Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​ACE នឹង​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​លើក​ទី ៥ របស់​ខ្លួន​ដែល​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី​ដ៏​សំបូរបែប និង​ផ្សារភ្ជាប់​យុវជន​គ្រប់​វ័យ​!

spot_img

​ភ្នំពេញ ​: ​ការទន្ទឹងរង់ចាំ និង​ភាព​រំភើប​រីករាយ​របស់​សិស្សានុសិស្ស បុគ្គលិក​ការងារ មាតា​បិតា​របស់​សិស្ស និង​ពី​សំណាក់​មហាជន ក្នុងការ​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌ ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​របស់ សាលា ACE កាន់តែ​ខិត​ជិត​មក​ដល់​ហើយ​។ ក្រោម​ការរៀបចំ​របស់​គណៈកម្មការ​សង្គមរ​បស់ IDP និង​ACE និង​ចូលរួម ដឹកនាំ​ដោយ​អគ្គរាជទូត​សុ​ឆន្ទៈ​សិស្ស និង​បុគ្គលិក​របស់​សាលា​ACE ទាំង អស់ កម្មវិធី​សប្បុរសធម៌ ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ នឹង​ធ្វើ​ទ្បើង​នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៩ រយៈពេល​មួយ​ថ្ងៃ​ពេញ (​ចាប់ពី​ម៉ោង ៨និង៣០ ព្រឹក ដល់ ៥និង០០ ល្ងាច​) នៅ​សាលា ACE ទីតាំង​ទួល​ទំពូង​។​ការដើរ​បង្ហាញ​ម៉ូត​របស់​អគ្គរាជទូត​សុ​ឆន្ទៈ​សិស្សសាលា ACE ក្នុង​កម្មវិធី​សប្បុរសធម៌​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ២០១៧

​គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​សប្បុរសធម៌​នេះ​មិន​ត្រឹមតែ​មាន​គោលបំណង​រក​មូលនិធិ​ជួយ កសាង​បង្គន់​អនាម័យ និង​អណ្ដូងទឹក​ដល់​សាលារៀន​តាម​ជនបទ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ផ្សព្វផ្សាយ វប្បធម៌​ប្រពៃណី និង​គំនិត​ចែករំលែក​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ផងដែរ​។​

ការសម្ដែង​របស់​សិស្សានុសិស្ស​កម្មវិធី​សំរាប់​កុមារ សាលា​ACE ក្នុង​កម្មវិធី​សប្បុរសធម៌​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ២០១៨

​ដោយឡែក​សំរាប់​ព្រឹត្ដិការណ៍​ឆ្នាំនេះ នឹង​មាន​លក្ខណៈ​ប្លែក​ជាង​បណ្ដា​ឆ្នាំ​មុនៗ​បន្តិច​ដោយ​សិស្សានុសិស្ស និង​អាណាព្យាបាល​ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​កម្មវិធី​សូត្រមន្ដ​និង​រាប់បាត្រ​នៅ​ពេល​ព្រឹក​ចាប់ពី​ម៉ោង ៨:៣០ ដល់ ១០:២០ ដោយ​សេរី​។ សម្រាប់​កម្មវិធី​នៅ​ពេល​ព្រឹក​នេះដែរ នឹង​មាន​ការ​ទេសនា​ផ្ដល់​ឱវាទ​ដោយ ព្រះ​ភិក្ខុ សត្យ​មុនី​បុត្តោ ជា សុ​មាលា (​ព្រះ​អគ្គនាយក​វិទ្យុ​មាលា​) និង​ពិធី​ប្រគេន​ទេយ្យទាន​និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៧០ អង្គ​ផង​ដែរ​។ ដោយ​ទ្បែក​សម្រាប់​កម្មវិធី​នៅ​ពេល​រសៀល (​តម្រូវឲ្យ​មាន​សំបុត្រ​ចូលរួម​) អ្នកចូលរួម​ទាំងអស់​អាច​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ និង​ភ្លក់​រសជាតិ​ម្ហូបអាហារ​បែប​ខ្មែរ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ជុំគ្នា​។ លើសពីនេះ​ទៀត អ្នកចូលរួម​នឹង​មាន​ឱកាស​បាន​ទស្សនា​នូវ​ម៉ូត​សំលៀក​បំពាក់​របស់​ខ្មែរ​យើង ទៅតាម​សម័យកាល នី​មួយៗ (​ចាប់​ពី​សម័យមុន​អង្គរ រហូត​ដល់​សម័យ​ឧដ្តុង្គ​) និង​ឧបករណ៍​តន្ដ្រីបុរាណ​ផងដែរ​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​អ្នកចូលរួម​ទាំងអស់​ក៏​អាច​ទទួលបាន​នូវ​អារម្មណ៍​មួយ​ដែល​ពួកគេ​ហាក់ដូចជា​កំពុងស្ថិត​នៅ​ក្នុង​សម័យ​កាល​ណាមួយ ដោយ​ពួកគេ​អាច​ស្លៀក​សំលៀក​បំពាក់ របស់​សម័យកាល​នីមួយៗ​ដែល​ខ្លួន​ពេញចិត្ត​។ លើសពីនេះទៅទៀត​អ្នកចូលរួម​នឹង​មាន​ឱកាស រាំ​លេង​កំសាន្ដ​ទៅតាម​ចង្វាក់​ប្រពៃណី និង​លេងល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀត​។​

ការ​លេងល្បែង​ប្រជាប្រិយ​របស់​អ្នកចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ២០១៨

​មួយវិញទៀត សំរាប់​អ្នក​ដែល​ចូលចិត្ត ឬ​អ្នក​ដែល​ចង់​ហា​ត់ Yoga អាច​អញ្ជើញ​ចូលរួម បាន​ណា ព្រោះ​យើង​ក៏​មាន​បន្ទប់​សំរាប់​ហា​ត់ Yoga ដែល​បង្រៀន​ដោយ​គ្រូ​ជំនាញ​ផងដែរ​។ ជា​ចុងក្រោយ ក៏​នឹង​មាន​ការតាំងពិព័រណ៍​ស្ដង់​ជាច្រើន រួម​មាន​ស្តង់​មក​ពី​ស្ថាប័ន​ដែល​បាន​ឧបត្ថម្ភ​កម្មវិធី ស្តង់​លក់​ម្ហូបអាហារ​បែប​ខ្មែរ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សា​រីយ៍ ដើម្បី​ជួយ​គាំទ្រ​ដល់​សកម្មភាព​សប្បុរស​ធម៌​នេះ​ផងដែរ​។​

​សំបុត្រ​ចូលរួម​កម្មវិធី​មាន​លក់​នៅ​គ្រប់​ទីតាំង​សាលា ACE ទាំងអស់​នៅ​ភ្នំពេញ (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង និង​ទីតាំង​ទួលគោក​) ឬ​ទំនាក់ទំនង​តាមរយៈ ០២៣ ២២២ ៣២៥ / ០៩៦ ៧៣០០ ៩២១ ឬ Facebook page: ACE Charity​។​

​សំបុត្រ​ចូល​រួមមួយ​តម្លៃ​តែ ២០ ០០០​រៀល ប៉ុណ្ណោះ (​មាន​អាហារ​ថ្ងៃត្រង់​ជូន​)

​ថវិកា​ដែល​ទទួលបាន​ពី​កម្មវិធី​នឹង​យក​ជួយ​កសាង​បង្គន់​អនាម័យ និង​អណ្ដូងទឹក​ដល់​សាលារៀន​តាម​ជនបទ​។​

​នៅចាំ​អី​ទៀត កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា​ណា​!៕ ដោយ​ ៖ ​កូឡាប​

spot_img
×