដេច ហ៊ុន សែន ករណីបាញ់សម្លាប់គេស្មើនឹងការបំបាត់ភស្តុតាង ។​

​កាលពី ថ្ងៃទី ២៣ ខែ​មីនា មានកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បាន ដេញតាមរថយន្តមួយគ្រឿងនៅចំណុចភូមិគោក សណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្ត​ព្រៃវែង ដោយសមត្ថកិច្ច អះអាងថា ជាជនសង្ស័យ ក្នុងអំពើលួចរថយន្តចេញពីភ្នំពេញឆ្ពោះមក ខេត្ត​ព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹងមកសមត្ថកិច្ច ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានសម្លាប់បុរសអ្នកបើកបរនោះតែម្ដង ។​

​ក្រៅពីករណីបាញ់សម្លាប់ ក៏មានករណី កូនប្រុសរបស់មេបញ្ជាការអាវុធហត្ថខេត្ត​ក្រចេះ ដែល​បាន​វាយ និងភ្ជង់កាំភ្លើងលើ បុរស​ម្នាក់​ផង​ដែរ​។ ករណីនេះ កើតឡើង នៅ ថ្ងៃទី ១៩ ខែ​មីនា នៅទីតាំងហ្គេមអនឡា​ញមួយកន្លែង ស្ថិតនៅក្នុងភូមិ ទី ១ សង្កាត់ វាលវង់ ក្រុង កំពង់ចាម ខេត្ត​កំពង់ចាម ។ ចំពោះ​ករណី​ទាំងនេះ ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​ចាត់វិធានការ​លើ​អ្នក​ប្រព្រឹត្ត​ខុស​ទាំង​នោះ ហើយ​បើ​ឪពុក​ដែល​មាន​បុណ្យ​សក្តិ​ធំ​នោះ ហ៊ាន​លូកដៃ​មានការ​អន្តរាគមន៍​នោះ សម្ដេច ដកតំណែង​ពួកគេ​ចេញ​ភ្លាម​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សូម​ផ្តាំ​ទៅមេ​ប៉េអឹម​ខេត្ត​ក្រចេះ សូម​បញ្ចុះបញ្ចូល​កូន​ឲ្យចូល​ខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការខេត្ត​កំពង់ចាម​។ សម្តេច​បញ្ជាក់ថា សម្តេច​មិន​ធ្វើ​អី​ទេ គឺមាន​តែ​ដក​តួនាទី​ឪពុក​ចោល​តែ​ប៉ុណ្ណោះ ព្រោះ​កូន​របស់​ខ្លួន​មាន​កាំភ្លើង​ដើរ​ភ្ជង់​គេឯង​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា សាលាដំបូង​ខេត្តកំពង់ចាម បាន​ចេញ​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន ដល់​ឈ្មោះ សាន្ត សុខុម ជា​កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ពាក់ព័ន្ធ​នឹង​បណ្តឹង​ព្រហ្មទណ្ឌ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ​។​

​តាម​ដីកា​នោះ​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ២៣ និង​៤៥​នាទី ខណៈពេល​ដែល​ឈ្មោះ វ៉ាន់ ចាន់​អទិច្ច​បញ្ញា និង​ឈ្មោះ យ៉េ ចិន្តា កំពុង​លេង​ហ្គេម​តាម​អន​ឡាញ នៅផ្ទះ​ណេត​យីហោ ៥០៧ ស្ថិតនៅក្នុង​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពងា់​ម ស្រាប់តែ​មាន​ឈ្មោះ សាន្ត សុខុម ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ បាន​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រីស័រ ពណ៌​ស ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បាន​មក​ចាប់​ទាញ​ឈ្មោះ វ៉ាន់ ចាន់អិ​ច្ច​បញ្ញា និង​ឈ្មោះ យ៉េ ចិន្តា ចូល​ក្នុង​រថយន្ត និង​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​ឡុក​បញ្ចូល​គ្រាប់​ភ្ជង់​ឈ្មោះ វ៉ាន់ ចាន់​អទិច្ច​បញ្ញា និង​ឈ្មោះ យ៉េ ចិន្តា តែ​ពួកគេ​ទាំង​ពីរ​នាក់​បាន​រត់​ចុះ​ពី​លើ​រថយន្ត ហើយ​ឈ្មោះ សាន្ត សុខុម បាន​តាម​ទៅ​វាយ​ជនរងគ្រោះ​ជាច្រើន​ដៃដល់​ក្នុងណេត និង​ភ្ជង់​គម្រាម​ម្តងទៀត​។​

​សាលាដំបូង​ខេត្តកំពង់ចាម បាន​បញ្ជា​ឲ្យឈ្មោះ សាន្ត សុខុម ចូល​ខ្លួន​ឲ្យបាន​មុន​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ ហើយក៏​បង្គាប់​មក​ស្នងការ​នគ​របាល​ខេត្តកំពង់ចាម ត្រូវ​អនុវត្ត​ដីកា​នេះ​ឲ្យបាន​សំរេច​៕ ​ដោយ ​: ​បញ្ញា​ស័ក្តិ​

spot_img
×