Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ព្រមាន​មន្ត្រី​ពេទ្យសត្វ ករណី​ថ្លោះ​ថ្លោយ ជ្រូក​ខុសច្បាប់ ដែល​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ចូល​ពី​ប្រទេស​ជិតខាង​

spot_img

​ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានបញ្ជាក់​ថា យោង​លើ​ស្ថានភាព​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​កំពុង​រាលដាល នៅ​ប្រទេស​ជិតខាង នាពេល​បច្ចុប្បន្ន មន្ត្រី​ពេទ្យសត្វ​ទាំងអស់ ជាពិសេស​បណ្តាល​ខេត្ត ដែល​ជាប់​ព្រំប្រទល់ នឹង​ប្រទេស​ជិតខាង ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ខុសច្បាប់ ពី​ប្រទេស​ជិតខាង ក្នុងករណី​ថ្លោះ​ថ្លោយ ដោយ​ប្រការ​ណាមួយ ប្រធាន​មន្ទីរ ជា​ប្រធាន​ការិយាល័យ​ពេទ្យសត្វ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។​

​នា​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ចាម បាន​រៀបចំ​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០១៨-២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩-២០២០ ក្រោម​អធិបតិភាព​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។​

​ជាមួយនឹង​សមិទ្ធផល​ដែល​មន្ទីរ​សម្រេច​បាន​ជា​វិជ្ជមាន​នេះ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់បន្ថែម​ថា យើង​ព្រម​ទទួលយក​ថា ការអនុវត្ត​ការងារ​កន្លងមក ពិតជា​នៅ​មាន​ភាពខ្វះខាត ឆកល្វែង និង​មាន​បញ្ហា​មួយ​ចំនួ ដែល​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួបរួមគ្នា ជា​ឯកច្ឆ​ធ្វើ​ការដោះស្រាយ​បញ្ហា​ទាំងនោះ ឲ្យបាន​ទាន់​ពេលវេលា ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ស្របតាម​ឆន្ទ​: របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រសួង និង​ជា​ពិសេស​របស់​រាជរដ្ឋាភិបាល​។ ដើម្បីឲ្យ​ផែនការ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩-២០២០ ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ឆ្លើយតប​តម្រូវការ​ស្បៀង ដែល​ចេះ​តែ​មាន​ការកើនឡើង ជា​លំដាប់​ទាំង​បរិមាណ គុណភាព អនាម័យ និង​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុង​ខេត្ត ក៏ដូចជា​រាជធានី​ភ្នំពេញ និង​ឈាន​ទៅ​ធ្វើ​ការកាត់បន្ថយ​ការ​នាំចូល​​លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​ជា​គន្លឹះ ឬ​ជា​ត្រីវិស័យ សម្រាប់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីក្រោមឱវាទ យកទៅអនុវត្ត ឲ្យទទួល​បាន​ជោគជ័យ ក្នុងនោះ​មាន​ដូចតទៅ​៖ ទី​១. ត្រូវ​បន្ត​លើ​កម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម ពិពិធ​ភាវូបនីយកម្ម និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​កសិកម្ម តាមរយៈ​ការ​បង្វែរ​ទិសដៅ​ពី​ការអភិវឌ្ឍន៍​តាម​បែប វិបុល​វប្បកម្ម​ទៅកាន់​ការអភិវឌ្ឍ​ន៍តា​ម​បែប​ប្រពលវប្បកម្ម ដើម្បី​បង្កើន​ទិន្នផល ធានា​គុណភាព សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​។ ទី​២. បន្ត​ផ្ទេរ​បច្ចេកទេស​ទំនើប សមស្រប​តាម​ដំណាំ​ស្រូវ បន្លែ សត្វ វារីវប្បកម្ម ធាតុ​ចូល​កសិកម្ម​ផ្សេងៗ ឲ្យ​សមស្រប​តាម​គុណភាព​ដី ប្រភេទ​ដំណាំ ប្រភពទឹក និង​ការប្រែប្រួល​អាកាសធាតុ​។ ទី​៣. ត្រូវ​បន្ត​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ឲ្យ​អនុវត្ត ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​លើកកម្ពស់​គុណភាព កសិផល​ប្រកបដោយ​ការប្រកួតប្រជែង ធានា​សុខុមាលភាព​សាធារណៈ អនុវត្ត​កសិកម្ម​ល្អ​ដោយ​ភាព​វៃឆ្លាត និង​បង្កើន​ការផ្តល់​សេវា​ព័ត៌មាន ទីផ្សារ​កសិកម្ម​ឲ្យ​កាន់តែ​ទូលាយ និង​ទាន់​ពេលវេលា​។ ទី​៤. ត្រូវ​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យទាន់​ពេលវេលា នូវ​ការ​នាំចូល​សត្វ និង​សាច់សត្វ បទល្មើស​ព្រៃឈើ ជលផល និង​សម្ភារ​កសិកម្ម​ខុសច្បាប់​។

ត្រង់​ចំណុច​នេះ លោក​បាន​សង្កត់ធ្ងន់ថា យោង​លើ​ស្ថានភាព​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​កំពុង​រាលដាល នៅ​ប្រទេស​ជិតខាង​នាពេល​បច្ចុប្បន្ន មន្ត្រី​ពេទ្យសត្វ​ទាំងអស់ ជាពិសេស​បណ្តាល​ខេត្ត ដែល​ជាប់​ព្រំប្រទល់ និង​ប្រទេស​ជិតខាង ត្រូវ​បង្កើន​ការ យក ចិត្តទុកដាក់​ទប់ស្កាត់ ការនាំ​ចូល​ជ្រូក​ខុសច្បាប់ ពី​ប្រទេស​ជិតខាង ក្នុងករណី​ថ្លោះ​ថ្លោយ ដោយ​ប្រការ​ណាមួយ ប្រធាន​មន្ទីរ ជា​ប្រធាន​ការិយាល័យ​ពេទ្យសត្វ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។ ទី​៥. ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ក្នុង​ស្មារតី​ទទួលខុសត្រូវ ធានា​បាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​អនុលោម​តាម​ក្រម​សីលធម៌ និង​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​។ ត្រូវ​គ្រប់គ្រង មើល​ថែរក្សា​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យបាន​គង់វង្ស​ល្អ និង​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ​។ ទី​៦. តាមដាន​សភាពការណ៍​ប្រចាំថ្ងៃ ជា​ពិសេស​យោបល់​របស់​ប្រជាជន និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត ដើម្បី​តាមដាន​ស្ថានការណ៍ ឬ​សភាពការណ៍​ទាំង​នយោបាយ សង្គម សេដ្ឋកិច្ច និង​បច្ចេកទេស ហើយ​គួរ​មាន​បណ្តាញ ទទួល​នូវ​ព័ត៌មាន និង​សំណូមពរ​របស់​សហគម​ន៍ សង្គម​ស៊ីវិល​និង​ដៃគូ​ទាំងអស់ ដើម្បី​យក​មក​ពិនិត្យ និង​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ ទី​៧. បង្កើន​ការយកចិត្តទុកដាក់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ថា​មន្ត្រី​ត្រូវ​បន្ត​ចុះជួយ ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ ឲ្យបាន​ទូលំទូលាយ​៕ ដោយ ​៖ ​កូឡាប​

 

spot_img
×