Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក អ៊ូ ច័ន្ទ​រ័ត្ន និង​សហការី​៤​រូប នៃ​អតីត​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ជំហរ ក្រោយទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​

spot_img

​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩:០០​ព្រឹក​ នៅ​សណ្ឋាគារ​សាន់វេ (SUNWAY Hotel) លោក អ៊ូ ច័ន្ទ​រ័ត្ន និង​សហការី ​៤​ រូប​ទៀត នៃ​អតីត​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ធ្វើ​សន្និសីទ​សារព័ត៌មាន ជុំវិញ​ការស្នើសុំ​លើក​បម្រាម​សិទ្ធិ​នយោបាយ​នា​ពេល​ថ្មីៗ​នេះ​។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​សេចក្តី ថ្លែងការណ៍​នា​ព្រឹក​ថ្ងៃ​នេះ​បានបញ្ជាក់​ថា​ដោយ​បារម្ភ​អំពី​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​ដែល​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​នៃ​ការបែកបាក់​ឯកភាព​ជាតិ​ដ៏​ធ្ងន់ធ្ងរ​យើងខ្ញុំ​គិត​ថា​ខ្មែរគ្រប់​និន្នាការ​ត្រូវមាន​ចំណែក​ចូលរួម​ដោះ​ស្រាយ​និង​បញ្ចៀស​បញ្ហា​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​ទាំងមូល​។​

​លោក​អ៊ូ​ច័ន្ទ​រ័ត្ន​បាន​បញ្ជាក់បន្ថែម​ថា​យើងខ្ញុំ​ជា​អ្នក​ដែល​បានស្នើ​លើក​បម្រាម​សិទ្ធិ​នយោបាយ​សូម​ស្វាគមន៍​ការជួយ​អន្តរាគមន៍​របស់​សហ​ភាព​អឺរ៉ុប​ក៏​ដូចជា​បណ្តា​ប្រទេស​និង​សហគមន៍​អន្តរជាតិ​នានា​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យើងខ្ញុំ​សង្កេតឃើញ​ថា​ក្រៅពី​ការប្រឈមមុខ​ដាក់​គ្នារ​វាង​មេដឹកនាំ​សុំ​ធំ​និង​រវាង​អ្នកគាំទ្រ​បក្សនយោបាយ​ទាំងឡាយ​ដែល​មាន​និន្នាការ​ខុស​គ្នា​ភាគី​កម្ពុជា​មិនទាន់​មាន​ការសម្របសម្រួល​ជា​យុទ្ធសាស្ត្រ​ណាមួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឡើយ​នេះ​ជាការ​បណ្ដោយ​ឲ្យ​ប្រជាជាតិ​ទាំងមូល​ធ្លាក់​ចូល​ទៅក្នុង​ស្ថានភាព​ដ៏​ប្រថុយប្រថាន​ទាំង​ជីវភាព​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​និង​ស្ថិរភាព​សង្គម​។​ការស្នើ​លើក​បម្រាម​សិទ្ធិ​នយោបាយ​របស់​យើងខ្ញុំ​មាន​គោលបំណង​សម្រាល​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​និង​កសាង​ទំនុកចិត្ត​រវាង​អ្នកនយោបាយ​ខ្មែរ​ដែល​អាច​ឈាន​ទៅរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នៅពេល​នេះ​និង​ពេលអនាគត​។​

នៅពេល​នេះ​យើងខ្ញុំ​យល់​ថា​ការបញ្ចៀស​នូវ​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នឹង​GSP​ជា​កិច្ចការ​សំខាន់​ដែល​ត្រូវ​ធ្វើ​ចាំបាច់​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​និង​ស្ដា​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ គោលជំហរ​របស់​យើង​គឺ​នៅតែ​បន្ត​ទាមទារ​ឲ្យមាន​ការដោះលែង​លោក​ប្រធាន​កឹម​សុខា​និង​ផ្ដល់​នីតិសម្បទា​ជូន​លោក​វិញ​ដើម្បី​ឲ្យ​លោក​មាន​ឱកាស​ដឹកនាំ​សកម្មភាព​នយោបាយ​ឡើង​វិញ​។​យើងខ្ញុំ​ចង់ឲ្យ​មាន​ការផ្សះផ្សា​ជាតិ​និង​ឯកភាព​ជាតិ​តាមរយៈ​វប្បធម៌​សន្ទនា​ដែល​យើង​ជឿ​ថា​ជា​គំរូ​ល្អ​ដល់​អ្នកជំនាន់ក្រោយ​។​យើងខ្ញុំ​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​ផ្ដល់​តំណែង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំងអស់​ដល់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​វិញ​ព្រោះ​វា​ជា​រឿង​អយុត្តិធម៌​ធ្ងន់ធ្ងរ​ចំពោះ​ពួកគាត់​និង​ម្ចាស់ឆ្នោត​ដែល​បាន​បោះឆ្នោត​ជូន​ពួកគាត់​។​យើងខ្ញុំ​នៅ​តែ​បន្ត​ប្រកាន់យក​គោលការណ៍​និង​ស្មារតី​របស់​សង្គ្រោះ​ជាតិ​ដដែល​គឺ​អហិង្សា​ខ្មែរ​តែ​មួយ​មិន​យក​ខ្មែ​រណា​ជា​សត្រូវ​នឹង​បន្ត​ជំរុញ​ឱ្យមាន​ការផ្លាស់ប្ដូ​រ​ជា​វិជ្ជមាន​នៅ​កម្ពុជា​។​យើងខ្ញុំ​នឹង​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ដើម្បី​បង្រួបបង្រួម​និង​រក្សា​កម្លាំង​គាំទ្រ​សង្គ្រោះ​ជាតិ​ដើម្បី​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​និង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។​យើងខ្ញុំ​គិតថា​ការបន្ទន់​ឥរិយាបថ​ដាក់​គ្នា​និង​ការគោរព​គ្នា​ទៅវិញទៅមក​ដើម្បី​ស្វែងរក​ការសន្ទនា​រវាង​អ្នកដឹកនាំ​ខ្មែរ​ជា​គន្លឹះ​សំខាន់​បំផុត​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​៕ ដោយ​:​កូឡាប​

spot_img
×