Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា ប្រកាស​បិទ​សមយុទ្ធ​នា​គ​មាស ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០១៩ នៅ​ទីលាន​ហ្វឹកហ្វឹន​បាញ់​គ្រាប់ពិត កងពល​តូច​ថ្មើរជើង​លេខ​៧០ ( ជុំ​គី​រី ) នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា “​លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៩” រវាង​កងទ័ព​កម្ពុជា​-​ចិន នឹង​បញ្ចប់​ដោយ​ជោគជ័យ តាម​ផែនការ​។ លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៩ ដែល​ជា​ការហ្វឹកហ្វឺន​រួម​គ្នា​រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​រលូន នៅលើ​ទឹកដី​ស្រុក​ជុំ​គិរី ខេត្ត​កំពត​។ តាម​ការសន្និដ្ឋាន លំ​ហាត់​នាគ​មាស​លើក​ទី​៣ រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ បញ្ចប់​ដោយ​ជោគជ័យ តាម​ផែនការ នៅ​៤​ថ្ងៃ​ខាង​មុខ​នេះ​។​

​វិញ្ញាសា​ជាច្រើន ត្រូវបាន​អនុវត្ត​ទៅ​តាម​ការគ្រោងទុក ដែល​ក្នុងនោះ​មាន​ការបាញ់​គ្រាប់​ពិត​ជាក់ស្តែង ការ​វាយលុក​ចូល​តាម​ខ្សែ​រី​ផ្លីង តាម​ជណ្តើរ ការ​ចល័ត​វាយប្រហារ​ក្នុង​បន្ទប់ ការបាញ់​សាកល្បង​អាវុធ​ធុន​ធំ ការហ្វឹកហ្វឺន​បោស​ម្អាត​មីន ការបញ្ជា​រថពាសដែក ការ​លាង​សម្អាត​ជាតិគីមី ការប្រឆាំង​ភេរវកម្ម ការរំដោះ​ចំណាប់ខ្មាំង​ចេញ​ពី​ជំរុំ​ភេរ​វករ​តាមរយៈ​ការ​សម្រូត​ខ្លួន​ពី​ឧ​ត្ថ​ម្ភ​គ​ចក្រ ការបាញ់​កាំភ្លើងត្បាល់ និង​រត់​ចូល​លេណដ្ឋាន (​ទីតាំង​ប្រយុទ្ធ​) ការបាញ់​ប្រភេទ​កាំភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ ៨២​មី​លី​ម៉ែត្រ និង​១០០​មី​លី​ម៉ែត្រ​ជាដើម​។ ជាមួយគ្នា​នេះ​កងកម្លាំង​នៃ​ភាគី​ទាំងពីរ ក៏​បាន​ហ្វឹកហាត់​ជំនាញ​ប្រឆាំង​ភេរ​វករ ដោយ​សកម្មភាព​ហ្វឹកហាត់​នោះ​លើ​ជំនាញ​កម្លាំង​ប្រយុទ្ធ កម្លាំង​បម្រើ​ប្រយុទ្ធ ហ្វឹកហាត់​បច្ចេកទេស​សម្រូត​ខ្លួន​តាម​ខ្សែ​ពួធំ​ចុះ​ពី​ឧត្ថម្ភាគច្រ​ក ដើម្បី​ជួយ​រំដោះ​ចំណាប់ខ្មាំង​ពី​ជុំរុំ​ភេរ​វករ​ចេញពី អាគារ​ខ្ពស់ៗ និង​ច្រើន​ផងដែរ​។​

​នៅ​មាន​របៀប​វរៈ​ជាច្រើន​ទៀត​ដែល​ភាគី​នៃ​ប្រទេស​ទាំង​ពីរ បាន​យក​មក​ហ្វឹកហាត់​រួមគ្នា ក្នុង​ឆ្នាំនេះ ក្នុងនោះ​មាន​ដូច​ជា​ការ ​៖ ស៊ើបការណ៍​រក​ភូមិសាស្ត្រ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​(Drone), ការដោះមីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​, ការ​ដោះ​គ្រាប់បែក​គីមី​និង​បន្សាប​ជាតិគីមី​, ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង​ដោយឧ​ត្ថ​ម្ភ​គចក្រ​, ឧទ្ធម្ភាគចក្រ​កំទេច​ជុំរុំ​ភេ​រករ និង​កិច្ចការ​មនុស្សធម៌​ជាដើម​។​

​លំ​ហាត់​ហ្វឹកហ្វឺន មិន​មាន​ការ​គំរាម​គំហែង​អ្នកណា​ទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធ​នេះ​គឺជា​ការបង្ហាញ​នូវ​ការចូលរួម​ថែរក្សា សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​គ្នា​តែ​ប៉ុណ្ណោះ ជាពិសេស​បទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើ​ភេ​វរ​កម្ម ជួយសង្គ្រោះ​ប្រជា​ពល​រដ្ន ពេល​មាន​គ្រោះ​ម​ហ​ន្ហ​រាយ​ធម្មជាតិ ជាដើម​។​

​លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស​ផ្តោត​សំខាន់​លើ​ប្រធានបទ​កិច្ចការ មនុស្សធម៌ និង​ការប្រឆាំង​ភេ​វរ​កម្ម ដែល​ជា​ឱកាស សម្រាប់​កងទ័ព​ប្រទេស​ទាំង​២ ត្រូវ​សិក្សា​រៀនសូត្រ​ទៅវិញទៅមក ដើម្បី​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ សម្រាប់​បំពេញ​ភារកិច្ច​ការពារ​ប្រទេសជាតិ កាន់តែ​មាន​ប្រសិទ្ធភាព និង​ខ្លាំងក្លា​ថែម​ទៀត​។ មិនតែប៉ុណ្ណោះ លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៩ គឺជា​ការចូលរួម​ចំណែក​ជំរុញ​ទំនាក់ទំនង​មិត្តភាព កម្ពុជា​-​ចិន ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា ជាពិសេស​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងយោធពល​ខេមរភូមិន្ទ និង កងទ័ព​រំដោះ​ប្រជាជន​ចិន​តែម្តង​៕ ដោយ ​៖ ​កូឡាប​

     

spot_img
×