Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​រកឃើញ​ទំនិញ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ប្រមាណ ១៦០ គី​ឡូ នៅ​តាម​ស្តង់ និង​ម៉ា​ត​នានា ក្នុង​ស្រុក​អន្លង់វែង​

spot_img

​​ខេត្ត​ឧត្ដរមានជ័យ ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ឧត្ដរមានជ័យ ចុះ​ត្រួតពិនិត្យ ផលិតផល​ម្ហូបអាហារ នៅ​តាម​ស្តង់ និង​ម៉ា​ត​នានា ក្នុង​ស្រុក​អន្លង់វែង បាន​រកឃើញ​ទំនិញ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចម្រុះ​សរុប​ប្រមាណ ១៦០ គីឡូ​ក្រោម​។​

នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ឧត្ដរមានជ័យ ដោយ​មាន​ការចូលរួម​សហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ ដែល​ដាក់​តាំង​លក់​នៅ​តាម​ស្តង់ និង​ម៉ា​ត​នានា ក្នុង​ស្រុក​អន្លង់វែង​។ ក្នុង​គោលដៅ ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ ខូច​គុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ ។​

​ក្នុង​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការត្រួតពិនិត្យរ​ក​ភាព មិន​អនុលោម​នៅលើ​សម្បក​វេច​ខ្ចប់ ផលិតផល​ម្ហូបអាហារ បាន​ជាច្រើន​មុខ​។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​រកឃើញ​ទំនិញ​ខូច​គុណភាព និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចម្រុះ​សរុប​ប្រមាណ ១៦០ គីឡូក្រាម មានដូចជា​៖ ទឹកក្រូច​ដប​តូច ចំនួន ២៤០ ដប នំ​កញ្ចប់​កូនក្មេង ចំនួន ៣៤ កញ្ចប់ ប្រេង​ឆា ចំនួន ៤២ ដប មី​ម៉ា​ម៉ា ចំនួន ២៥ កញ្ចប់ សៀង ចំនួន ៣ ដប ទឹក​គូ​លេន ចំនួន ៤ កំប៉ុង ស្ករ​ក្មេង ចំនួន ២ កំប៉ុង ដំណាប់​ទំពាំងបាយជូ ចំនួន ៣ ប្រអប់ និង​ទឹកដោះគោ​បឺត​ក្មេង ចំនួន ១១ ប្រអប់​តូច​។​

​បន្ទាប់មក​មន្ត្រី​កាំកុងត្រូល បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ ហើយ​ឱ្យ​ម្ចាស់​ទំនិញ ធ្វើ​កិច្ចសន្យា ផ្តិតមេដៃ ដើម្បី​បញ្ឈប់​ការ​ដាក់​តាំង​លក់ នូវ​ផលិតផល​ម្ហូបអាហារ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​បាន​ធ្វើ​កំណត់ហេតុ ដកហូត ទំនិញ​ទាំងនោះ យក​ទៅ​កម្ទេច​ចោល​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×