Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ស្នើសុំ​ឲ្យមាន​យន្តការ​បង្ក្រាប​គ្រឿងញៀន ​​កាន់តែ​ខ្លាំង​ជាង​នេះ​ ខណៈ​ដែល​ស្រុក​មួយចំនួន​នៅក្នុង​ខេត្តតាកែវ​កំពុង​សាយភាយ​ខ្លាំង​

spot_img

​តាកែវ​ ៖ សំនួរ​ជា​ច្រើន​ត្រូវបាន​លើកយក​មក​សួរ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​ការងារ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដល់​មន្ត្រីរាជការ និស្សិត សិស្ស អង្គការ​សង្គម​ស៊ីវិល និង​ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់ផ្ទះ​សំណាក់ នៅ​សាលប្រជុំ​សាលាខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃទី ២៥ ខែ​មីនា ២០១៩ យុវជន យុវនារី​ដែល​តំណាង​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តាកែវ បាន​ឡើងមក​សួរ ជា​សំនួរ​ជាច្រើន​ដោយ​ក្តោប​រួម អំពី​ការ​ព្រួយ​បា​រម្ម​ណ៏​លើ​បញ្ហា​គ្រឿងញៀន គឺ​កាន់តែ​មាន​ការកើនឡើង និង​រីក​សាយភាយ​ដល់​ទី​ជនបទ​ដាច់​ស្រ​យ៉ាល ដែល​ក្នុងនោះ​ពួកគាត់​បាន​ស្នើសុំ​អោយ​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគ​ម​ន៍ លើ​ការបង្ក្រាប និង​បោសសំអាត​អោយអស់ ចំពោះ​អ្នក​ចែកចាយ និង​អ្នកប្រើប្រាស់​គ្រឿងញៀន ដើម្បី​ភូមិ​ឃុំ​របស់​យើង​មាន​សុ​វត្ថិភាព ។​

​ឆ្លើយតប​ជាមួយ​និង​សំនួរ​ដែល​ចោទសួរ​ពាក់ព័ន្ធ​លើ​សមត្ថកិច្ច ឯកឧត្តម​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ឡើង​ធ្វើការ​ពន្យល់​និង​ធ្វើការ​ណែនាំ​ដល់​ក្រុមនិស្សិត សិស្ស អង្គការ​សង្គម​ស៊ីវិល និង​ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់ផ្ទះ​សំណាក់ អោយ​យល់ដឹង​កាន់តែច្បាស់ ចំពោះ​បញ្ហា​គ្រឿងញៀន ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​របស់​យើង ។ លោកស្នងការ​បាន​បញ្ជាក់​ថា គ្រឿងញៀន​មិនមែន​កើតមានឡើង​នៅក្នុង​តែ​មូលដ្ឋាន​របស់​យើង​នោះ​ទេ សម្បី​តែ​ប្រទេស​គេ​ដទៃ​ក៏​មាន​ដូច​គ្នា ដូច្នេះ​វិធានការ​ដែល​អាច​ទប់ស្កាត់ និង​បង្ក្រាប​ការ​ចែកចាយ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​នោះ លុះត្រាតែ មាន​ការសហការ​ល្អរ​វាង​សមត្ថកិច្ច អាជ្ញាធរ ពិសេស​គឺ​ពលរដ្ឋ​ផ្ទាល់ ទើប​អាច​សម្រេចបាន​នូវ ប្រធានបទ (​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគម​ន៍យើង​គ្មាន​គ្រឿងញៀន​) ព្រោះថា ការ​ចរាចរណ៏​គ្រឿងញៀន និង​អ្នកប្រើប្រាស់​គ្រឿងញៀន គឺ​មិនមែន​អោយ​សមត្ថកិច្ច​យើង​បាន​ដឹង​មុន​ឬ​ឃើញ​រូបភាព​ភ្លាមៗ​នោះទេ ក្រោមរូបភាព​កេ​ចវេស​នេះ ទើប​ធ្វើអោយ​សមត្ថកិច្ច​មានកា​រលំ​បាក​ក្នុង​ការបង្ក្រាប និង​តាមដាន​មុខសញ្ញា ដូច្នេះ​ដើម្បី​ទទួលបាន​ជោគជ័យ​គឺ ទល់​តែមាន​ការចូលរួម​សហកា​រ​ពី អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច ជា​ពិសេស​បងប្អូន​ប្រជា​ពលរដ្ឋ​ផ្ទាល់​តែម្តង ទើប​ការបង្ក្រាប​របស់​យើង​ទទួលបាន​ជោគជ័យ ។​

ទន្ទឹម​និង​មាន​ការឆ្លើយតប​របស់​ស្នងការ​នគរបាល​ខេត្ត​រួច ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​ជំរុញ​ដល់​អាជ្ញាធរ​ភូមិ​-​ឃុំ​-​ស្រុក​-​ក្រុង ត្រូវ ធ្វើ​បច្ចុប្បន្នភាព​ជន​ប្រើប្រាស់​គ្រឿងញៀន និង​កំណត់​មុខសញ្ញា​ឲ្យបាន​ច្បាស់លាស់ ក្នុង​ការងារ​ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន ហើយ​ត្រូវ​បង្កើត​គណៈកម្មាធិការ​តាម​គោលដៅ​នៅ​មូលដ្ឋាន​គ្រប់​ទីកន្លែង សម្រាប់​ទទួលខុសត្រូវ​ការងារ​ជំនាញ​គ្រឿងញៀន​នេះ​។ មួយវិញទៀត​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ជា​ប្រចាំ នៅ​តាម​គោលដៅ​ដូចជា នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ក្លឹប​កំសាន្ត សាលារៀន ឬ​កន្លែង​ផ្សេងទៀត ពិសេស​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ឲ្យ​ពួកគាត់ ចូលរួម​កិច្ចសហការ​នេះ​ទាំងអស់គ្នា ទើប​ការងារ​ទប់ស្កាត់​ការងារ​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន​នេះ ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ៕ ដោយ ៖ ​តាកែវ​

     

spot_img
×