Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឆាំង​នឹង​ការចាក់​វ៉ាក់សាំង​ការពារ​អុត​ស្វាយ ដល់​ចុង​ក្រោយ​ពេល​ខ្លួនឯង​កើត ទើប​អ្នក​នយោបាយ​អ៊ីតាលី​រូបនេះ ភ្ញាក់ខ្លួន​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​…​បង្ការ​

spot_img

​នៅ​អ៊ីតាលី កាលពីដើម​ខែ​មីនា​នេះ បាន​ដាក់​ចេញ​បទ​កំណត់​ឲ្យ​ក្មេង​ក្រោម​អាយុ ៦​ឆ្នាំ ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​អុតស្វាយ និង​ជំងឺ​មួយចំនួនទៀត ពុំនោះសោត​មិន​អនុញ្ញាតឲ្យ​ចូលសាលា​រៀ​ន​ទេ ។​

​អ្នកនយោបាយ​អ៊ីតាលី Massimiliano

​តាម Timee ផ្សាយ​ថ្ងៃ​ទី ២០ មីនា នោះ Massimi Liano មកពី​គណបក្ស​សម្ព័ន្ធភាព​ឆ្វេង​និយម បាន​ត្រូវ​ចូល​ដេកពេទ្យ ៤ ថ្ងៃ ដើម្បី​តាមដាន​ជំងឺ​អុតស្វាយ ។​

​ប្រការ​ដែល​គួរ​ឲ្យ​និយាយ​នោះ គឺ​មុន​នោះ​អ្នកនយោបាយ “​ប្រឆាំង​ផ្កាប់មុខ​” នេះ​បាន​ប្រឆាំង​ដាច់អហង្ការ​នូវ​ច្បាប់ lorenzin ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​ពី​ថ្ងៃ​ទី ១០ មីនា ដែល​កំណត់​ចំពោះ​ក្មេង​អាយុ​ក្រោម ៦ ឆ្នាំ បើ​ពុំ​ចាក់​វ៉ាក់សាំង​ការពារ​អុតស្វាយ និង​ជំងឺ​មួយចំនួន​ទៀត​ទេ គឺ​មិន​អនុញ្ញាតឲ្យ​ចូល​រៀន​ឡើយ ។ ម្យ៉ាង​ទៀត​ច្បាប់​នេះ និង​ដាក់ពិន័យ ដោយ​ផា​កលុយ ៥៦០ USD ចំពោះ​អាណាព្យាបាល​ដែល​មិន​បង្ហាញ​បាន​ក្រដាស​ស្នាម​ចាក់​ថ្នាំ​បង្ការ​នោះ ។​

​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ​ថា “​ពុំ​ត្រូវ​បង្ខំ​”​ឲ្យ​កូនៗ​ចាក់​វ៉ាក់សាំង​បង្ការ​ទេ ហើយ​បាន​ថ្កោលទោស​ចំពោះ​អ្នកប្រជាធិបតេយ្យ​ដែល​មាន​សមាជិក​ច្រើនជាងគេ​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច​ថា “​ផ្តាច់ការ​” ព្រោះ​ចាប់បង្ខំ​អនុវត្ត​ច្បាប់​នេះ​! ។​

​មិន​បាន​ប៉ុន្មាន​ផង​អ្នក​នយោបាយ​រូបនេះ បានកើត​…​អុត​ស្វាយ ហើយ​លើ​បណ្តាញ FB គាត់​បែរ​ជា​សរសេរថា ៖ “​ខ្ញុំ​ជា​និច្ច​ជា​កាល​គាំទ្រ​វ៉ាក់សាំង ប៉ុន្តែ​ដើម្បី​ទទួលបាន​លទ្ធផល ចាំបាច់​ត្រូវ​ទទួលបាន​ការព្រមព្រៀង​របស់​គ្រួសារ​ពុំដែល​ចាប់​បង្ខំ​ពួកគេ​ទេ​…” ។​

​លោក Massimiliano ទទួល​ការពេបជ្រាយ​យ៉ាងខ្លាំង​ពី​សំណាក់​បណ្តាញ​សង្គម​ដោយ​គេ​ថា ៖ ប្រសិន​បើ​លោក​ចម្លង​វាឲ្យ​ស្ត្រី​គភ៌​ម្នាក់ នាង​អាច​ត្រូវ​រម្លូតកូន ឬ​ក្មេង​កើត​មក​ពុំ​គ្រប់​លក្ខណៈ ។ ការដែល​លោក​កើត​អុតស្វាយ​នេះ វា​មាន​ប្រយោជន៍​ជួយ​ដាស់តឿន​ដល់​អាណា​ព្យាបាល​ទាំងឡាយ​ដែល​នៅ​រារែក និង​ផ្លាស់ប្តូរ​គំនិត​ចាក់ចោល ៕ ចន្ទ្រា​

spot_img
×