Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់​បុរស​ម្នាក់ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ដែល​ជួញដូរ​គ្រឿងញៀន​

spot_img

​ភ្នំពេញ ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា នគរបាល​ខណ្ឌ​ដង្កោ បាន​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​មាន​មុខរប​ររត់​ម៉ូតូ​កង់​បី​ឥណ្ឌា នៅ​ថ្ងៃ​ចន្ទ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០​និង​៣០​នាទី ត្រង់​ចំណុច​ក្នុង​ដី​ឡូតិ៍​គ្មាន​លេខ ផ្លូវ​បេតុង​៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ប្រការ សងា្ក​ត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ កាន ម៉ា​រី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី ស្ថិតនៅ​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ១​ កញ្ចប់​ថង់​ធំ ម៉ូតូ​កង់ ​៣​ ឥណ្ឌា ១​គ្រឿង ទូរស័ព្ទដៃ​៣​គ្រឿង វិទ្យុទាក់ទង ២​គ្រឿង ​(​ធំ​១,​តូច​១) លោហៈធាតុ​ពណ៌​លឿងទុំ​ចំនួន​៤ (​ខ្សែក​ចំនួន​១ ខ្សែដៃ​ចំនួន​១ ជញ្ជៀន​ចំនួន​២) និង​កាបូប​លុយ​១​។​

​កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស បាន​ល្បាត​ក្នុង​មូលដ្ឋានមក​ដល់​ត្រង់​ចំណុច​ក្នុង​ដី​ឡូតិ៍​គ្មាន​លេខ ផ្លូវ​បេតុង​៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ប្រការ សងា្ក​ត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក៏​បាន​ជួប​ជន​សង្ស័យ ឈ្មោះ កាន ម៉ា​រី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ បាន​ម៉ូតូ​កង់​៣​ឥណ្ឌា ពណ៌​លឿង មាន​ស្លាក​លេខ​កណ្តាល ​1X-4540 មាន​លេខ​ម៉ាស៊ីន ​02248​ ចំនួន​១​គ្រឿង នៅ​ចំណុច​ក្នុង​ដី​ឡូតិ៍​គ្មាន​លេខ​ខាង​លើ ដោយ​មាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​យើង​ក៏បាន ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​ថង់​ធំ​ល្មម នៅ​ក្នុង​ហោប៉ៅ​ខោ​មុខ​ខាងឆ្វេង របស់​ឈ្មោះ កាន ម៉ា​រី​ន ទើប​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង យកមក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ តាម​នីតិវិធី​ច្បាប់​៕ ដោយ​ ៖​ កូឡាប​

 

spot_img
×